វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2665 នាក់
ម្សិលមិញ 3261 នាក់
សរុប 13059454 នាក់
ភ្នំពេញ៖បន្ទាបពីរយៈពេល១៦ថ្ងៃការប្រកួតស៊ីហ្គេម លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ បានបញ្ចប់ទៅដោយជោគជ័យក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។
ថ្លែងសម្រាប់ការបិទដែលក្រៅពីការសសើរពេញមាត់ចំពោះសម្តេចពិជ័យសេនាទៀបាញ់ប្រធានរៀបចំនិងមិត្តភក្តិបរទេសទាំងអស់(ពិសេសប្រទេសចិនដែលបានជួយកសាងពហុកីឡាដ្ឋានមរតកតេជើ) ដែលបានចូលរួមជួយវិស័យកីឡាកម្ពុជាតាំងពីដើម រហូតដល់ពេលមានព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នាពេលនេះផងដែរសម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំក៏សូមអធ្យាស្រ័យ ចំពោះប្រជាជនកម្ពុជា ក៏ដូចជាមិត្តភ័ក្តិនៅក្នុងចំណោមអាស៊ានរបស់យើង ប្រសិនបើមានកំហុសឆ្គងណាមួយកើតឡើងដោយអចេតនា យើងខ្ញុំនឹងត្រៀមទទួលយកនូវមតិរិះគន់ ដើម្បីស្ថាបនា និងកែលម្អសម្រាប់ពេលអនាគត»។
បន្ទាប់ពីរយៈពេល៦៤ឆ្នាំដែលខកខានក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេម ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម និងតម្រូវការកសាងប្រទេសពីភ្លើងសង្គ្រាមឡើងវិញនោះ កម្ពុជាបានសម្រេចបំណង និងមហិច្ឆតារបស់ខ្លួនទទួលរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។ ការប្រកួតត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា។ ចំណុចដែលគួរឲ្យកើតសសើរក្នុងការរៀបចំការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ រាជរដ្ឋាភិបាលកម្ពុជាទោះបីសេដ្ឋកិច្ចមិដល់ប្រទេសផ្សេងក្នុងអាស៊ានបានរាប់រងចំណាយសម្រាប់ការស្នាក់នៅ ហូបចុក និងការដឹកអញ្ជូនប្រតិភូផ្សេងៗ ហើយសម្រេចមិនឱ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតនេះផងដែរ ដែលធ្វើឱ្យបរទេសនានាមានការកោតសរសើរយ៉ាងខ្លាំងថាកម្ពុជាជាប្រទេសតូចតែមានបេះដូងធំទូលាយ។ក្នុងកម្មវិធីបិទការប្រកួតនេះដែរកម្ពុជាក៏បានថ្វើការប្រគល់ទង់កីឡាស៊ីហ្កេមជូនទៅប្រទេសថៃដែលមានលោកប្រាវីតវង្សសូវ៉ា់រដ្ឋមន្ត្រីការពារជាតិថៃដែលជាប្រធានកីឡាអូឡាំពិកថៃផងដែរសម្រាប់ការរៀបចំនៅឆ្នៗ០២៥ខាងមុខ។
សម្រាប់ការប្រកួតប្រជែងនេះបើ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា កម្ពុជាឈរលេខរៀងទី៤ បន្ទាប់ពីវៀតណាម, ថៃ និងឥណ្ឌូនេស៊ី ដោយមានមេដាយសរុបចំនួន ២៨១គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង, មេដាយប្រាក់ចំនួន៧៤គ្រឿង និងមេដាយសំរិទ្ធចំនួន១២៦គ្រឿង។នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង ០មេដាយ។សម្តេចតេជោ បានបង្ហាញពីមោទនភាពកម្ពុជាថា, ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរ លំដាប់ទី៤ខាងមេដាយមាសនិងឈរ លំដាប់ទី៣ខាងមេដាយច្រើន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា, នេះជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួមនិងក្នុងវិស័យកីឡានិយាយដោយឡែក។នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា, សូមអរគុណ គណៈគម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ីប៉ារ៉ាហ្គេមលើកទី១២ ដែលបានចូលរួមយ៉ាងសកម្ម ព្រមទាំងលះបង់កម្លាំងកាយ និងពេលវេលា ដើម្បីចូលរួមចំណែកជួយរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (SEA GAME 32nd) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ ប្រកបដោយជោយជ័យ និងមោទនភាពជាតិ។