» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1507 នាក់

ម្សិលមិញ 5304 នាក់

សរុប 14141033 នាក់

កីឡាការិនី​ម៉ាឡេស៊ី​ធើ​ស៊ី​កីឡា​រិ​នី​មេដាយមាស​ស៊ី​ហ្កេ​ម​២០១៩​រត់ប្រណាំង​៨០០​ម៉ែត្រ​វៀតណាម​

 

​វៀតណាម​៖​អត្ត​ព​លិ​ក​វៀតណាម​ម្នាក់​ត្រូវបាន​គូប្រកួត​របស់​នាង​សញ្ជាតិ​ម៉ា​ឡេ​ស៊ិ មក​រុញច្រាន​បណ្តាលឱ្យ​ដួល ធ្វើ​ឲ្យ​នាង​មិនអាច​បញ្ចប់​ការប្រកួត​បាន យំសោក​ស្តាយ​យ៉ាងខ្លាំង​នៅពេលដែល​ផ្លូវ​រត់ប្រណាំង​នៅសល់តែ ៥០ ម៉ែត្រ​ទៀត​ប៉ុណ្ណោះ នៅក្នុង​ការប្រកួត​ចុងក្រោយ​នៃ​វិញ្ញាសា​៨០០​ម៉ែត្រ​ផ្នែក​នារី នៅ​រសៀល​ថ្ងៃទី​១៦ ឧសភា​។ ក្នុង​កម្មវិធី​ប្រកួត​រត់​ចម្ងាយ​៨០០​ម៉ែត្រ​នេះ​អត្ត​ព​លិ​ក​វៀតណាម​មាន​អត្ត​ព​លិ​ក​នារី​ចំនួន ២ នាក់ ចូលរួម​ក្នុងការ​ប្រណាំង​នេះ រួមមាន​អ្នកការពារ​ជើងឯក​កញ្ញា​ឌិ​ញ​ធី​ប៊ិច​( Dinh Thi Bich) (​លេខ 839) និង Khuat Phuong Anh (​លេខ 838)​។​a avn3 

​ប៉ូ​ន្តែ​អ្វីដែល​ហួសចិត្ត​នៅសល់ ចម្ងាយ​ប្រហែល ៥០ ម៉ែត្រ​ត្រូវ​ទៅដល់​ទីបញ្ចប់ Dinh Thi Bich និង​អត្ត​ព​លិ​ក​ផ្សេងទៀត​បានចាប់ផ្តើម​ធ្វើកា​រ​បង្កើនល្បឿន​តែ​ភ្លាមនោះ​អត្ត​ព​លិ​ក​ម៉ាឡេស៊ី​ពាក់​លេខ ៣២៦ បាន​ឆ្លងកាត់​យ៉ាង​លឿន​រវាង Bich និង​អត្ត​ព​លិ​ក​ម្នាក់ទៀត​។ អត្ត​ព​លិ​ក​ម៉ាឡេស៊ី​រូបនេះ​ត្រូវបាន​គេ​ឃើញថា បានធ្វើ​ទង្វើ​មិនល្អ ដោយបាន​យកដៃ​ឆ្វេង​របស់ខ្លួន​កៀស «​ច្រាន​» ទៅលើ​ការិនី Dinh Thi Bich បណ្តាល​ឲ្យ​នាង​ដួល​មិនអាច​ក្រោក​ឡើង​ដើម្បី​បញ្ចប់​ការប្រកួត​បាន ។​

​ទោះ​មាន​ហេតុការណ៍ តែ Bich បានទទួល​ចំណាត់ថ្នាក់​លេខ​៣ ហើយ​ទំនងជា​ឈ្នះ​មេដាយ​មួយ​។ តែ​យ៉ាងណាមិញ អ្នកឈ្នះ​មេដាយមាស​ដំបូង​គេ គឺ​អត្ត​ព​លិ​ក​វៀតណាម​ម្នាក់ទៀត​គឺ Khuat Phuong Anh​។ ចំណែក​អត្ត​ព​លិ​ក​២​រូប​មកពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​បាន​មេដាយប្រាក់ និង​សំរឹទ្ធ​រៀងខ្លួន​។​​សម្រាប់​ការ​ដួល បណ្ដាល​ឱ្យជើង Bich រងរបួស​ធ្ងន់ធ្ងរ គ្រូពេទ្យ​ត្រូវ​ប្រញាប់​ចូល​ទីលាន​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ​ស្ថានភាព​របួស​យ៉ាង​យកចិត្តទុកដាក់​។​

​កញ្ញា​ឌិ​ញ​ធី​ប៊ិច​(Dinh Thi Bich )​មាន​អាយុ ២២ ឆ្នាំ បាន​ចូលរួម SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន​ជា​លើក នៅ​នាង​បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា 800 ម៉ែត្រ​ផ្នែក​នារី​។ នៅ​ស៊ី​ហ្គេម​លើក​ទី​៣១ ដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ Dinh Thi Bich ត្រូវបាន​ចាត់ទុកថា​ជា​ក្តីសង្ឃឹម​មាស​មួយ​របស់​អត្ត​ព​លិ​ក​វៀតណាម​។ តែ​ទោះជា​យ៉ាងណា គូប្រកួត​ម៉ាឡេស៊ី បានធ្វើឱ្យ Bich បាត់បង់​ឱកាស​ក្នុងការ​ទទួលបាន​មេដាយ នៅក្នុង​ការចូលរួម​ប្រកួត​ជាប់ៗ​គ្នា​លើក​ទី​២​នេះ​៕a avn a avn1 a avn2