» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7265 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697436 នាក់

លោកស្រី ឱ វណ្ណឌី​ន​អតីត​និស្សិត​អាហារូបករណ៍​ហ្វូ​ល​ប្រាយ ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ស្នាដៃ​លេចធ្លោរ​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​

 

​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​វិឆ្ឆិកា ឆ្នាំ​២០២១​នៅ​គេហដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) ត្រូវបាន​លោកប៉ា​ទ្រី​ក មើ​ស​ហ្វី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា (Residence of H.E. Patric Murphy, Ambassador of the United States of America to the Kingdom of Cambodia) ប្រគល់ជូន​នូវ​វិញ្ញាបនបត្រ​ទទួលស្គាល់ និង​លើកសរសើរ​ស្នាដៃ​លេចធ្លោរ​របស់លោក​ស្រី ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ការជំរុញ​គោលដៅ​នៃ​កម្មវិធី​អាហារូបករណ៍​ហ្វូ​ល​ប្រាយ (Fulbright scholarship) ។​a co vandin usa 

ពិធី​ប្រកាស​ទទួលស្គាល់​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្នុងឱកាស​ខួប​អតីត​និស្សិត​អាហារូបករណ៍​ហ្វូ​ល​ប្រាយ​កម្ពុជា (75th Anniversary of Fulbright Cambodian Alumni) លើក​ទី​៧៥ ។

​ការផ្តល់​អាហារូបករណ៍​ហ្វូ​ល​ប្រាយ​របស់​សហរដ្ឋអាមេរិក ដល់​និស្សិត​កម្ពុជា​ក្នុង​រយ​:​ពេលកន្លងមក ដែល​ថ្ងៃនេះ គឺជា​ខួប​ទី​៧៥​ឆ្នាំ ហើយ​មាន​និស្សិត​កម្ពុជា​សរុប​ប្រមាណ​ជា ២២០​នាក់​បានទទួល​អាហារូបករណ៍​ហ្វូ​ល​ប្រាយ​នេះ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក និង​បាន​វិល​ត្រឡប់មក​បម្រើ​ការងា​រ​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។ លោកស្រី​រដ្ឋលេខាធិការ ឱ វណ្ណឌី​ន បាន​លើកឡើងថា​៖ ការទទួលស្គាល់​ស្នាដៃ​លេចធ្លោរ​នាពេលនេះ គឺ​មិនអាច​កាត់​ផ្តាច់ចេញ​បាន​ពី​ការចិញ្ចឹម​បីបាច់​ថែបំប៉ន និង​ផ្តល់ឱកាស​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ដ៏​ខ្លាំង​នោះ​ឡេ​ី​យ​។

លោកស្រី​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​៖ “ ខ្ញុំ​នៅ​ចងចាំ​បាន​ថា ខ្ញុំ​ជា​ស្ត្រី​ខ្មែរ​ដំបូង​គេ​ដែល​បានទទួល​អាហារូបករណ៍ Fulbright ដ៏​មាន​កិត្យានុភាព​មួយ​នេះ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​យេ​ល (Yale University) នៃ​សហរដ្ឋអាមេរិក សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ​របស់ខ្ញុំ ពី​ពាក់កណ្តាល​ឆ្នាំ 1994 ដល់​ពាក់កណ្តាល​ឆ្នាំ 1996 ។ បទពិសោធន៍​រៀនសូត្រ​ដែល​ខ្ញុំ​ទទួលបាន​ពី​កម្មវិធី​នេះ​បាន​បង្កើន​ឡើង​នូវ​សមត្ថភាព​របស់ខ្ញុំ​យ៉ាងខ្លាំង​ដែល​ជំនាញ និង​ចំណេះដឹង​របស់ខ្ញុំ​ត្រូវបាន​វិវឌ្ឍន៍​គ្រប់ពេលវេលា​ជាមួយនឹង​ក្តីមេត្តា ការលះបង់ ការប្តេជ្ញាចិត្ត និង​ភាពស្មោះត្រង់ ការជឿទុកចិត្ត​ពី​មនុស្សម្នា​ទាំងឡាយ ហើយ​សំខាន់​ជាងនេះទៅទៀត​នោះ ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ អន្តរ​កម្ម​ដែល​ខ្ញុំ​មាន គឺ​ខ្ញុំ​បានធ្វើ​អ្វីៗ រួមទាំង​ការលះបង់​ជីវិត​គ្រួសារ​ផ្ទាល់ខ្លួន​របស់ខ្ញុំ ជាមួយ​ប្រជាជន​របស់ខ្ញុំ​ផ្ទាល់ ក្នុង​ការជួយ​ពួកគេ​រាល់ថ្ងៃ មិន​ថា​ពេល​ថ្ងៃ ឫ​យប់ ទោះបី​ខ្ញុំ​កម្រ​បាន​សម្រាក​គ្រប់គ្រាន់​ក៏ដោយ​។

ខ្ញុំ​មិនអាច​ភ្លេច​បានទេ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចិញ្ចឹម និង​ជួយ​ខ្ញុំ ដើម្បីឱ្យ​ខ្ញុំ​បាន​ចេញពី​ជ្រលង​មរណៈ និង​គ្រោះ​អវិជ្ជា បន្ទាប់ពី​សម័យ​ប៉ុលពត ហើយ​ផ្តល់ឱកាស​ឱ្យ​ខ្ញុំ បាន​រៀនសូត្រ​បន្ថែមទៀត និង​រួមចំណែក​ជួយ​ប្រជាជន​ខ្ញុំ ដែល​ទឹកចិត្ត​ខ្ញុំ​គឺ​នៅ​ជាមួយ​ប្រជាជន ក្តីបារម្ភ​របស់ខ្ញុំ​គឺ​សុខភាព​ប្រជាជន ការយកចិត្តទុកដាក់​របស់ខ្ញុំ​គឺ​ដើម្បី​ប្រជាជន ហើយ​ទង្វើ​របស់ខ្ញុំ​គឺ​ជួយ​ប្រជាជន​របស់ខ្ញុំ​។ នោះ​ជា​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បានធ្វើ និង​អ្វីដែល​កម្មវិធី Fulbright បាន​ជះឥទ្ធិពល​មកលើ​ខ្ញុំ ដែល​ខ្ញុំ​អាច​ឈរ​បាន​រហូតមកដល់​ពេលនេះ​។ ខ្ញុំ​កំពុង​បន្តដំណើរ​របស់ខ្ញុំ​ក្នុងនាម​ជា​អ្នកដឹកនាំ​ផ្នែក​សុខភាព​សាធារណៈ​មួយរូប ហើយ​ខ្ញុំ​នឹងធ្វើ​អ្វីៗ​ដែល​ខ្ញុំ​អាចធ្វើ​បាន ដើម្បី​ជួយ​ប្រជាជន និង​ប្រទេស​របស់ខ្ញុំ​។

សូម​អរគុណ​ដល់​សហរដ្ឋអាមេរិក ដែល​បានផ្តល់​អាហារូបករណ៍​ដ៏​ល្បីល្បាញ​នេះ​ដល់​រូបខ្ញុំ ដល់​និ​សិ​ត្ស​កម្ពុជា និង​សូម​អរគុណ​ដល់​អតីត​និ​សិ​ត្ស​អាហារូបករណ៍​ហ្វូ​ល​ប្រាយ​ទាំងអស់ ដែល​បាន​បោះឆ្នោត ទទួលស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃ​ជួយ​ប្រទេសជាតិ និង​ជួយ​ប្រជាជន​កម្ពុជា​របស់ខ្ញុំ ជាពិសេស​ក្នុងកំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ និង​សូមឱ្យ​អ្នក​ទាំងអស់គ្នា​ដែលមាន​វត្តមាន​ក្នុងថ្ងៃនេះ និង​ប្រជាជន​កម្ពុ​ជាមាន​សេចក្តីសុខ សុខភាព​ល្អ និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩៕a co vandin usa1 

​