» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7562 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697733 នាក់

សម្តេច​តេ​ជោ​៖​គ្រូពេទ្យ​ឯកជន​និង​រដ្ឋ​កុំ​ដណ្តើម​អ្នក​ជម្ងឺ​គ្នា​

 

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ ក្រសួងសុខាភិបាល គ្រប់គ្រង​គ្លីនិក​ឯកជន និង​កន្លែង​លក់​ថ្នាំពេទ្យ ឱ្យ​ត្រឹមត្រូវ​បន្ទាប់ពី​បាន​អំពាវនាវ​ឲ្យ​ទាំង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន សូមកុំ​ដណ្តើម​អ្នកជំងឺ​គ្នា ។​ព្រោះ មាន​ករណីខ្លះ មាន​អ្នក​ជម្ងឺ បានមក​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន ហើយ​ដល់ពេល​ពេទ្យ​ឯកជន ព្យាបាល​មិនជា ក៏បាន​បញ្ជូន​អ្នកជំងឺ មក​មន្ទីរពេទ្យ​រដ្ឋ​ហើយដោយ​សារ​អ្នក​ជម្ងឺ កាន់តែ​ធ្ងន់ធ្ងរ​ពេក​នោះ ក៏​បណ្តាលឱ្យ​អ្នក​ជម្ងឺ​ស្លាប់ នៅ​មន្ទីរពេទ្យ​រដ្ឋ​តែម្តង ដែល​ពេលនោះ ក៏​ចាប់ផ្តើម​បន្ទោស ដល់​មន្ទីរពេទ្យ​រដ្ឋ ។ a hun docter3 

​ក្នុង ឱកាស​អញ្ជើញ ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ប្រគល់​សញ្ញាបត្រ ជូន​និស្សិត នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន​ក៏ បានស្នើ​សុំឱ្យ មានការ​គោរព​ទៅលើ​ក្រមសីលធម៌ វិជ្ជាជីវៈ​ពេទ្យ ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​កន្លែង​លក់​ថ្នាំពេទ្យ​ក៏​ដូច្នេះ​ដែរ គឺ​ត្រូវតែមាន​ការយកចិត្តទុកដាក់ ឱ្យបាន​ច្បាស់លាស់ ត្រូវមាន​ច្បាប់​ទំលាប់​ត្រឹមត្រូវ និង​លក់​ឱ្យ​ត្រូវ​ទៅតាម​ប្រភេទ​ជម្ងឺ​។ គ្រូពេទ្យ​ទាំងអស់ ត្រូវតែ​គោរព​វិជ្ជាជីវៈ​ពេទ្យ មិនត្រូវ​ប្រ​ងើយ​កន្តើយ​ចំពោះ​អ្នកជំងឺ​ឡើយ កុំ​យកលុយ​ជាធំ គឺ​ត្រូវយក​ការជួយ​សង្គ្រោះ​ជាធំ ។

​សម្តេច​តេ​ជោ ក៏បាន​កោតសរសើរ ដល់​ក្រុមនិស្សិត និង​ក្រុមគ្រូពេទ្យ​មួយចំនួន ដែល​កន្លងមក​បាន ចូលរួមចំណែក យ៉ាងសំខាន់​ក្នុង​វិស័យ​មនុស្សធម៌ តាមរយៈ​ការធ្វើ​កម្ម​ភាព ចុះ​ការព្យាបាល​ជម្ងឺ ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​គិតថ្លៃ នៅតាម​ទីជនបទ ដាច់ស្រយាល​នានា ដូចជា​សកម្មភាព​មនុ​ស្ស​ធម៌ នៃ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ (TYDA) និង​សកម្មភាព ពេទ្យ​ស្ម័គ្រចិត្ត​ផ្សេងៗ មួយចំនួនទៀត ។​សម្រាប់​គុណភាព​គូ​ពេទ្យ​ខ្មែរ​សម្តេច​តេ​ជោ​បង្ហើប​ឲ្យ​ដឹងថា​ពេទ្យ​ខ្មែរ​យើង​អាច​ដូរ​ក្រលៀន​បាន​ហើយ​(​ផ្សាំ​សេរី​រា​ង្គ​)​។

​ទាក់ទង​នឹង​មាតុភាព​របស់​កម្មការិនី សម្តេច​តេ​ជោ ហ៊ុន សែន​មានប្រសាសន៍​អ្នក​ទាំងនោះ​នឹងមាន​ច្បាប់​ឈប់សម្រាក​០៣​ខែ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ទឹកប្រាក់​រហូតដល់​១៣០​ភាគរយ ។​ចំនួន​នេះ​នឹង​បានធ្វើអោយ​ជីវភាព​ស្ត្រី​ដែល​កំពុង​សម្រាក​នេះ​បាន​ធូរស្បើយ ហើយ​ជា​លទ្ធផល​នៃ​ការយកចិត្តទុកដាក់រ​បស់​ក្រសួងសុខាភិបាល​៕a hun docter a hun docter1 
​