» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7297 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697468 នាក់

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អបអរសាទរ​ដល់​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប


​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​នូវ​ការអបអរសាទរ សល់​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​យិ​ភូមិ ឆ្នាំ​២០២៤​នេះ និង​បាន​លើកទឹកចិត្ត​ផងដែរ សម្រាប់​សិស្ស ដែល​ទទួលបាន​លទ្ធផល​មិន​គាប់ប្រសើរ ។​a manet bac dub1 

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ថា «​សូម​ចូលរួម​អបអរសាទរ​ជាមួយ​ក្មួយៗ​ទាំងអស់ ដែល​ទទួលបាន​លទ្ធផល​ល្អប្រសើរ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​យិ​ភូមិ ឆ្នាំ​២០២៤​នេះ ។ ជាមួយគ្នានេះ​សម្រាប់​ក្មួយៗ ដែល​ទទួលបាន​លទ្ធផល​មិន​គាប់ប្រសើរ សូមកុំ​បាក់​ទឹកចិត្ត ហើយ​ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែមទៀត ដើម្បី​ប្រែក្លាយ​លទ្ធផល​ឱ្យបាន​គាប់ប្រសើរ​ក្នុង​ការប្រឡង​ឆ្នាំក្រោយ ឬ​អាច​ចាប់យក​ឱកាស​ក្នុងការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ ឬ​កម្រិត​នៃ​ការសិក្សា​បន្ទាប់ ដើម្បី​បន្ត​អភិវឌ្ឍ​ចំណេះដឹង និង​ជំនាញ​សម្រាប់​ចាប់យក​អាជីព​ច្បាស់លាស់ ដើម្បី​កសាង​អនាគត​ដ៏​ភ្លឺស្វាង​»​។​

​សូម​បញ្ជាក់ដែរថា យោងតាម​ការប្រកាសរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញថា លទ្ធផល​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០២៤ តាម​និទ្ទេស​នីមួយៗ មានដូចជា​៖ សិស្ស​ទទួលបាន​និទ្ទេស A ចំនួន ២ ២១៦ នាក់​, និទ្ទេស B ចំនួន ៩ ៧០១ នាក់​, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់​, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និង​និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់ .
​លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ថ្លែង​ឲ្យ​ដឹងថា លទ្ធផល​នៃ​ការប្រលង​បាក់​ឌុប​មានការ​វិវត្តន៍​ជា​វិជ្ជមាន​អំឡុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។ តាម​អ្នកនាំពាក្យ​រូបនេះ បេក្ខជន​ប្រលង​ជាប់​បាក់​ឌុប​មាន​ប្រមាណ​៤០% នៅ​ឆ្នាំ​២០១៤ តែ​នៅ​ឆ្នាំ​២០២៤​នេះ មាន​រហូតដល់​៧៩%​។​a bac dub 

​