» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 569 នាក់

ម្សិលមិញ 6677 នាក់

សរុប 14148145 នាក់

រកឃើញ​ករណី​ជំងឺ​អុត​ស្វា​លើ​បុរស​អាយុ ២៨​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរកឃើញ​ករណី​ជំងឺ​អុត​ស្វា​លើ​បុរស​អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ទទួលបាន​។​a health monky 

​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ បុរស​នេះ​ចាប់ផ្តើម​មាន​រោគសញ្ញា នៅ​ប្រដាប់ភេទ បន្ទាប់មក​រាលដាល​ដ​ល់ក​ខាងស្តាំ ថ្ពាល់ កំភួនដៃ និង​ជើង ហើយ​បាន​ស្វែងរក​ការពិគ្រោះ ជំងឺ​នៅ​មន្ទីរពេទ្យ និង​បញ្ជូនមក​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៣​។​​បន្ទាប់ពី​ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​អុត​ស្វា អ្នកជំងឺ​បានដាក់​ឱ្យនៅ​សម្រាក​ព្យាបាល​ដាច់ដោយឡែក នៅក្នុង​មន្ទីរពេទ្យ​បាន​យ៉ាង​ត្រឹមត្រូវ​។​

​ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់ជាតិ និង​រាជធានី​ភ្នំពេញ បាននិងកំពុង​សហកា​រ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដែល​អង្កេត​ស្រាវជ្រាវ​យ៉ាងសកម្ម​ស្វែងរក​ប្រភព​ចម្លង និង​ស្វែងរក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការចម្លង​បន្តទៅ​អ្នក​ដទៃទៀត​ក្នុង​សហគមន៍ ព្រមទាំង​ធ្វើ​យុទ្ធនា​ការអប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដែល​កើតហេតុ​ខាងលើ​។​

១. របៀប​ចម្លង​៖* វីរុស​អុត​ស្វា ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​ការរួម​ភេទ​គ្រប់​ទម្រង់ ជាមួយ​អ្នក ជំងឺ​អុត​ស្វា​និង​ការប៉ះពាល់​ដោយផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារពាង្គកាយ ទឹកមាត់ តំណក់​តូចៗ តាមផ្លូវ​ដង្ហើម និង​សម្ភារៈប្រើប្រាស់​ដែល​ប្រឡាក់ប្រឡូស​ជាមួយនឹង​វីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬ​សម្ភារ ស្លាបព្រា​ចាន កែវ​ទឹក​។​ល​។​* វីរុស​អុត​ស្វា ឆ្លង​ពី​ម្តាយ​ទៅ​កូន​តាមរយៈ​ទងសុក ក្នុងអំឡុងពេល​ឬ​ក្រោយពេល​សម្រាល តាមរយៈ​ការ​ប៉ះ​ផ្ទាល់ បើ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ឪពុកម្តាយ​មាន​ជំងឺ​អុត​ស្វា​។​

២. វិធានការ​បង្ការ​ការ​ចម្លងជំងឺ​អុត​ស្ង​៖
* អនុវត្ត​ការរួម​ភេទ​ដែលមាន​សុវត្ថិភាព​ដោយ​ប្រើប្រាស់​ស្រោមអនាម័យ​រាល់ពេល​រួមភេទ និង​ចៀសវាង​មាន​ដៃគូ​រួមភេទ​ច្រើន​។​* ចៀសវាង​ការប៉ះពាល់​ផ្ទាល់​ដូចជា ឱប ថើប ម៉ាស្សា និយាយ​ជិតគ្នា​ជាមួយ​អ្នក​ដែលមាន​ចេញ​រោគសញ្ញា​ជំងឺ​អុត​ស្វា​។​* ចៀសវាង​ការប៉ះពាល់​ផ្ទាល់ ឬ​ប៉ះពាល់​ជាមួយ​សម្លៀកបំពាក់ កម្រាលពូក​ខ្នើយ៍ ឬ​កន្សែងពោះគោ​ឬ​ចាន ស្លាបព្រា ឬ​ពែង ឬ​ផ្ទៃ​នៃ​ទីតាំង ដែល​អ្នកមាន​ជំងឺ​អុត​ស្វា​ប្រើប្រាស់​។​
* ចៀសវាង​ការប៉ះពាល់​ជាមួយ​តំណក់ទឹក​ចេញពី​ផ្លូវដង្ហើម ឬ​សារធាតុ​រាវ​តាម​មាត់ របស់​អ្នកជំងឺ​អុត​ស្វា​។​* ពាក់​ម៉ាស​ប្រសិន​អ្នក​នៅ​ជិត​អ្នក​ដែលមាន​រោគសញ្ញា​ជំងឺ​អុត​ស្វា​។​* រក្សា​អនាម័យ​ផ្លូវដង្ហើម និង​អនុវត្ត​អនាម័យ​ដៃ​ដោយ​លាង​សម្អាត​ដៃ​ជាមួយ​ទឹក​និង​សាប៊ូ ជែ​ល​លាងដៃ ឬ​អាល់កុល​លាងដៃ​។​* បុគ្គល​ដែល​សង្ស័យ ឬ​បញ្ជាក់ថា​មាន​ជំងឺ​អុត​ស្វា ត្រូវតែ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​រហូតដល់​ក្រមរ​ជ្រុះ​អស់​។​
* បុគ្គល​ដែល​ផ្តល់​ការថែទាំ​អ្នកជំងឺ​អុត​ស្វា ត្រូវតែ​ប្រើប្រាស់​វិធានការ​ការពារ​ខ្លួន​ឱ្យបាន​សមស្រប​។

បុគ្គល មាន​រោគសញ្ញា​ដូចជា កន្ទួល​រមាស់​ជាមួយ​ពងទឹក​នៅលើ​មុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬ​ប្រដាប់ភេទ គ្រុនក្តៅ ហើម​កូនកណ្តុរ ឈឺក្បាល ឈឺ​សាច់ដុំ និង​ឈឺចង្កេះ អស់កម្លាំង ទោះ​បាន​
​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​អុត​ស្វា ឬ​មិនមាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​អុត​ស្វា​ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ ពិគ្រោះ ឬ​ធ្វើតេស្ត​រក​ជំងឺ​អុត​ស្វ ឬ​ទូរស័ព្ទ​មកកាន់​លេខ​១១៥ ដើម្បី​ទទួលបាន​ការណែនាំ និង​ពិគ្រោះ​យោបល់​។​៣. ចំពោះ​បុគ្គលិក​សុខាភិបាល​៖
* លើកកម្ពស់​ការយល់ដឹង និង​ការអប់រំ​អ្នក​កំដរ​ជំងឺ ព្រមទាំង​អនុវត្ត​ការបង្ការ និង​ត្រួតពិនិត្យ​ការ​ចម្លងរោគ​នៅក្នុង​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ស្របតាម​លក្ខណៈ​បច្ចេកទេស ជាពិសេស​មានការ​ប្រុង​
​ប្រយ័ត្ន​ចំពោះ​ការប៉ះពាល់​និង​តំណក់​ទឹកតូចៗ ដោយ​ប្រកាន់​ខ្ជាប់ខ្ជួន​ចំពោះ​អនាម័យ​ដៃ ឧបករណ៍ ការពារ​ផ្ទាល់ខ្លួន ការចាប់​កាន់​បរិក្ខារ​វេជ្ជសាស្ត្រ​ដែលមាន​មេរោគ ការបោក​គក់ កាកសំណល់​ដែល​ឆ្លង​
​មេរោគ​ឱ្យបាន​ត្រឹមត្រូវ ព្រមទាំង​ការសម្អាត​និង​សម្លាប់​មេរោគ​លើ​ផ្ទៃ​បរិស្ថាន​ផងដែរ​។​
* គ្រប់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ត្រូវ​ប្រុងប្រយ័ត្ន និង​តាមដាន​យ៉ាង​ហ្មត់ចត់ ចំពោះ​អ្នកជំងឺ ដែលមាន​ចេញ​កន្ទួល​ពង​រមាស់​លើ​ស្បែក ឬ​ពងទឹក​ខុសពី​ធម្មតា​មាន​គ្រុនក្តៅ និង​មាន​រោគ​ស​ញ្ញ​
​ដូច​បាន​រៀបរាប់​ខាងលើនេះ សូម​រាយការណ៍​ឱ្យបាន​ឆាប់​បំផុត ដើម្បី​បង្ការ​ការចម្លង​បន្ត​គ្នា​នៅ ក្នុង​ក្រុមគ្រួសារ និង​សហគមន៍​។​
* អនុវត្ត​វិធានការ​ការពារ​ការឆ្លង​ពេល​ពិគ្រោះ​ជំងឺ និង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ភ្លាមៗ​នូវ​ករណី​សង្ស័យ ឬ​ករណី​បញ្ជាក់ថា​មាន​ជំងឺ​អុត​ស្វា​នៅក្នុង​បន្ទប់​ដាច់ដោយឡែក​ដែលមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​
​និង​បន្ទប់ទឹក​ដាច់ដោយឡែក​។​
​ក្រសួងសុខាភិបាល​នឹង​បន្តធ្វើ​ការជូនដំណឹង​ដល់​សាធារណជន អំពី​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​សុខភាព​សាធារណៈ តាម​ឆា​ណែ​ល​តេ​ឡេ​ក្រាម និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​គេហទំព័រ www.cdcmoh.gov.kh៕