» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29726 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597145 នាក់

លោក ទឺ ពិទូ អ្នកឆ្លើយឆ្លងព័ត៌មានរបស់អង្គភាពគេហទំព័រ មាតុភូមិ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ហៅទៅសួរនាំនិងធ្វើកិច្ចសន្យា ពាក់ព័ន្ធការផ្សាយព័ត៌មាន បែកធ្លាយឯកសារលិខិតឆ្លងដែនរបស់ជនជាតិថៃឆ្លងចូលដីខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មិនមានបោះត្រាកម្ពុជា!?

ខេត្តឧត្តរមានជ័យ : កាលពីរសៀលថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២៤ លោក ទឺ ពិទូ ភ្នាក់ងារ យកព័ត៌មានរបស់អង្គភាពគេហទំព័រ មាតុភូមិ ត្រូវបានលោកវរ:សេនីយ៍ទោ ហម ភារ: ស្នងការរង ទទួលផែន ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ហៅតាមទូរស័ព្ទអោយចូលទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីសួរនាំ និងបំភ្លឺព័ត៌មាន ដែលបានផ្សាយតាមផេកគេហទំព័រ មាតុភូមិ មានចំណងជើងថា: បែកធ្លាយឯកសារលិខិតឆ្លងដែនរបស់ជនជាតិថៃឆ្លងដែនចូលដីខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់មិនមានបោះត្រាកម្ពុជា !?។a pitou1 

នេះបើតាមសេចក្តីរាយការណ៍បញ្ជាក់តាមតេឡេក្រាមពីលោក ទឺ ពិទូ មកកាន់ការិយាល័យនិពន្ធគេហទំព័រ មាតុភូមិ ។ លោក ពិទូ បាននិយាយថា : ខាងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោក ហម ភារ: បានសួរនាំ និងអោយបំភ្លឺ អំពីព័ត៌មាន ដែលបានផ្សាយ រឿងលិខិតឆ្លងដែនជនជាតិថៃ ចូលដីខ្មែរមិនមានបោះត្រាខ្មែរនេះ ជាការពិតដែរឬអត់ ? តើមន្ត្រី១ណា ជាអ្នកនិយាយប្រាប់ ? លោក ពិទូ បាននិយាយរៀបរាប់ប្រាប់ថា: កាសែតផ្សាយតែការពិតជាក់ ស្តែងដូចក្នុងអត្ថបទដែលបានផ្សាយរួចហើយអញ្ចឹង ។ ប៉ុន្តែ ចំពោះប្រភពព័ត៌មាន មិនអាច ប្រាប់ឈ្មោះជូនលោក ហម ភារ: ទេ ព្រោះនេះជាក្រមសីលធម៌ វិជ្ជាជីវ:របស់អ្នកសារព័ត៌មាន ក៏ ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន ដែលបានចែងក្នុង រដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា ។ លោក ពិទូ បានប្រាប់លោក ហម ភារ: ថា បើសិនជាការផ្សាយព័ត៌មាននេះមិនពិត ជាការបំផ្លើស ឬបំភ្លៃ សូមអោយចាត់វិធានការតាមច្បាប់របបសារព័ត៌មាន និងសុំអោយចេញលិខិតបំភ្លឺ នូវចំណុចណាខ្លះដែលថាមិនពិត ដើម្បីគេហទំព័រ មាតុភូមិ ធ្វើការផ្សាយបំភ្លឺជូនឡើងវិញ ។

ប៉ុន្តែលោក ហម ភារ: ថា មិនមានលិខិតអ្វីបំភ្លឺទេ លោកគ្រាន់តែបានណែនាំអោយប្រមូលព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយ ហើយចាំផ្សព្វផ្សាយ ព្រោះជាសិទ្ធិសេរីភាពរបស់អ្នកកាសែត ។ ក្នុងខណ:នោះដែរក៏មានវត្តមានលោក ស្នងការរងម្នាក់ទៀតបានប្រាប់ថា : ការថតរូប ឬ ឡាយ Videos នៅគោលដៅសមត្ថកិច្ចកំពុងធ្វើការងារ បើចង់ថត ឬឡាយ អ្នកកាសែតត្រូវស្នើសុំការអនុញ្ញាតពីសមត្ថកិច្ច ឬអ្នកទទួលខុសត្រូវនៅគោល ដៅជាមុនសិន ។ លោក ពិទូ បានប្រាប់ថា : លោកថត ឬ ឡាយ Videos នៅលើផ្លូវសាធាណ:ទេ ពុំបានចូលក្នុងបរិវេណ ទីស្នាក់ការរបស់សមត្ថកិច្ចទេ ។ ទោះជាយ៉ាងនេះក្តី ក៏លោក ហម ភារ: តម្រូវអោយលោក ពិទូ ធ្វើកិច្ចសន្យា បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានណា មិនច្បាស់លាស់ ប៉ះពាល់ដល់សន្តិសុខសង្គម ឬ មុខមាត់របស់ខេត្តឧត្តមានជ័យ ។ តែក្រដាសកិច្ចសន្យានេះ លោក ហម ភារ: មិនអនុញ្ញាតិអោយថតចម្លងយកមកទេ បានត្រឹមអានដឹងខ្លឹមសារ ហើយផ្តិតស្នាមមេដៃទុកជាឯកសារនៅការិយាល័យរបស់លោក ។ សូមបញ្ជាក់ថា: ស្នងការដ្ឋាននគរបាលខេត្ត្តឧត្តរមានជ័យ គឺមានលោក ឧត្តមសេនីយ៍ទោ ខូវ លី ជាស្នងការនគរបាលខេត្ត ទើបផ្លាស់ពីស្នងការដ្ឋាននគរបាលបាលខេត្តកំពង់ឆ្នាំង ចូលកាន់តំណែងជាស្នងការនគរបាលបាលខេត្តឧត្តរមានជ័យនាពេលថ្មីៗនេះ ។

នៅរសៀល ថ្ងៃដដែលនោះដែរ លោក ហម ភារ: បានប្រាប់តាមទូរស័ព្ទ មកនិពន្ធនាយក គេហទំព័រ មាតុភូមិ ថា : ការដែលហៅលោក ពិទូ សួនាំនេះ គឺថាកាលពីព្រលប់គាត់ ( ពិទូ ) បានបញ្ជូនព័ត៌មាន ពីករណី ជនជាតិថៃចូលមកក្នុងដីខ្មែរ ក្នុងគ្រប់តេឡេក្រាមរបស់សមត្ថកិច្ច ក្រោយមកសួនាំគាត់ តែគាត់ថាមិនច្បាស់លាស់ ពីព័ត៌មានហើយក៏លប់វិញទៅ ហើយរឿង១ទៀតពាក់ព័ន្ធទៅនឹងផេកគេហទំព័រ មាតុភូមិ ផ្សាយនោះគឺរូថតបដឺផាស់ ( ប័ណ្ណព្រំដែន) ឃើញដាក់មក មានតាំងពីឆ្នាំ២០២៣ទាំងអស់ ឆ្នាំ២០២៤អត់ឃើញ សួរថាគាត់ចុះផ្សាយហ្នឹងឆ្នាំ២០២៣ឬ២០២៤ ប៉ុន្តែគាត់ មានរូប១សន្លឹកដែលបាញមកអោយទាក់ទងនឹងឆ្នាំ២០២៤ ។ ពាក់ព័ន្ធ នឹងការធ្វើកិច្ចសន្យារវាងលោក ពិទូ និងសមត្ថកិច្ច លោក ហម ភារ: បញ្ជាក់ថា : ជាធម្មតា បើយើងបំភ្លឺគាត់ពីរឿងហេតុ អ្វីដែលនិយាយហើយ មើលហើយត្រឹមត្រូវ ផ្តិតមេដៃលើហ្នឹងអាហ្នឹងវាត្រូវតែអញ្ចឹង តែយើងអោយគាត់អានគាត់មើលខ្លួនឯង អ្វីដែលគាត់បំភ្លឺអោយដឹងនោះជាការពិតឬអត់? បើគាត់មើលហើយៗគាត់ទទួលស្គាល់ ការងារគឺអញ្ចឹង ។ លោក ហម ភារ: បញ្ជាក់ថា: បើពាក់ព័ន្ធ ការផ្សាយក្នុងផេក គេទាក់ទងទៅការិយាល័យ គេហទំព័រ នោះហើយ ។

ដោយ ឡែក សំរាប់អ្នកសារព័ត៌មានជាច្រើននាក់ ដែលមានបទ ពិសោធន៍ ធ្លាប់ប្រឡូក ក្នុងវិស័យព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ជាច្រើនជំនាន់ បានបញ្ចេញមតិ ថា : ការដែលសមត្ថកិច្ចហៅអ្នកកាសែត ទៅសួនាំ ឬណែនាំ ឬអោយធ្វើកិច្ចសន្យាអ្វីមួយ គឺ ជាការបំបាក់ស្មារតីអ្នកកាសែត កុំអោយចេះតែហ៊ាន សរសេរ ហ៊ាននិយាយរិះគន់ ឬបើកកកាយរឿងអាស្រូវ របស់ស្ថាប័ន ឬរបស់បុគ្គលសាធារណ: ។ ប្រទេសប្រកាន់យករបបរាជានិយម អាស្រ័យធម្មនុញ្ញ ដូចខ្មែរយើង គឺ ការអនុវត្តច្បាប់ តាមគោលការណ៍ គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិបញ្ចេញមតិ របស់ប្រជាពលរដ្ឋ ពិសេសសិទ្ធិសេរីភាព នៃសារព័ត៌មានផ្អែកលើ ច្បាប់រដ្ឋធម្មនុញ្ញ ដែលសូម្បីតែប្រមុខថ្នាក់ដឹកនាំកំពូលរបស់ប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់ទុកអ្នកសារព័ត៌មាន ជាអំណាចទី៤ និងជាដៃគូរដ៏សំខាន់មិនអាចខ្វះបាន ក្នុងការថែរក្សាការពារសុខសន្តិភាព និង ការអភិវឌ្ឍន៍ជាតិ ៕ ដោយ: សុផល 012953825/016953222a pitou a pitou2