» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10302 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700473 នាក់

អភិបាលក្រុង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ជាប់​ច​ត្តា​ឡី​ស​ក័​នៅត្រពាំងក្រសាំង


​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ ម​ន្រី​ខណ្ឌ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ បាន​ចុះ​ចែកជូន​អង្ករ​និង​សាច់មាន់ ជូន​ប្រជាពលរដ្ឋ​៤៥​គ្រួសារ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សហគម​ន៏​ភូមិ ជង្រុក និង​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ជាប់​ពាក់ព័ន្ធ និង​ជំងឺ​កូ​វិដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។​a kh grant 

​ពិធី​ប្រគល់​អំណោយ​ធ្វើឡើង​កាល ពី​ព្រឹក​ថ្ងៃទី​០៦​មីនា ឆ្នាំ​២០២១ នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បានបញ្ជាក់​ឲ្យ​ដឹងថា​៖ ក្នុង​ចំនួន​ប្រជាពលរដ្ឋ​ទាំង ៤៥​គ្រួសារ​នេះ ប្រជា​ពល​រដ្ន​រស់នៅក្នុង​ភូមិ​ជង្រុក​ចំនួន​៣០​គ្រួសារ និង​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ត្រពាំង​អញ្ចាញ​ចំនួន​១៥​គ្រួសារ​។ ពួកគាត់​ជា​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​និង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា អំណោយ​ទាំងនេះ​ជា​អំណោយ​របស់​សម្តេច​សេនា ប​តី​តេ​ជោ​ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​ខ្លាំង ណាស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​គិតថា បងប្អូន​នៅ​ភ្នំពេញ ឬ​នៅតាម​បណ្តាល​ខេត្ដ​នានា​នោះទេ​។ ជាក់ស្តែង​សម្រាប់​ពេលនេះ​ដោយ​ឃើញ​បងប្អូន​មានការ លំបាក​នៅពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ទើប​សម្តេច​ប្រគល់​នូវ​អំណោយ ដើម្បី​ឲ្យ​បងប្អូន យកទៅ​ដោះស្រាយ​ជីវភាព​បាន​មួយរយៈ​ខ្លី ។​

​លោក​ឃួ​ង ស្រេង ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ទាំងអស់ ដែល​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​សូម​ឲ្យ​បងប្អូន​ទាំងអស់​រួចផុត​ពី​ការឆ្លង​ជម្ងឺ​កូ​វីដ​–១៩​ទាំងអស់គ្នា ៕a kh grant1 

​