» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8112 នាក់

ម្សិលមិញ 5020 នាក់

សរុប 14123559 នាក់

មន្ទីរពេទ្យ «​នគរ​ទេព​»​នឹង​ប្តូរ​ឈ្មោះ​ទៅជា​មន្ទីរពេទ្យ «​ហ្ល​ង​ម៉ែ​»


​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​នេះ​ថា​, «​រាជរដ្ឋាភិបាល នឹង​ចរចា​ទិញយក​មន្ទីរពេទ្យ «​នគរ​ទេព​»​ដែល​ចាប់​ទទួល​ព្យា​ល​បាល​អ្នក​ជម្ងឺ​កូ​វីត ហើយ​ប្តូរ​ឈ្មោះ​ទៅជា​មន្ទីរពេទ្យ «​ហ្ល​ង​ម៉ែ​» ។ ម្ចាស់​មន្ទីរពេទ្យ​នគរ​ទេព នឹង​យក​ថវិកា​ពី​ការលក់​នេះ​ទៅ​សាងសង់​មន្ទីរពេទ្យ «​នគរ​ទេព​» ថ្មី​មួយទៀត ។A hun hos

លោក​ឩ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​ទ​ព័​ក៏បាន​ឲ្យ​ដឹងថា​, ១៧​ថ្ងៃ ក្រោយពី​បានទទួល​បញ្ជា​របស់​ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឱ្យ​រៀបចំ​មន្ទីរពេទ្យ​ខ្នាត​ធំថ្មី​មួយកន្លែង​ទៀត​ដើម្បី​ត្រៀម​ទទួល​ព្យាបាល​បងប្អូន​អ្នកជំងឺ​កូ​វីដ​១៩ នា​ថ្ងៃ​២៧ មិនា ២០២១ នេះ អតីត​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព បានរៀបចំ​រួចរាល់​និង​បានចាប់ផ្ដើម​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ដែល​មន្ទី​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូនទៅ​។ ខ្ញុំ​សូម​អរគុណ​ដោយស្មោះ ចំពោះ​ការចូលរួម​ក្រុមការងារ​រៀបចំ​មន្ទីរពេទ្យ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បានធ្វើការ​ទាំងថ្ងៃទាំងយប់ សហការគ្នា​ល្អ​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ បទដ្ឋាន​ការងារ ក៏ដូចជា​ការហ្វឹកហ្វឺន​និង​បំពាក់​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ សេវា​ជួរមុខ និង​ក្រុមការងារ​តាម​បណ្ដា​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​របស់​មន្ទីរពេទ្យ​ដើម្បី​យើង​អាច​ដំណើរការបាន​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​។​

​សូមជម្រាបថា​, នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាសថា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ១៧៩​នាក់​ថែមទៀត និង​ជាសះស្បើយ​ចំនួន ៥៨​នាក់ ។​ក្នុងនោះ​ករណី​ឆ្លង​សហគមន៍​មាន​ចំនួន ១៧៨​នាក់​.– អ្នកដំណើរ​ពី​បរទេស ០១​នាក់​។​
​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​មាន​អ្នក​ឆ្លង​សរុប​ចំនួន​២១៤៧ នាក់​
​។ អ្នកជា​សះស្បើយ​មាន​ចំនួន ១១៣២ នាក់​–​អ្នក​កំពុង​ព្យាបាល​នៅ​ចំនួន​១០០៥ នាក់​​និង អ្នកស្លាប់​មាន​ចំនួន ០៨ + 0១ នាក់ ៕a hun hos1