» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9337 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699508 នាក់

កីឡាការិនី​ហែល​ទឹក ហួន ទិ​ត្យ​ដាលីន ម្នាក់ឯង​ដណ្ដើមបាន​មេដាយ ៤​គ្រឿង


​ភ្នំពេញ ប្រតិភូ គ្រូបង្វឹក កីឡាករ និង​កីឡាការិនី កីឡាហែលទឹក​ជើង​ទឹក​ម្ពុ​ជា​ដែល​វិលត្រឡប់​ដោយ​នាំ​ជោគជ័យ ពី​ការប្រកួត​ព្រឹត្តិការណ៍ XVIII Finswimming World Cup Round 4​ទទួលបាន​ការស្វាគមន៍​ពី​៖​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នាអាកាស​យានដ្ឋាន​ភ្នំពេញ​អន្តរជាតិ​។​a swim medal1 

​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បញ្ជូន​កីឡាករ និង​កីឡាការិនី ចំនួន ០៣​រូប រួមមាន កីឡាករ ហែម ប៉ុច កីឡាការិនី កាំ​ង មុយ​នី​ន និង​កីឡាការិនី ហួន ទិ​ត្យ​ដាលីន ទៅ​ចូលរួម​ការប្រកួត XVIII Finswimming World Cup Round 4 ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៦ -​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ខេត្ត​ភូ​កេ​ត នៃ​ព្រះរាជាណាចក្រ​ថៃ​។​​លោក ហែម គិរី បាន​ឲ្យ​ដឹងថា ភាពជោគជ័យ​របស់​កីឡាការិនី​ហែល​ទឹក​ជើង​ទា ហួន ទិ​ត្យ​ដាលីន កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង និង​សមត្ថភាព​ផ្ទាល់ មិនមែន​កើតឡើង​ចៃដន្យ​ឡើយ ក្នុងនោះ​កីឡាការិនី​រូបនេះ​ដណ្តើម​មេដាយ​សរុប​៤​គ្រឿង គឺ​ប្រាក់​២​គ្រឿង សំរឹទ្ធ ២ គ្រឿង​។

លោក ហែម គិរី បន្តថា ប្រកួត​នេះ​ជាការ​ប្រកួត​លើក​ទី​១ របស់ ហួន ទិ​ត្យ​ដាលីន ពិតជា​ធ្វើ​បានល្អ ជាពិសេស​មានការ​ជួយ​ជ្រោមជ្រែង យកចិត្តទុកដាក់ និង​គាំទ្រ​លើកទឹកចិត្ត​ក្នុងការ​ហ្វឹកហាត់​របស់​កីឡាការិនី ហួន ទិ​ត្យ​ដាលីន ពី​សំណាក់ អាណាព្យាបាល ។ លោក ហែម គិរី សូម​អំពាវនាវ​ដល់​មាតាបិតា​ទាំងអស់​ឲ្យ​មានការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​កូនៗ​ឲ្យ​ចូល​លេង​កីឡា​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​ព្រោះ គ្រប់​ប្រភេទ​កីឡា​មិន​ថា​កីឡា​ណា​ណា​នោះទេ​ឲ្យ​តែមាន​ការជំរុញ និង​លើកទឹកចិត្ត​ច្បាស់​ណាស់នា​ថ្ងៃមុខ នឹង​ទទួលបាន​ជោគជ័យ​។​

​កីឡាការិនី ហួន ទិ​ត្យ​ដាលីន ប្រកួត​លើ​ប្រភេទ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ ៥០​ម៉ែត្រ របៀប​ហែល Bi-Fins​ទទួលបាន មេដាយ​សំរឹទ្ធ ០១​គ្រឿង វិញ្ញាសា​ហែល​ទឹក​ចម្ងាយ ១០០​ម៉ែត្រ របៀប​ហែល Bi-Fins បាន​មេដាយ​សំរឹទ្ធ ០១​គ្រឿង ។​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ ៥០​ម៉ែត្រ របៀប​ហែល Surface​បាន មេដាយប្រាក់ ០១​គ្រឿង និង​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ ១០០​ម៉ែត្រ របៀប​ហែល Surface​បាន មេដាយប្រាក់ ០១​គ្រឿង​៕a swim medal2 

​