» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5109 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695280 នាក់

សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់

 

 

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី៤ ០០១ អង្គ/នាក់ និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។a manet id law 

មានប្រសាសន៍ក្នុងឱកាសនោះ, សម្ដេចធិបតី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ ឱ្យបន្តពង្រឹងគុណភាពអប់រំ, ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស លើវិស័យសេដ្ឋកិច្ច, នីតិសាស្រ្ត, យុត្តិធម៌ និងរដ្ឋបាលសាធារណៈ ប្រកបដោយសមត្ថភាព, សីលធម៌ និងស្មារតីស្នេហាជាតិ។ សម្ដេចធិបតីក៏បានជំរុញឱ្យបុគ្គលិកអប់រំទាំងអស់ខិតខំអភិវឌ្ឍសមត្ថភាពឌីជីថល និងវិធីសាស្ត្របង្រៀនជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំ និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ » ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ រយៈពេលវែង ដោយបន្តផ្តល់អាទិភាពទី១ ដល់ «មនុស្ស» និង បន្ថែមអាទិភាពថ្មី គឺ «បច្ចេកវិទ្យា» សំដៅផ្លាស់ប្តូរខឿនសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា ។ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការអភិវឌ្ឍជំនាញ, ទាំងជំនាញរឹង និងជំនាញទន់; ការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ, និងបច្ចេកវិទ្យាឌីជីថលតាមរយៈការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ; និងការលើកកម្ពស់សុខភាពសាធារណៈ។ ជាមួយនេះ, រាជរដ្ឋាភិបាលក៏កំពុងកែលម្អលក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន, តាមរយៈការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ, និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំទៅដល់មូលដ្ឋាន និងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលមានគុណវុឌ្ឍិសមស្រប ព្រមទាំងបានអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់កុំទម្លាក់គុណភាពដើម្បីតែការប្រកួតប្រជែងឱ្យសោះ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា គុណភាពនៃការអប់រំមិនមែនសំដៅត្រឹមតែលើការបំពាក់កុំព្យូទ័រ ឬអគារសិក្សាខ្ពស់ៗនោះទេ ហើយសិស្សក៏មិនគួរទៅរៀនត្រឹមតែដើម្បីយកពិន្ទុ ឬសញ្ញាបត្រនោះដែរ ប៉ុន្តែត្រូវយកពិន្ទុក្នុងសង្គមតាមរយៈសមត្ថភាពជាក់ស្តែង ដោយសម្ដេចធិបតីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា មេរៀននៃឥរិយាបថល្អ ការបង្កើតគំនិតច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងជីវិត ។ សម្ដេចធិបតីបន្តថា ផលិតភាព (Productivity) កើតចេញពី «គុណភាព + បំណិន + ឥរិយាបថ» រួមផ្សំជាមួយនឹងឆន្ទៈ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដា ដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់។ ចំពោះផ្នែកបច្ចេកវិទ្យា, គោលដៅចុងក្រោយគឺការប្រើប្រាស់ក្នុងកម្រិតសមស្របមួយដើម្បីបង្កើនសមត្ថភាព ដោយនៅតែរក្សាបាននូវបំណិនមូលដ្ឋាន ពោលគឺសិស្ស-និស្សិតមិនត្រូវពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក រហូតបាត់បង់ម្ចាស់ការលើខ្លួនឯងឡើយ ប៉ុន្តែត្រូវមានសមត្ថភាពម្ចាស់ការក្នុងការគ្រប់គ្រង និងប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព។a om bak