» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9479 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699650 នាក់

បើកឡាន​លឿន​ខុស​ក្បួន​បុក​រោង​លក់ដូរ​រួច​ហួស​ចូលដេក​ត្រាំ​ទឹក​

 

​ស្វាយរៀង​៖​រថយន្ត​មួយគ្រឿង​បើក​លឿន​ដូច​យន្តហោះ​បុក​ចូលក្នុង​តូប​លក់ដូរ​ហើយ​ហោះ​ផ្លោង​ប្រឡាយ​ប្រមាណ​១០​ម៉ែត្រ​និង​ឆ្លងថ្នល់​លំ​៥​ម៉ែត្រ​ធ្លាក់​ចូលក្នុង​ប្រឡាយ​ទើប​នៅ​ស្ងៀម​បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​និង​៣​នាក់​ទៀត​ស្រី​១​នាក់​របួស​ធ្ងន់ធ្ងរ​ស​ន្ល​ប់​ស្តូកស្តឹង​នៅតាម​មាត់​ប្រឡាយ​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល​ថ្ងៃទី​២៦​មិនា​២០២១​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច គីឡូម៉ែត្រ​លេខ ស្ថិតនៅ​ភូមិ ត្របែក​ប្រហោង ឃុំ តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​a car colap 

​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ឈរ និង​អង្គុយ​នៅក្នុង​តូប​លក់ដូរ សំ​យ៉ា​យ​ថ្នល់​(​តូប​លើ​ចិញ្ចើមថ្នល់​) ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​តា​កូ​ម៉ា ពណ៌​ស​ស្លាក​លេខ​ព្រៃវែង​2A 1314 ទិសដៅ​ពី​កើ​តទៅ​លិច​បើកបរ​ដោយ​ឈ្មោះ ក្រេ​ត ចិត្ត ភេទ​ប្រុស អាយុ​39​ឆ្នាំ រស់នៅ ភូមិ ទូរ​កា ឃុំ​កំពង់​សឹង ស្រុក ព្រះស្តេច ខេត្តព្រៃវែង ជនជាតិ ខ្មែរ មក​បុក​តែម្តង​។​

​អ្នករួមដំណើរ​មាន​៣​នាក់​ទី​1.​ឈ្មោះ ងូ វេ ភេទ​ស្រី អាយុ​49 រស់នៅ​ភូមិ​ប្រសូត្រ​ទី​1 ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។ (​រងរបួស​ស្រាល​)​ទី​2.​ឈ្មោះ នាង សុផាត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​កំ​ពោត​ម្រះ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង (​រងរបួស​ស្រាល​)​ទី​3. ឈ្មោះ បញ្ញា ភេទ ប្រុស អាយុ​21​ឆ្នាំ​(​រស់នៅ​ភ្នំពេញ​) (​រង​បួស​ស្រាល​)

​ប្រភព​បាន​បន្តទៀតថា​៖ ឡាន​បង្ក បាន​ជាន់​ហ្វ្រាំង​អូស​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ក៏​រេ​ចង្កូត​មក​ខាងឆ្វេង ហើយក៏​ជាន់​ហ្គា័​រ​បន្ថែម​ល្បឿន​បុក​ក្មេងប្រុស​រួម​បន្ត​រះ​ចូលក្នុង​តូប​លក់ដូរ រុញ​ទាំង​តូប និង​មនុស្ស​ប្រុស​ស្រី​៤​នាក់​នៅក្នុង​តូប​ហោះ​ផ្លោង​ប្រឡាយ​ជាង​១០​ម៉ែត្រ​និង​ឆ្លងកាត់​ថ្នល់​លំ​៥​ម៉ែត្រ​ទៅ​ធ្លាក់​ក្នុង​ស្រះ​ទឹក​ហាវ​ថ្នល់​ទើប​ទៅមុខ​លែងរួច ចំណែក​ក្មេងប្រុស​ម្នាក់​កំពុងនិយាយ​ទូរ​សព្ទ័​ទៅរក​ម្តាយ​បាន​ប៉ើង​ធ្លាក់​ចូលក្នុង​ទឹកស្រះ​របួសធ្ងន់​សន្លប់​ក្នុង​ទឹក ហើយ​បាន​ស្លាប់​ពេល​ក្រុមគ្រួសារ​យក​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​។​

​អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយជ្រំ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​នោះ គឺជា​ម្ចាស់​រថយន្ត​បង្ក ។​ចំណែក​មនុស្ស​នៅក្នុង​តូប​លក់ដូរ​នោះ បាន​រត់ចេញ​អស់​គ្រោះថ្នាក់​តែ​ក្មេងប្រុស​ម្នាក់​កំពុងនិយាយ​ទូរ​សព្ទ័​ទៅ​ម្តាយ​ត្រូវ​រថយន្តបុក​ប៉ើង​លើ​រថយន្ត​ទៅ​ធ្លាក់​ក្នុង​ស្រះ​របួសធ្ងន់​បាន​ស្លាប់​ពេលទៅដល់​មន្ទីរពេទ្យ​ខេត្ត​។​​ជន​រង​គ្រាះ​ស្លាប់បាត់​បង់ជីវិត​នោះ​មានឈ្មោះ អូន សំណាង ភេទ ប្រុស អាយុ​4 ឆ្នាំ​រស់នៅ​ភូមិ ត្របែក​ប្រហោង ឃុំ​តា​សួស ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង​(​ស្លាប់​ពេល​បញ្ជូន​ដល់​ពេទ្យ​ខេត្តស្វាយរៀង​)​។​a car colap1 a car colap2 

​