» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2496 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699750 នាក់

ក្មេង​ទំនើង​ប្រដាប់​ដោយ​កាំបិត​ខ្វែវ និង​កាំបិត​បុ័ងតោ ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​ចំនួន ០៥​នាក់ !


​ឧ​ត្ត​រ​មានជ័យ​: ដោយមាន​ការចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាល​ក្រុង​សំរោង បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា​ឈានដល់​ការចាប់​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០៥​នាក់ និង​ដកហូត​បាន​វត្ថុតាង​មាន​: កាំបិត​ខ្វែវ​ចំនួន ០២​ដើម និង​កាំបិត​បុ័ងតោ​ចំនួន ០១​ដើម​។a boy gang2 

-​ក្មេង​ទំនើង​ទាំង ០៥​នាក់ មានឈ្មោះ​ដូចខាងក្រោម​:១-​ឈ្មោះ ណុង ណ​យ ហៅ ថា មករា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។​២-​ឈ្មោះ បូ ម៉ិ​ញ​ទី ហៅ ផាត់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។​៣-​ឈ្មោះ ចាន់ ចំរើន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។​
៤-​ឈ្មោះ ម៉ិច សុ​ភី ហៅ ភ្លោះ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រួច​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។​៥-​ឈ្មោះ វ៉ាង ស៊ី​ហៃ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។​

​សូមបញ្ជាក់ថា​: នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ០២:០០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​២ ស្ថិតក្នុង​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កើត​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​ខាងលើ ដែល​ប្រដាប់​ដោយ​កាំបិត​ខ្វែវ និង​កាំបិត​បុ័ងតោ បាននាំគ្នា​ធ្វើ​សកម្មភាព​ព្រួត​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ធី ហុងដា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង មុខរបរ​: កម្មករ ជាច្រើន​កាំបិត ត្រូវចំ​លើ​ក្បាល​ផ្នែក​ខាងស្ដាំ ០១​កន្លែង​, លើ​ស្លឹកត្រចៀក​ខាងស្ដាំ ០១​កន្លែង​, លើ​ស្មា​ខាងស្តាំ ០១​កន្លែង​, លើ​សាច់​ដុំដៃ​ខាងស្ដាំ ០១​កន្លែង​, លើ​កែងដៃ​ខាងស្ដាំ ០១​កន្លែង​, លើ​ប្រអប់ដៃ​ខាងឆ្វេង ០១​កន្លែង និង​លើ​ជង្គង់​ខាងស្ដាំ ០១​កន្លែង បណ្ដាល​ធ្វើ​ក្រុម​ឲ្យ​ជនរងគ្រោះ​មាន​របួសធ្ងន់ បន្ទាប់មក​ក្រុម​ក្មេង​ទំនើង​ខាងលើ​ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។​​បច្ចុប្បន្ន​វត្ថុតាង និង​ជនសង្ស័យ​ទាំង ០៥​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​a boy gang a boy gang1