» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7639 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697810 នាក់

ក្មេងស្រី​ពីរ​នាក់​នាំគ្នា​ខំ​ទៅ​រាវ​ខ្យង​ខ្ចៅ​ឱ្យ​ម្តាយ​ធ្វើ​ម្ហូប​លង់ទឹក​ស្លាប់​

 

​ស្ទឹងត្រែង​: ក្មេងស្រី​ពីរ​នាក់​បងប្អូន​ដោយសារ​ភាពក្រីក្រ បាន​បបួលគ្នា​ទៅ​រាវ​ខ្ចៅខ្យង​នៅឯ​ទន្លេមេគង្គ បំណង​យកមក​ឱ្យ​ម្តាយ​ធ្វើ​ម្ហូប តែ​ជា​អកុសល​ត្រូវបាន​ទឹកទន្លេ​គួច​យកទៅ​បាត់ បណ្តាលឱ្យ​ស្លាប់​ទាំ​ពីរ​នាក់​បងប្អូន​យ៉ាង​អាណោច​អ​ធ័​មរ​ក​អ្វី​ថ្លែង​ពុំបាន​នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៣​នៅ​ខេត្តស្ទឹងត្រែង​។​a die child1 

​សេចក្តីរាយការណ៍​រប​ស់​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បានឱ្យ​ដឹ​ថា នៅ​ម៉ោង​១៣​និង​១៧​នាទី ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​កែង​កក ក្នុងភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​ស្នែង ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​មាន​ករណី​ក្មេងស្រី​ពីរ​នាក់​បាន​លង់ទឹក​ស្លាប់ ម្នាក់​ឈ្មោះ​សុ​ត ផា​នេ​ត ភេទ​ស្រី អាយុ​១២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​សុ​ត ផា​នឿន ភេទ​ស្រី​អាយុ​៦​ឆ្នាំ ត្រូវជា​បងប្អូន​បង្កើត​។ ឪពុក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ឃុ​ត អឿន អាយុ​៤២​ឆ្នាំ ម្តាយ​ឈ្មោះ​អ៊ុំ អៀង អាយុ​៣៨​ឆ្នាំ អ្នក​ទាំងអស់​មានស្រុក​កំណើត​នៅឯ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បច្ចុប្បន្ន​មក​សុ​ី​ឈ្នួល​ដ​សំ​ដំឡូង​មី ឱ្យ​លោកមា មិត្ត ដែលមាន​ចម្ការ​នៅ​ភូមិ​វាល​ខ្សាច់ ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

មុនពេល​កើតហេតុ កុមារី​ទាំងពីរ​នាក់​បងប្អូន បាន​ទៅ​មុជទឹក​រក​ខ្ចៅខ្យង ជាមួយ​មនុស្ស​៣​នាក់​ផ្សេងទៀត ដោយ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ឈ្មោះ​ហ៊ីម ប៊ុត ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ឈ្មោះ​ហ៊ីម ម៉េង​ប៊ុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ ហ៊ីម ម៉េង​ហៀ​ង ភេទ​ប្រុស អាយុ​១២​ឆ្នាំ​។ ពេល​ចុះ​ទៅដល់​ចំណុច​ខាងលើ កុមារី​ទាំងពីរ​នាក់​បងប្អូន រួមជាមួយ​នាក់​ទាំង​៣ បាន​ចុះទៅ​ចំ​កន្លែង​អន្លង់​ជ្រៅ ជាហេតុ​បណ្តា​យ​ឱ្យ​ក្មេងស្រី​ទាំងពីរ​នាក់​លង់ទឹក​ស្លាប់ ដោយសារ​ពួកគេ ពុំ​ចេះ​ហែល​ទឹក​។​​របាយការណ៍​សមត្តកិច្ចបញ្ជាក់​បន្ថែមថា ក្នុង​ហេតុការណ៍​នេះ ឈ្មោះ​ហ៊ីម ប៊ុត បាន​ជួយសង្គ្រោះ​ដែរ តែ​មិន​អាចជួយ​សង្គ្រោះបាន ដោយសារ​រូបគាត់​ក៏​មិនសូវ​ចេះ​ហែល​ទឹក​ដូចគ្នា​។​​បច្ចុប្បន្ន​សព​ត្រូវបាន​ឪពុកម្តាយ​យកមក​តម្កល់ទុក​នៅ​វត្ត​ស្រែ​ឬ​ស្សី ឃុំ​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បីឱ្យ​កម្លាំង​នគរបាល​ជំនាញ បន្តរ​នីតិវិធី​នៅ​ថ្ងៃស្អែក​បន្តទៀត​៕a die child a die childa 

​