» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7991 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698162 នាក់

កាប់​លើ​ជនរងគ្រោះ​ស្ទើរ​សុះសាច់​ហើយ​បើករថយន្ត​គេច​បុក​រថយន្ត​ធំ​ឆេះ​ផ្អើល​ក្រុង​ប៉ោយប៉ែត !

 

​បន្ទាយមានជ័យ​៖​មាន​ករណី​ហឹ​ង្សា​មួយ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃទី​២០​ខែតុលា​២០១៩​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ដណ្តើម​ចង្រឹត​ឯ​ភាគី​ម្ខាង​ជា​ជនសង្ស័យ​បើករថយន្ត​រត់គេច តែ​ចៃដន្យ​អាក្រក់​បាន​បុក​រថយន្ត​ធំ​ពីក្រោយ​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្អើល​រាត្រី​នៅ​ក្រុង​ប៉ោយប៉ែត ។ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន ឈ្មោះ​ចែម​ប៊ុនធឿន​ភេទ ប្រុស​អាយុ​២៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​01​សង្កាត់​ប៉ោយប៉ែត ។​a car nak4 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវ​ភាគី​ម្ខាង​មាន​គ្នា​២​នាក់​ប្រើប្រាស់​កាំបិត​កាប់​ស្ទើរ​សុះសាច់​សង្ស័យ​ជា​ករណី​ប៉ុនប៉ង​មនុស្សឃាត​ព្រោះ​បើ​យោងតាម​របួស រងគ្រោះ​មិន​សង្ឃឹមថា មានជីវិត​នោះទេ ។

​ជនសង្ស័យ​ដែល​កាប់​លើ​ជនរងគ្រោះ ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួនបាន​ភ្លាមៗ​នៅ​ចំណុចកើតហេតុ​លើ​ដង​ផ្លូវជាតិ​លេខ​៥​។

​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​២​នាក់​។​ម្នាក់​ឈ្មោះ​គា ចំរើន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​និង​ម្នាក់ទៀត ឈ្មោះ​គា ចំណាប់​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ពួកគេ​ជា​បងប្អូន​បង្កើត​និង​គ្នា និង​មាន​ទីលំនៅ​ឋាន ភូមិ​សាមគ្គី​មានជ័យ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។

​មុនពេល​ហេតុ​ការ​ណ៌​កើតឡើង​ជនរងគ្រោះ​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡុ​ច​ហ្សឺ​ស​៣៣០​ទៅ​ក្បែរ​ចំណុចកើតហេតុ​ដើម្បី​ទទួលយក​មនុស្ស​ម្នាក់​ជា​មិត្តភក្តិ​ពេលដែល​ជនរងគ្រោះ​ទទួល​អ្នក​ដែល​រងចាំ​នៅ​ទីនោះ​ស្រាប់តែ​ភាគី​បង្ក​បាន​យក​កំប៉ុង​ស្រា​បៀរ ដែល​កំពុង​ផឹកស៊ី​គប់​លើ​រថយន្ត​ជនរងគ្រោះ ភ្លាមនោះ​ក៏​កើតជា​ជម្លោះ​ដោយ​ពាក្យសម្តី​រហូត​កើតជា​អំពើ​ហឹ​ង្សា​តែម្តង ។​

​ជនរងគ្រោះ​បន្ទាប់ពី​រងរបួស​ផ្ទៃមុខ​គេ​កាប់​ត្រូវចំ​១​កាំបិត ក៏​បើករថយន្ត​ទៅរក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៏​និង​រក​យុត្តិធម៌ ។ នៅពេល​ត្រឡប់​ទៅ​កន្លែងកើតហេតុ​ទៀត​ដោយសារ​សមត្ថកិច្ច​ជិះ​ម៉ូតូ​យឺតៗ​រី​ជនរងគ្រោះ​បើករថយន្ត​លឿន​ទៅដល់​កន្លែងកើតហេតុ មុន​មិនដឹងថា​ប្រើពាក្យ​សម្តី​យ៉ាងណា ក៏​កើត​ហឹ​ង្សា​ជាថ្មីទៀត​ត្រូវ​ក្រុម​ជនសង្ស័យ​ព្រួត​វាយ និង​កាប់​ឲ្យ​មាន​ស្នាមរបួស​ធ្ងន់ ដេក​ដួល​នឹង​ដី ស្ទើ​បាត់​បង់ជីវិត​ហើយ​ទើប​សមត្ថកិច្ច​ទៅដល់​ចាប់បាន​ជនសង្ស័យ​ជា​ប្អូន​។

​ដោយឡែក​ជនបង្ក​ជា​បង​បាន​បើករថយន្ត​បង្កើត​បទល្មើស​ថ្មី​មួយទៀត​គឺ រថយន្ត​ម៉ាក​(Porsche) ដែល​បើក​រត់គេច​តែ​ចៃដន្យ​អាក្រក់​ក៏​បុក​គូថ​រថយន្ត​ធំ​ដឹ​ទូ​កុង​ទី​ន័​រលើ​ដងផ្លូវ​ជាតិ​លេខ​៥​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​បណ្តាល​ឲ្យ​រថយន្ត​ម៉ាក (Porsche) ឆាបឆេះ​ផ្អើល​ទាំងយប់​ហើយ​ជនសង្ស័យ​រងរ​បួ​សតិ​ច​តួច តែ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែម្តង​។

​សាច់ញាតិ​ជនរងគ្រោះ​ដែល​រង​ការកាប់​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​២២​តុលា​២០១៩​នេះ ថា ជនរងគ្រោះ​រងរបួស​ធ្ងន់​មិន​សង្ឃឹមថា​រួច​ផុតពី​គ្រោះថ្នាក់​នោះទេ ពេលនេះ​សាច់ញាតិ​បញ្ជូនបន្ត​យកទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​នៅឡើយ ។ ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​ប្រាប់ថា​កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។a car nak a car nak1 a car nak2 a car nak3 

​តែ​ទោះជា​យ៉ាងណា​ជំវិញ​ករណី​ហឹ​ង្សា​ដ៌​សាហាវ​នេះ​ត្រូវ​លោក​វរៈ​សេនី​យ៌​ឯក ធិ​ន​ស៊ិន​ដេ​ត​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​ប្រាប់ថា ក្រោយ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​មិនអាច​ដោះលែង​បានទេ ៕
​