» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11979 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702150 នាក់

សមត្ថកិច្ច​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ត្រួតពិនិត្យ​លើ​រថយន្ត​ដឹកទំនិញ​ឆ្លងដែន ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​គ្រប់​ប្រភេទ​


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : ដោយ​ទទួលបាន​បទបញ្ជា ក៏ដូចជា ការណែនាំ​ចង្អុលបង្ហាញ​ពី ឯក ឧ​ត្ត​ម មាន ចាន់​យ៉ា​ដា អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​ជា​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងការ​អនុវត្ត​ការងារ​ថែរក្សា​សណ្តាប់ធ្នាប់​សា​ធាណ​:​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​- អន្តរជាតិ​ចេញ​-​ចូល​កម្ពុជា​-​ថៃ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ លោក ឯម បញ្ញា​រិ​ទ្ធ ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរ ជាតិ​អូរ​ស្មាច់ បាន​សហការ​ល្អជា​មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ រួមមាន សមត្ថកិច្ច​គយ​និង​រដ្ឋាករ , នគរបាល​អន្តោប្រវេសន៍ , យោធា ទំនាក់ ទំនង​ព្រំដែន​ខ្មែរ​-​ថៃ , កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ ច្រកទ្វារព្រំដែន ព្រមទាំង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​អូរ​ស្មាច់ តែងតែ​យកចិត្តទុកដាក់​ធ្វើ​ការងារ​ជាប្រចាំ គឺ​អនុវត្ត​ដូច​ភ្លៀងរលឹម​ជា​រៀងរាល់ថ្ងៃ ដើម្បី​ធានា​អោយបាន​នូវ​សេចក្តីសុខសាន្ត ជូន​ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ពិសេស​ការត្រួតពិនិត្យ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ដើម្បី​ទប់ស្កាត់ នឹង បង្ក្រាប​រាល់​បទល្មើស​ឆ្លងដែន អោយបាន​ទាន់ពេលវេលា ។a gate tou1

ជាក់ស្តែង​នៅ​យប់​ថ្ងៃទី ២៣ ខែមករា​ឆ្នាំ ២០២៥ លោក ឯម បញ្ញា​រិ​ទ្ធ និង​មន្ត្រីក្រោមឱវាទ​បាន​ត្រួតពិនិត្យ​លើ រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ដឹកជញ្ជូន ខ្ចៅ ខ្យង ទាំង​កា​រ៉ុងៗ​យកទៅលក់ នៅ​ប្រទេស​ថៃ ដោយ​ធ្វើការ​ឆែកឆេរ ក្រែង​មាន​លួច​បង្កប់ ធ្យូង ជា​ប្រភេទ​ទំនិញ ដែល​ច្បាប់​ហាមឃាត់ មិន​អនុញ្ញាតិ​អោយ​ដឹកជញ្ជូន​ឆ្លង​ព្រំដែន​ជាដាច់ខាត ។ លោក ឯម បញ្ញា​រិ​ទ្ធ បាន​ប្រាប់​អ្នកយកព័ត៌មាន​អង្គភាព គេហទំព័រ មាតុភូមិ ថា : នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មា​ច់នេះ ចាប់​បើកទ្វារ​ច្រក​ពី​ម៉ោង ០៦ : ០០ នាទី​ព្រឹក រហូតដល់​ម៉ោង ២២ : ០០ នាទី​ជា​រៀងរាល់ថ្ងៃ ។ បងប្អូន​ប្រជាពលរដ្ឋ អ្នករក​សុ​ី បើកបរ រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទៅ​លក់​នៅ​ប្រទេស​ថៃ​ឆ្លងដែន តាម​ច្រក​អូរ​ស្មាច់ ភាគច្រើន​ដឹកជញ្ជូន​ផល​កសិផល មាន​ដំឡូង​មី វ័រ​ផ្តៅ ខ្ចៅ ខ្យង ត្រី បន្លែ និង​ផ្លែឈើ យកទៅលក់​នៅ​ប្រទេស​ថៃ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។ ចំណែកឯ​ទំនិញ​ខុសច្បាប់ បើ​មាន​សមត្ថកិច្ច​យើង​នឹងធ្វើ​ការបង្ក្រាប​ភ្លាម​មិន​លើកលែង​ជាដាច់ខាត ។

លោក បញ្ញា​រិ​ទ្ធ​បញ្ជាក់ថា : សព្វថ្ងៃនេះ ទោះបីជា​កម្លាំង​សមត្ថកិច្ច​របស់​យើង​ខិតខំ​យក ចិត្ត​ទុកដាក់​អនុវត្ត​ការងារ​ជាប្រចាំ មិន​ថា​យប់ ឬ​ថ្ងៃ នឿយ ហត់​យ៉ាងណាក៏ដោយ ដើម្បី​បំរើសេវា​ជូន​ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ក៏​នៅតែ​មានការ​ថ្នាំងថ្នាក់​ពី សាធារណជន​និង​ប្រជាពលរដ្ឋ​ខ្លះៗ​ចៀស​មិន​ផុត​ទេ ពិសេស​អ្នកសារព័ត៌មាន​ខ្លះ​ដែល​មិនដែល​ចុះមក​ដល់​មូលដ្ឋាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ មើលឃើញ​ផ្ទាល់​ភ្នែក​ពីស​កម្ម ភាពជាក់ស្តែង​របស់​ស​ម​ត្ថ​កិច្ច​ធ្វើ​ការងារ​ផង​ទេ តែងតែ​សរសេរ​អត្ថបទ​ព័ត៌មាន​គ្មាន​ការពិត បង្ហោះ​រូបភាព មិនមាន​មូលដ្ឋាន​ឬ​ភស្តុតាង និង​ប្រភពព័ត៌មាន​ច្បាស់លាស់ ស្តីពី បទល្មើស​ផ្សេងៗ​ថា បាន​កើតមានឡើង​នៅ​ច្រកទ្វារ​អូរ​ស្មាច់ វាយ ប្រហារ​មកលើ​សមត្ថកិច្ច ប៉ះពាល់​កិត្តិយស​ថ្នាក់ដឹកនាំ និង​ស្ថាប័ន ឬ​អង្គភាព​របស់​សមត្ថកិច្ច​យ៉ាងធ្ងន់ធ្ងរ​មិនអាច​ទទួល យកបាន​ទេ ។ លោក​បន្តថា : លោក​ទទួល​ស្វាគមន៍​ជានិច្ច នូវ​មតិយោបល់​រិះគន់ របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ពិសេស​អ្នកសារព័ត៌មាន ប៉ុន្តែ​ការរិះគន់​ក្នុងន័យ​ស្ថាបនា​អោយ​ល្អប្រសើរ និង រីកចំរើន​ដល់​សង្គមជាតិ​យើង មិនមែន​រិះគន់​វាយ ប្រហារ​ជាន់ពន្លិច​នោះទេ ៕ ដោយ​: ពិ​ទូ & សុផល​​ទំនាក់ទំនង​Tel: 012 953 824/0885534100/016953222a gate tou a gate tou2 a gate tou4 a gate tou5 

​