» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4240 នាក់

ម្សិលមិញ 5544 នាក់

សរុប 13945337 នាក់

ដឹង​រឿង​ពិត​ប្តី​ហេងស៊យ​គឺជា​អ្នកសម្លាប់​ប្រពន្ធ​និង​កូនក្មេង​ទាំង​៣​ហើយ​ដុត​ផ្ទះ​

 


​កំពង់ឆ្នាំង​៖​ប្តី​ហេងស៊យ​ដែល​ធ្វើ​ឬ​ក​យំរ​រហូត​សន្លប់​ក្រោយពី​ភ្លើង​ឆេះ​ផ្ទះ​សម្លាប់​ប្រពន្ធ​និង​កូនក្មេង​៣​នាក់​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់​ឃាត់ខ្លួន​ហើយ​បញ្ជូនទៅ​សាលាដំបូង នៃ​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​ហើយ​។​a home killa5 

​ក្រុមការងារ​ស៉ើ​ប​អង្កេត​បទល្មើស​មនុស្សឃាត (HIT) និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ (FST) ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​នាយកដ្ឋាន​នគរ​បាលប​ច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ក្រសួងមហាផ្ទៃ​, នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​នាយកដ្ឋាន​នគរ​បាលប​ច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចោទ​បុគ្គល​ឈ្មោះ នុ​ន សារ៉េត អាយុ​៣៨​ឆ្នាំ «​ពីបទ​ឃាតកម្ម​» ទៅលើ​ជនរងគ្រោះ​ដែលជា​ប្រពន្ធ និង​កូន ៥​នាក់ ហើយ​ដុត​ផ្ទះ​ចោល ដែល​បាន​កើតឡើង​នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១​។​

​ក្រុមការងារ​ស្រាវជ្រាវ បានធ្វើការ​យ៉ាង​មមាញឹក​អស់​រយៈពេល ៣​ថ្ងៃ​កន្លងមកនេះ ដើម្បី​ប្រមូល​គ្រប់​ភស្តុតាង​ដែលមាន និង​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​កោសល្យវិច័យ​សាកសព និង​អ្នកជំនាញ​ស៉ើ​ប​អង្កេត​ករណី​អគ្គីភ័យ នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រមូលផ្តុំ​នូវ​ភស្តុតាង​ល្អ​បំផុត​ដាក់ចូល​សំណុំរឿង​។​
«​បន្ទាប់ពី​យើង​បាន​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​សាកសព​ទាំង​៥ (​កូន​ក្នុង​ផ្ទៃ​ម្នាក់ សរុប​៦​នាក់​) យើង​បាន​ចាប់អារម្មណ៍​ថា មាន​ភាពមិនប្រក្រតី​យ៉ាងខ្លាំង​ជាច្រើន ដែល​បាន​កើតឡើង​នៅក្នុង​កន្លែងកើតហេតុ​នេះ ហើយ​សេចក្តីបំភ្លឺរ​បស់ជនស​ង្ស័​យ ក៏​មិន​ស៉ី​ចង្វាក់​ជាមួយ​អ្វីៗ​ដែល​យើង​បានឃើញ​»​។ នេះ​បើតាម លោក James McCABE នាយក​ប្រតិបត្តិ CPU ។​

​លោក​បន្តថា «​នេះ​គឺជា​អំពើ​ដ៏​ឃោរឃៅ​មួយ ដែលមាន​ផលប៉ះពាល់​ដល់​ក្រុមការងារ​យើងទាំងអស់គ្នា​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ទៅដល់​ក្រុមការងារ​ទាំងអស់គ្នា ដែល​យើង​អាច​ទទួលលទ្ធផល​ស៉ើ​ប​អង្កេត​នេះ​បាន គឺ​ពីព្រោះ​ការប្តេជ្ញា និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ស៉ើ​ប​អង្កេត និង​មន្ត្រី​កោសល្យវិច័យ​ទាំងអស់គ្នា ដែល​បាន​ព្យាយាម​ប្រមូល​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់បន្ទុក​ទៅលើ​បុគ្គល​នេះ​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ទៅដល់​មន្ត្រី​ជំនាញ​នៅ​ប្រទេស​អូស្ត្រាលី ដែល​បានផ្តល់​ជា​ជំនួយ​ក្នុងការ​វិភាគ​ភស្តុតាង​របស់​យើង​»​។​

​សូមជម្រាបថា ប្តី​ដែល​សម្លាប់​ប្រពន្ធ និង​កូន​៥​នាក់ ហើយ​ដុត​ផ្ទះ​ចោល បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ នៅក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀរ ប៊ុនធឿន ស្នងការរង និង​ជា​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​កាសែត​ដឹងថា អំពើ​ឃាតកម្ម ត្រូវបាន​សមត្ថកិច្ច​វែកមុខ​ឃាតក​ឃើញ​ហើយ​។ លោក​បញ្ជាក់ថា «​ឃាតក​គឺជា​ប្ដី និង​ជា​ឪពុក ដែល​បាន​ដុត​ផ្ទះ​សម្លាប់​ប្រពន្ធ និង​កូន​ខ្លួនឯង​»​។​នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​និង​ជនរងគ្រោះ​ដែលជា​ប្រពន្ធ​បាន​ឈ្លោះទាស់ទែង ហើយ​ជនរងគ្រោះ​ដែលជា​ប្រពន្ធ​បាន​ជេរ​ស្តីថា​ឲ្យ​ប្ដី ។

ដោយ​ខឹង​នឹង​ប្រពន្ធ​រករឿង ជនសង្ស័យ​បាន​យក​កន្ត្រៃ ស្ទុះ​ចាក់​ប្រពន្ធ និង កូនតូច បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច ។ ក្រោយពី​សម្លាប់​ប្រពន្ធ​និង​កូនតូច​អស់ពីរ​នាក់មក ឃើញ​កូន​មួយទៀត​យំ​ស្លន់ស្លោរ ជនសង្ស័យ​ក៏​ច្របាច់ក​សម្លាប់​បន្ថែមទៀត ក្រោយពី​សម្លាប់​ហើយ ឪពុក​ជា​ជនសង្ស័យ​ក៏​យក​ពូក​ទៅ​គរ បិទផ្លូវ​ឡៅតឿ​រួច​ដុត​សម្លាប់​ទាំង​រស់​តែម្តង ។

លោក​ស្នងការរង​បាន​បញ្ជាក់ថា យោងតាម​ការស្រាវជ្រាវ របស់​សមត្ថកិច្ច និង អង្គការ​CPU និង ក្រសួងមហាផ្ទៃ បាន​ប្រមូល​វត្ថុតាង​បានបង្ហាញ​ថា ឈ្មោះ ន​ន់ សារ៉េត គឺជា​ជនសង្ស័យ​ដែល​បានសម្លាប់​ប្រពន្ធ និង​កូន​របស់ខ្លួន យ៉ាង​សាហាវព្រៃផ្សៃ​បំផុត ។ ព្រោះថា នៅពេល​ធ្វើ​កោសល្យវិច័យ គឺ​ខាង​ជំនាញ​យើង​បាន​យក​សព​ស្លាប់​ក្នុង​ភ្នក់ភ្លើង បាន​រកឃើញ​មាន​សព​២ ស្លាប់​មុនពេល​ភ្លើង​ឆេះ ដោយ​ឃាត​កបាន​ចាក់​សម្លាប់​ប្រពន្ធ និង​កូនតូច​ដោយ​ប្រើ​កន្ត្រៃ​។ ហើយ​កូនតូច​មួយទៀត បែប​តែ​ស្លន់ស្លោរ ក៏​ច្របាច់ក​ស្លាប់​បន្តទៀត និង​យក​ពូ​កមក​ដុត​រាំងផ្លូវ​ឲ្យ​ឆេះ​តែម្តង ។​

​ការធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​នគរបាល​បាន​ពិនិត្យឃើញថា ម្ដាយ​និង​កូនតូច​អាយុ​២​ឆ្នាំ​ពុំមាន​ផ្សែងភ្លើង​ស្រូប​ចូលក្នុង​ផ្លូវដង្ហើម​ទេ​។​មានន័យថា​មនុស្ស​២​នាក់​នេះ បាន​ស្លាប់​មុនពេល​ភ្លើង​ឆេះ​ផ្ទះ​។​ដោយ​ផ្អែកលើ សាក្សី​វត្ថុតាង​ជាច្រើន​ដាក់បន្ទុក ជនដៃដល់​មិន​ព្រម​សារភាព​នោះទេ រហូតដល់​ល្ងាច​ថ្ងៃទី​១១ ខែឧសភា បុរស​ជា​ជនដៃដល់ នៅ​មិន​ព្រម​សារភាព ប្រាប់​សមត្ថកិច្ច​ទៀត តែ​បាន​ប្រាប់ថា សុំ​កុំ​បន្ត​សួរ​ទៀត​អី ចាំ​យប់​នេះ រូបគេ​ដុត​ធូប សុំ​គ្រូ​សិន ចាំ​ថ្ងៃស្អែក​ថ្ងៃទី១២ឧសភាគេ​និង​ប្រាប់​នូវ​អ្វី​គ្រប់យ៉ាង ហើយ​សមត្ថកិច្ច​ក៏​ព្រម​ធ្វើតាម​។​a home killa a home killa1 a home killa2 a home killa3 a home killa4