» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7317 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697488 នាក់

គជប​៖​មាន​ប្រជាពលរដ្ឋ​ជាង​៨២​ភាគរយ​បាន​ទៅ​បោះឆ្នោត​នា​ថ្ងៃទី​២៩​កក្កដា​!CPP​ឈ្នះ​ភ្លូ​កដី​!

​ភ្នំពេញ​៖​ក្រោយពី​បញ្ចប់​ការបោះឆ្នោត​នៅ​ទូទាំងប្រទេស​នា​រៀល​ថ្ងៃទី​២៩​ក្កដា​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​ឲ្យ​ដឹ​ងថា​៖​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ សម្រាប់​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​៦,៨៨៥,៧២៩​នាក់ ក្នុងចំណោម​ពលរដ្ឋ​ដែល​គ្រប់​អាយុ ស្ថិតនៅក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៨,៣៨០,២១៧​នាក់ ដែល​គិត​ជា​ភាគរយ​មាន​ចំនួន​៨២.១៧​ភាគ​។a nec voter5

ចំនួន​នេះ​ច្រើនជាង​ពលរដ្ឋ​ទៅ​បោះឆ្នោត​សកល​កាលពី​ឆ្នាំ​២០១៣​។ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​មានប្រសាសន៍ថា ការិយាល័យ​បោះឆ្នោត​ចំនួន​២២,៩៦៧​នៅ​ទូទាំងប្រទេស បាន​បើក​បម្រើ​ឲ្យ​ការបោះឆ្នោត​ទាំងអស់​។​​ដំណើរការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​ប្រក្រតីភាព មិនមាន​ការរំខាន់​អ្វី​ទេ ទាំង​សុវត្ថិភាព សន្តិសុខ ទាំង​ទឹកចិត្ត​រីករាយ របស់​អ្នកបោះឆ្នោត​ម្នាក់ៗ​។ ក្នុងនោះ មាន​ការិយាល័យ​ខ្លះ​បិទ​មុន​ម៉ោង​៣ ដោយសារ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​នៃ​ការិយាល័យ បោះឆ្នោត​នោះ​បានមក​បោះឆ្នោត​អស់ និង​ការិយាល័យ​ភាគច្រើន​បិទ​នៅ​ម៉ោង​៣​។ ប្រធាន​គ​.​ជ​.​ប បន្តថា “​ចំនួន​ពលរដ្ឋ​ទៅ​បោះឆ្នោត​នេះ គឺជា​ជោគជ័យ​នៃ​ការបោះឆ្នោត​របស់​យើង​។ គ្មាន​ការគំរាមកំហែង​នោះទេ ហើយក៏​គ្មាន​ការបោះឆ្នោត​ណា​ដែល​ពលរដ្ឋ​សប្បាយរីករាយ​ដូច​នៅ​កម្ពុជា​ដែរ​”​។​

ចំពោះ​លទ្ធផល​បណ្តោះអាសន្ន​វិញ លោក ស៊ិ​ក ប៊ុន​ហុក​បាន​ឲ្យ​ដឹងថា នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​១១ សីហា និង​ផ្លូវ​ការប្រកាស​នៅ​ថ្ងៃ​១៥ សីហា ក្នុងករណី​គ្មាន​ការបោះឆ្នោត​សាជាថ្មី​។​
​ទាក់ទង ទៅនឹង​ភាគី​អន្តរជាតិ​ទទួល​ឬ​មិន​ទទួលស្គាល់ លោក ស៊ិ​ក ប៊ុន​ហុក បាន​ថ្លែងថា ចំនួន​ពលរដ្ឋ​បាន​ទៅ​ចូលរួម បោះឆ្នោត​ដែលមាន​ចំនួន​ច្រើន​លើសលុប​នេះ ដែល​គិត​ជា​ភាគរយ​មាន​ជាង​៨០​ភាគរយ គឺ​ស្តែង​ឲ្យ​ឃើញ​ទៅដល់​ភាគី​អន្តរជាតិ ដែល​ពួកគេ​តែងតែ​លើកឡើងថា មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​។​​លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​ភាគី​អន្តរជាតិ​ធ្វើ​សកម្មភាព​អ្វី​ផ្ទុយ​កម្ពុជា​ទៀត​ទេ​? បើ​ឃើញ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន​យ៉ាងនេះ​?
“​ឆន្ទៈ​ខ្មែរ​ស្តែង​ចេញពី​ការ​ទៅ​បោះឆ្នោត​ចំនួន​ច្រើន​នេះ ទៅដល់​អន្តរជាតិ​ដែល​ចង់បង្ហាញ ការវាយតម្លៃ​ទាប​ចំពោះ ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ នេះ​ជា​ចំលើយ​ទៅ​មជ្ឈដ្ឋាន​អន្តរជាតិ​មួយចំនួន​។ តើ​នេះ​ខ្មែរ​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​អត់ ខណៈ​មាន អ្នក​មក​ចូលរួម​បោះឆ្នោត​យ៉ាង​គគ្រឹកគគ្រេង​លើសពី​ឆ្នាំ​២០១៣​ទៀត​”​។​
​សូមបញ្ជាក់ថា ការបោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី​៥ កាលពី​ឆ្នាំ​២០១៣ ចំនួន​ភាគរយ​អញ្ជើញ​ទៅ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទូទាំងប្រទេស មាន​ជាង​៦៩​ភាគរយ​។​
​មុន​ការបោះឆ្នោត អាមេរិក​បានលើកឡើង​ថា ខ្លួន​មិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ចូលរួម​ពិនិត្យ លើ​ដំណើរការ​បោះឆ្នោត​ទេ ប៉ុន្តែ​អ្វីដែល​ភ្ញាក់ផ្អើល​នោះ គឺ​លោក​ទូត​បាន​ចូលរួម​ពិនិត្យ​ដោយផ្ទាល់​ដោយ​ខ្លួនឯង​តែម្តង​។​
​បើ​យោងតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា លោក វិ​ល្លាម ហេ​ដ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចូលរួម​សង្កេតការណ៍ បោះឆ្នោត នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១​និង​ទី​២ ក្នុង​ខណ្ឌ​ឬ​ស្ស៊ី​កែវ​។​

​ឆ្លើយតប​ចំពោះ​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ ក្រោយ​បញ្ចប់​ការសង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា នា​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែល​បាន​ចោទសួរ​ទៅ​តំណាង​អ្នកសង្កេតការណ៍​ចិន​ថា ប្រទេស​ចិន​បានដាក់​សម្ពាធមក​លើក​ម្ពុ​ជា​? គឺ​តំណាង​អ្នកសង្កេតការណ៍​អន្តរជាតិ មកពី​ចិន​បាន​លើកឡើងថា ខ្លួន​មិន​ឯកភាព​នោះទេ​។​"​ចំពោះ​សំណួរ​ថា ប្រទេស​ចិន​បានដាក់​សម្ពាធមក​លើក​ម្ពុ​ជា ក្នុងការ​បោះឆ្នោត ចំពោះ​ការលើកឡើង​នេះ​ខ្ញុំ​សូម​មិន​ឯកភាព​"​។​

​តំណាង​អ្នក​សង្កេត​មកពី​ចិន​ក៏បាន​អបអរសាទរ ចំពោះ​កម្ពុជា​ដែល​បានរៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ជោគជ័យ គ្មាន​ការរំខាន ពី​ភាគី​ណាមួយ​។ តំណាង​មកពី​ចិន​ឲ្យ​ដឹង​ទៀតថា ជប៉ុន​បានផ្តល់​ហិប​ឆ្នោត​មកដល់​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការបោះឆ្នោត ហើយ​ចិន​ក៏បានផ្តល់​ជំនួយ​មកជា​បន្តបន្ទាប់​ផងដែរ​។​

​ភាគី​អ្នកសង្កេតការណ៍បារាំង​ក៏បាន​កោតសរសើរ ពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ថា មាន​ភាពរលូន ល្អប្រសើរ គ្មានអ្វី​កើតឡើង​ឡើយ​។​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​បណ្តាញឃោសនា​ថា​៖​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី ប្រៀប​ដូច​កាលពី​ឆ្នាំ​២០០៨​នោះដែរ​។ ប៉ុន្តែ​លោក​រំពឹងថា គណបក្ស​លោក​នឹង​ទទួលបាន​លើសពី​៩០​អាសនៈ​នៃ​ចំនួន​អាសនៈ​រដ្ឋសភា​សរុប​១២៥​។​a nec voter ob1 a nec voter obsev a nec voter6 a nec voter 6 a nec voteer a nec voter1 a nec voter3 

​