» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9675 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699846 នាក់

នាយករដ្ឋមន្ត្រី​ដាក់ចេញ​វិធាន​៣​ចំណុច ក្នុង​វិស័យ​សុខាភិបាល ដើម្បី​លើកកម្ពស់​គុណភាព​សេវា និង​ពង្រឹងសមត្ថភាព​ផ្តល់​សេវា សុខភាព

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៩ ខែមីនា ឆ្នាំ ២០២៤​នេះ ពេល​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងសុខាភិបាល​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «៣​ចំណុច​នោះ រួមមាន​៖* ទី​១៖ ការពង្រឹង​សមត្ថភាព​ផ្តល់​សេវា​នៅ​មណ្ឌល សុខភាព និង មន្ទីរពេទ្យបង្អែក​។* ទី​២៖ ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​គ្រប់គ្រង​ធនធានមនុស្ស ហិរញ្ញវត្ថុ ការងារ​និយ័តកម្ម និង ការឆ្លើយតប​ទៅនឹង​ការ​គម្រាម កំហែង​សុខភាព​សាធារណៈ និង គ្រោះអាសន្ន​សុខភាព ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ច​- ដំណើរការ​មុខងារ​សា្ថ​ប័ន​។.* ទី​៣៖ ការកសាង​ភាពជា​ដៃគូ​រឹងមាំ​រវាង​វិស័យ​សុខាភិបាល​សា​ធា​- រណៈ និង ឯកជន ដើម្បី​ធានា​ឱ្យ​ប្រជាជន​ទទួលបាន​សេវា​ថែទាំ​សុខភាព​មានគុណ​ភាព សុវត្ថិភាព និង ប្រសិទ្ធភាព​ខ្ពស់ »​។​a manet hospital6 

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​សុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិក​ថែទាំ​ង​វេជ្ជសាស្ត្រ​ទាំងអស់ សូម​ធ្វើ​អាទិ​ភា​វូ​នីយកម្ម​លើ​ការសង្គ្រោះ​ជីវិត​លើស​អ្វីៗ​ទាំងអស់ ដោយហេតុថា​មុខងារ​អាជីព​ជា​ចម្បង​របស់​មន្ត្រី​សុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិក​ថែទាំ​ង​វេជ្ជសាស្ត្រ​ទាំងអស់ គឺ​ការសង្គ្រោះ​ជីវិត​ប្រជាជន តាមរយៈ​ការផ្តល់​ការព្យាបាល​សុខភាព​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ជាមួយនឹង​ការគោរព ស្រឡាញ់​អ្នកជំងឺ និង អ្នកទទួល​សេវា​សុខាភិបាល ប្រកបដោយ​ទឹកចិត្ត​បរិសុទ្ធ​បំផុត​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងថា ការពង្រឹង​វិស័យ​សុខាភិបាល ឈរលើ​អភិក្រម​ចំនួន​ពីរ គឺ​ពីក្រោម​ឡើងលើ និង​ពីលើ​ចុះក្រោម​។ ពង្រឹង​ពីក្រោម​ទៅលើ គឺ​ការពង្រឹង​សេវា​មូលដ្ឋាន សេវា​បឋម សេវា​បញ្ជូន បំពេញ​គ្រូពេទ្យ ពង្រឹងគុណភាព​ថ្នាំ និង​បរិក្ខារ​ពេទ្យ​ជាដើម​។ ពង្រឹង​ពីលើ​ចុះទៅ​ក្រោម គឺ​ការធ្វើ​ទំនើបកម្ម​ឧបករណ៍​ពេទ្យ និង​ធ្វើ​ពិពិធ​កម្ម​សមត្ថភាព​គ្រូពេទ្យ នៅ​ថ្នាក់ជាតិ តំបន់ និង​ខេត្ត​។​​ជាមួយគ្នានេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​សុខាភិបាល គឺជា​កិច្ចការ​ដ៏​ចាំបាច់​៕a manet hospital5 a manet hospitala 

​