
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6642 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696813 នាក់
ភ្នំពេញ៖ គុនខ្មែរ និងគុនល្បុក្កតោ កំពុងរីកលូតលាត់ និងទទួលបានការចាប់អារម្មណ៍ នៅប្រទេសសហពន្ធ័រុស្សីដោយមានសិស្សគុនជាច្រើន ចូលហ្វឹកហាត់។នេះបើតាមការបបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានស្ដីទីសហព័ន្ធកីឡាគុនល្បុក្កតោ និងគុនខ្មែរអន្ដរជាតិ ។លោកវ៉ាត់ចំរើនបានចូលរួមវេទិកាកីឡាពិភពលោក រួមជាមួយលោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង Moscow បានចុះពិនិត្យក្លិបគុនខ្មែរ និងគុនល្បុក្កតោ នៅសាលាអនុវិទ្យាល័យលេខ១៧ នៅទីក្រុង Moscow សហព័ន្ធរុស្សី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
រុស្សីបានខិតខំអភិវឌ្ឍន៍កីឡាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ ដោយបើកទីលានហ្វឹកហាត់ និងកម្មវិធីហ្វឹកហាត់ដល់កូនសិស្សជិត ១០០០នាក់។ រុស្សីបានរៀបចំការប្រកួតគុនខ្មែរ និងគុនល្បុក្កតោថ្នាក់ជាតិជារៀងរាល់ឆ្នាំ ហើយក៏កំពុងពង្រីកទៅថ្នាក់ឧត្តមសិក្សាបន្ថែមទៀត។ ក្រោយបានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណកម្មាធិការអូឡាំពិកកម្ពុជ(NOCC) ដែលបានចុះអនុស្ស MOU ជាមួយរុស្សី ដើម្បីរួមគ្នាអភិវឌ្ឍន៍កីឡាប្រពៃណីនៃប្រទេសទាំងពីរ កាលពីថ្មីៗ។
ទន្ទឹមជាមួយការខិតខំបណ្ដុះបណ្ដាល និងដុសខាតសមត្ថភាព បច្ចេកទេស នេះដែរ ប្រតិភូកីឡាគុនខ្មែររុស្ស៊ី ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមជាថ្មី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក ឆ្នាំ២០២៥ នៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខផងដែរ។