» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11658 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701829 នាក់

រដ្ឋមន្ត្រីការបរទេស​៖កម្ពុជា​សុំ​ទិញ​វ៉ាក់សាំង​កូ​វីត​ពី​ឥណ្ឌា​៥​លាន​ដូ​ស​!

 

​ភ្នំពេញ​៖ ប្រមុខ​ការទូត​ជាន់ខ្ពស់​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ពេល​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​បណ្ឌិត ស៊ូ​ប្រា​ម៉ាន​យ៉ាំ ចៃ​ហ្សា​ន​កា រដ្ឋមន្ត្រី​ការ​បរ ទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា​នៅ​ល្ងាច ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ ២០២១​បាន​ស្នោះ​សុំ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥​លាន​ដូ​ស​។​a brak india1 
។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​សាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ឥណ្ឌា ដែល​បាន​អភិវឌ្ឍន៍ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ២ ប្រភេទ ប្រកបដោយ​ជោគជ័យ និង​បាន​ថ្លែង​កោតសរសើរ​កាយវិការ​មនុស្សធម៌​ជា​អន្តជាតិ​របស់​ឥណ្ឌា ចំពោះ​ការបរិច្ចាគ និង​លក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ រាប់លាន​ដូ​ស​ដល់​ប្រទេស​ជាច្រើន​។

​លោក​ប្រាក់​សុខុន​បាន​ថ្លែង អំណរគុណ​ដល់​រដ្ឋាភិបាល​ឥណ្ឌា​ផងដែរ ដែល​បានអនុម័ត​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១​សែន​ដូ​ស ដល់​កម្ពុជា តាមរយៈ​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា ផ្អែកលើ​កិច្ចសន្យា​ពាណិជ្ជកម្ម ទោះបីជា​មានការ​ប្រកួត​ប្រជែង និង​សំណើ​ជាច្រើន​ពី​ប្រទេស​ដៃគូ និង​តម្រូវការ​ក្នុងស្រុក​ក៏ដោយ​។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​សម​ភាគី​ឥណ្ឌា​ថា កម្ពុជា​ត្រូវ​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥​លាន​ដូ​ស ដោយ​ស្នើ​សុំឱ្យ​ភាគី​ឥណ្ឌា​ផ្គត់ផ្គង់ វ៉ាកសាំង​នេះ​ក្នុងដំណាក់កាល​ដំបូង ចំនួន ១​លាន​ដូ​ស​។

​លោក រដ្ឋមន្ត្រីការបរទេស​ខ្មែរ​បាន​គូសបញ្ជាក់​ផងដែរ​ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី សម្រេច​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី​ឥណ្ឌា ដោយសារ​កម្ពុជា និង​ឥណ្ឌា​មាន​ប្រវត្តិ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​ម្យ៉ាងទៀត​ដោយសារ​ប្រជាជន​កម្ពុជា ជឿទុកចិត្ត​លើ​ថ្នាំពេទ្យ និង​សេវា​សុខភាព​របស់​ឥណ្ឌា ដែលមាន​តម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។

​រឿង​ទិញ​វ៉ា​ក​សាំ​នេះ លោក ចៃ​ហ្សា​ន​កា បាន​ជម្រាបជូន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា ដោយសារ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានដាក់​សំណើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី ហើយ​ប្រទេស​ឥណ្ឌា​ចាត់ទុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ឥស្សរជន​ដ៏​សំខាន់ និង​ជា​ថ្នាក់ដឹកនាំ​ដ៏​គួរឱ្យ​គោរព លោក នឹង​រាយការណ៍​សំណើសុំ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥​លាន​ដូ​ស នេះ ជូន​លោកនាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ព្រមទាំង​បាន​សន្យាថា នឹង​ខិតខំ​ជួយ​កម្ពុជា​ឲ្យ​ទទួលបាន​វ៉ាក់សាំង​.​។​

​សូមបញ្ជាកថា​៖​​ឥណ្ឌា​ក៏បានផ្តល់​វ៉ាក់សាំង កូ​វីដ​-១៩ រាប់សែន​ដូ​ស​ដល់​តំបន់​ការី​ប៊ី​ន និង​ប្រទេស​ក្រីក្រ​ផ្សេងទៀត ដែលជា​នយោបាយ​ការទូត​វ៉ាក់សាំង ប្រកួតប្រជែង​ជាមួយ​ចិន​។ ជាមួយគ្នានេះដែរ ចិន​ក៏បានផ្តល់​វ៉ាក់សាំង​ដល់​បណ្តា​ប្រទេស​ក្រីក្រ​ក្នុង​តំបន់​ផងដែរ​។​​ក្រសួងការបរទេស​ឥណ្ឌា​បាន​ឲ្យ​ដឹងថា ប្រទេស​នេះ​បានផ្តល់​វ៉ាក់សាំង ទាំងអស់​ដោយ​អត់​គិតថ្លៃ​ដល់ ៤៩​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន ការី​ប៊ី​ន ទ្វីបអាស៊ី និង​អាហ្វ្រិក ។ មកទល់ពេលនេះ រដ្ឋាភិបាល​ទីក្រុង​ញូ​វ​ដេលី​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង ដល់​ទៅ​២២,៩​លាន​ដូ​ស ដែលជា​យុទ្ធនាការ​វ៉ាក់សាំង សម្ពន្ធមិត្ត​។​

​កាលពី​ថ្ងៃទី ១៨​ខែកុម្ភៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Dominica លោក​Raquel Pena បានប្រកាស​ឲ្យ​ដឹងថា ឥណ្ឌា​បាន​ផ្តល់ជូន​វ៉ាក់សាំង​ចំនួន ៣​ម៉ឺន​ដូ​ស​ដល់​ប្រទេស​នេះ​បន្ថែមទៀត​។ កាលពីដើម​ខែកុម្ភៈ​ឥណ្ឌា​ក៏បានផ្តល់​វ៉ាក់សាំង​ចំនួន ៧​ម៉ឺន​ដូ​ស​ផងដែរ​។ ឥណ្ឌា​ជា​ប្រទេស​ដែល​ផលិត​វ៉ាក់សាំង​ធំ​បំផុត​លើ​ពិភពលោក ហើយ​ពេលនេះ​ឥណ្ឌា​កំពុង​ផលិត​វ៉ាក់សាំង របស់​ក្រុមហ៊ុន​AstraZeneca ។​a brak india a brak india2 a co comitee3 
​