» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9363 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699534 នាក់

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​នៅ​កម្ពុជា សុំ​អភ័យទោស​ពី​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រឿង​ខ្វះខាត​ក្នុង​ការរៀបចំ​កម្មវិធី​ទាត់​បាល់​


​ភ្នំពេញ​៖​លោកស្រី ទេ​ស្ប៉ា​នី យុ​ប្រា​ហ្គឺ​ដ (Devyani Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​ទូរ​សព្ទ​សុំ​អភ័យទោស​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា ចំពោះ​បញ្ហា​ចាក់​ភ្លេងជាតិ និង​បញ្ហា​រៀប​ចំការ​ស្នាក់នៅ​សម្រាប់​កីឡាករ ដែល​ឥណ្ឌា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត AFC Asian Cup 2022​។ នេះ​បើ​យោងតាម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ប្រធាន​សហ​ព​ន្ធ័​បាល់ទាត់​ប្រាប​សារព័ត៌មាន ។​a ball india 

​ក្នុងការ​ប្រកួត​យប់មិញ​នៅ​កីឡដ្ឋាន Salt Lake នាទី​ក្រុង​កុល​កាតា​ជា​ពេលដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ជ​ម្រើ​ជាតិ​ឥណ្ឌា​ដែលជា​ម្ចាស់ផ្ទះ ក្នុងជំនួប​បើកឆាក​ពូ​ល D នៃ​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ពានរង្វាន់ AFC Asian Cup 2022 អ្នករៀបចំ​កម្មវិធី​បាន​ភ្លាត់ស្នៀត​ក្នុងការ​ចាក់​ភ្លេងជាតិ​កម្ពុជា មុនពេល​ការប្រកួត ដែល​បាន​បណ្តាល​ឲ្យ​មានការ​ពន្យារពេល​៧​នាទី​។ ដំណោះស្រាយ​ចុងក្រោយ​គឺមាន​ការជួយ​ពី​មន្ត្រី​កម្ពុជា​ដែល​បាន​យក​ទូរ​សព្ទ​ដៃ​ទៅ​ចាក់​ភ្លេងជាតិ​កម្ពុជា​ឲ្យ​ដំណើរការ​។​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) និង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា រួមទាំង​អ្នករៀបចំ​ការប្រកួត ត្រូវបាន​រិះគន់ថា មិនបាន​ខ្វល់​អ្វី​ទាល់តែសោះ ចំពោះ​ការទទួល​ក្រុមបាល់ទាត់​កម្ពុជា ទាំង​អាហារ ការ​ស្នាក់នៅ រួមទាំង​ទង់ជាតិ​របស់​កម្ពុជា​ផងដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជាក់ថា លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​ទូរ​សព្ទ​មក​លោក​ហើយ​បាន​ថ្លែងថា «​ខ្ញុំ​បាន​បញ្ជូន​ព័ត៌មាន​ដែល​កម្ពុជា​អាក់អន់ចិត្ត ចំពោះ​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា ដែល​រៀបចំ​មិនបាន​ល្អ​លើ​ការ​ស្នាក់នៅ​កីឡាករ​កម្ពុជា ក៏ដូចជា​បញ្ហា​ចាក់​ភ្លេងជាតិ​កម្ពុជា​នៅពេល​ចាប់ផ្តើម​ប្រកួត ព្រមទាំង​សម្តែង​ការ​សុំទោស​ចំពោះ​កំហុស​ឆ្លង​នេះ​»​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា កាលពី​ថ្ងៃទី​០៨ ខែមិថុនា ក៏បាន​ព្រមាន​ទុក​រយៈពេល​៣​ម៉ោង ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) និង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា រួមទាំង​អ្នករៀបចំ​ការប្រកួត ចេញ​លិខិត​សុំទោស​កម្ពុជា​ទេ បើ​មិន​ដូច្នេះ​ទេ​យន្តហោះ​នឹង​ដឹក​កីឡា​ករបាត់​ទាត់​ជម្រើសជាតិ​កម្ពុជា ត្រឡប់មក​មាតុភូមិ ដោយ​មិន​ធ្វើការ​ប្រកួត​នោះទេ​។ ក្រោយពី​មានប្រតិកម្ម សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) និង​សហ​ពន្ធ​បាល់ទាត់​ឥណ្ឌា បានចេញ​លិខិត​សុំទោស​កម្ពុជា​ផងដែរ​។​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១១ ខែមិថុនា កម្ពុជា​នឹង​ប្រកួត​ជាមួយ​ហុងកុង និង​ចុងក្រោយ​ប្រកួត​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ថ្ងៃទី​១៤ ខែមិថុនា​៕a ball india1 a ball india2 a ball india3 

​