វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 991 នាក់
ម្សិលមិញ 6677 នាក់
សរុប 14148567 នាក់
ភ្នំពេញ៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានបង្កការស្ងើចសសើរ ជាថ្មីទៀត ក្រោយផ្ដួលជើងខ្លាំងរុស្ស៊ី Firdavszhon Naiimov លើសង្វៀន Thai Fight នារាត្រីថ្ងៃទី២៦កុម្ភៈនៅប្រទេសថៃ ដោយចំណាយពេលត្រឹមទឹកទី១ ប៉ុណ្ណោះ ។
ការបង្ហាញវត្តមានលើកទី២ លើសង្វៀនអន្ដរជាតិនេះ ព្រំ សំណាង មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយរូបគេបានព្យាយាមវាយរហូតដណ្ដើមបានជ័យជម្នះលើកីឡាករវ័យ ២១ឆ្នាំ Firdavszhon Naiimov ជូនអ្នកគាំទ្រ ពិសេសដើម្បីសម្រេចគោលដៅលើកមុខមាត់គុនខ្មែរលើឆាកអន្ដរជាតិ ។នេះជាលើកទី២ ហើយ ដែលជើងខ្លាំងគុនខ្មែរវ័យ ៣៨ឆ្នាំរូបនេះ បានផ្ដួលគូប្រកួតលើសង្វៀន Thai Fight៕