» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4294 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016461 នាក់

សម្ដេច​តេ​ជោ ហ៊ុន សែន ៖​ឥស្សរជន​ដែល​ត្រូវបាន​បំពាក់​ឋានន្ដរស័ក្ដិ​ផ្កាយ​មាស​៥​ផុត​លេខ បាន​ចូល​បម្រើ​ទាហាន​មិន​ក្រោម​៥៥​ឆ្នាំ​ឡើយតែសម្តេចសខេងអត់ទេ!


​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៥​នេះ បាន​អះអាងថា ឥស្សរជន​ដែល​ត្រូវបាន​បំពាក់​ឋានន្ដរស័ក្ដិ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នៅពេលនេះ គឺ​សុទ្ធ​តែមាន​អតីតភាព​ការងារ​ចូល​បម្រើ​ជា​កងទ័ព ក្រោម​៥៥​ឆ្នាំ​នោះឡើយ​។​a hun pejey5 

​ការលើកឡើង​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​បំពាក់​ឋានន្តរសក្តិ ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ជូន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្ដេច​កិ​តុ្ត​ិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ដែលប្រាឬព្ធធ្វើនៅវិមានសន្តិភាព។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​អ្វីដែល​ខ្ញុំ​ចង់​បញ្ជាក់​បំផុត សម្រាប់​ពួកយើង​ដែល​ពាក់​ឋានន្ដរស័ក្ដិ​ជូន​នៅថ្ងៃនេះ គឺ​យើង​ចូល​ទាហាន​មិនតិចជាង​៥៥​ឆ្នាំ​ទេ​។ ខ្ញុំ​ជាមួយ​សម្ដេច ម៉ែន សំអន គឺ​ចូល​ទាហាន​ស្នើ​គ្នា​នៅ​ឆ្នាំ​១៩៧០ គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​៥៥​ឆ្នាំ​។ ដោយឡែក សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ គឺ​លឿន​មុន​នោះ​»​។​

​ប្រមុខរដ្ឋស្ដីទី​នៃ​កម្ពុជា ដែលជា​អ្នក​ពន្លត់​ភ្លើងសង្គ្រាម និង​នាំមក​នូវ​សុខសន្ដិភាព​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ បាន​រំលឹក​អំពី​ប្រវត្តិ​មួយចំនួន​នៃ​ទំនាក់ទំនង​ស្គាល់គ្នា​ជាមួយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​។ សម្ដេច​បន្ដថា ប្រវត្តិ​នៃ​ការតស៊ូ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ នៅពេលនោះ ត្រូវបាន​គេ​យកទៅ​បាញ់​សម្លាប់ចោល ដែល​កាលនោះ សម្ដេច ទៀ បាញ់ មានឈ្មោះ​ដើម ទៀ សង្វា​ត់ ប៉ុន្ដែ​ដោយសារ​គេ​បាញ់​មិន​ស្លាប់ ទើប​ប្ដូរ​ឈ្មោះ​មកជា ទៀ បាញ់ វិញ​។​

ចំពោះ​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​វិញ បាន​ស្គាល់គ្នា​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន រយៈពេល​៤៨​ឆ្នាំ​ហើយ ពោល​នៅ​ចុងឆ្នាំ​១៩៧៧ នៅពេល​សម្ដេច​ចូល​ផ្ទៃក្នុង​ប្រទេស​ដើម្បី​ស្វែងរក​ភរិយា គឺ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយ​សម្ដេច​ចូល​ពេទ្យ​ទើប​មាន​ទំនាក់ទំនង​ស្គាល់គ្នា​ពេលនោះ​មក ដោយ​ផ្ដើម​ពី​ការប្រមូល​កម្លាំង​តស៊ូ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​សូមជម្រាបថា រហូតមកដល់​ពេលនេះ ឥស្សរជន​កម្ពុជា​ចំនួន​៥​រូប ដែល​គ្រង​ឋានន្ដរស័ក្ដិ​ផ្កាយ​មាស​៥​ផុត​លេខ រួមមាន​៖ទី​១៖ សម្ដេច​ពញា​ចក្រី ហេង សំរិ។​ទី​២៖ សម្ដេច​ធម្ម​ពោធិ៍​សា ជា ស៉ី​ម​។ទី​៣៖ សម្ដេច​តេ​ជោ ហ៊ុន សែន​
*​ទី​៤៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​។ទី​៥៖ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​.​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​ក៏ បាន​រំលឹក​អំពី​ប្រវត្តិ នៃ​ការផ្តល់​ឋានន្តរស័ក្តិ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ ក្រោយ​កម្ពុជា​បញ្ចប់សង្គ្រាម​កន្លងមក​។​ក្នុង​ការចរចា​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន កាលពី​ឆ្នាំ​១៩៩៣ ក្រោម​ព្រះរាជាធិបតីភាព​សម្តេច​ឪ គឺ​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោត បានផ្តល់​នូវ​ឋានន្តរស័ក្តិ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ជូន​ដល់​ឥស្សរជន​៣​រូបនោះ​គឺ​សម្តេច​ផ្ទាល់ សម្តេច ជា ស៊ីម និង​សម្តេច ហេង សំរិន ដោយសារ​សម្តេចក្រុមព្រះ​ពេលនោះ មាន​ឋានៈ​ជា នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥​រួចទៅហើយ ដែល​សម្តេចក្រុមព្រះ នឹង​ធ្វើជា​សហនាយករដ្ឋមន្ត្រី ជាមួយ​សម្តេច​តេ​ជោ​។​

​ ពេលនេះ​ព្រះករុណា​សម្តេចឪ បានចេញ​ព្រះរាជក្រឹត្យ​ជា​ភាសា​បារាំង ដែល​សូម្បីតែ​ព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ​ជូន​សម្តេច ក៏​ធ្វើ​ឡើងជា​ភាសា​បារាំង​ដែរ​។ រហូតដល់​ឆ្នាំ​១៩៩៤ មានការ​ស្រុះស្រួល​គ្នា​មួយ ក្នុងការ​កាត់បន្ថយ​មួយ​ស័ក្តិ​ម្នាក់ ដោយ​កាត់​ពី​ផ្កាយ​៥​មក​នៅ​ផ្កាយ​៤ ហើយពី​ផ្កាយ​៤ មក​នៅ​ផ្កាយ​៣ ចុះ​មួយ​ស័ក្តិ​ទាំងអស់គ្នា​។​«​អីចឹង​តើ​ផ្កាយ​ប្រាំ ខ្ញុំ​ឡើង​ពេលណា​មកវិញ​? គឺ​ពេលដែល​ព្រះករុណា នៅ​ឆ្នាំ​២០០៧ ដែល​រឿងនេះ​ព្រះករុណា​ព្រះអង្គ​បានធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​២​លើក ។​គឺ​ទី​១ ពេលដែល​ខ្ញុំ​មិនមាន​គោរមងារ​ជាស​ម្តេច​ទេ ប៉ុន្តែ​ក្រោយមក​ព្រះអង្គ​បានឱ្យ​សម្តេចចៅហ្វា​វាំង និមន្ត​ព្រះសង្ឃរាជ ពិភាក្សា​អំពី​នរណា​ត្រូវមាន​គោរមងារ​អ្វី អីចឹង​បាន​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ សម្តេច​ធម្ម​ពោធិ​សាល សម្តេច​ពញា​ចក្រី ប៉ុន្តែ​ពេលនោះ​សម្តេច​សង្ឃរាជ​ឱ្យប្រើ​ត្រឹម​មហា​ទេ ប៉ុន្តែ​ព្រះករុណា ឱ្យ​ថែម​អគ្គ​មហា​...»​។​

​សម្តេច​បាន​បន្តថា ក្រោយមក​រឿង​ដំឡើង​ផ្កាយ​មាស​៥​នេះ​មួយទៀត ដែល​សម្តេច​មិនបាន​ដឹងខ្លួន​ទាល់តែសោះ ព្រោះ​នោះ​ជា​ព្រះរាជទាន មិនមែនជា​សំណើ​ទេ គឺ​នៅ​ឆ្នាំ​២០០៧​ដដែល ប៉ុន្តែ​ពេលនោះ មិន​ត្រូវបាន​ប្រគល់ជូន សម្តេចក្រុមព្រះ​ទេ សម្តេចក្រុមព្រះ​នៅតែ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​មាស​៤ ព្រោះ​ត្រូវបាន​បញ្ចុះ​សក្តិ​មួយ​សារ​ហើយ មិនត្រូវ​បាន​ដំឡើង​វិញ​។​​សម្តេច​បន្ត​រំលឹក​ទៀតថា ប៉ុន្តែ​ពេលនោះ ក្នុង​ជួរ​កងទ័ព សម្តេចក្រុមព្រះ​មាន​អត្តលេខ​០០១ ចំណែក​សម្តេច​តេ​ជោ មាន​អត្តលេខ​០០២​។​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៥​កន្លងទៅ​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ដំឡើង​ឋានន្តរស័ក្តិ ថ្នាក់ «​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥» ជូន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​។​

​ទាក់ទង​សម្តេច​សខេង​វិញ​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មាន​សារ​មួយ ចូលមក​បញ្ចេញមតិ​ថា បាត់​សម្ដេច ស ខេង ខ្ញុំ​ក៏បាន​ចូលទៅ​ឆ្លើយតប​ថា សម្ដេច ស ខេង ជា​ស៊ីវិល គាត់​មិន​ពាក់​ឋានន្តរស័ក្តិ ដូចជា​ទាហាន​នោះទេ​»​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា សម្ដេច​ក្រឡាហោម ស ខេង នៅក្នុង​អំឡុង​ឆ្នាំ​១៩៩៧-១៩៩៨ ពេលនោះ សម្ដេច​ក្រឡាហោម បាន​និយាយថា បើសិនជា​សម្ដេច​ពាក់​ស័ក្ដិ ក៏​ពាក់​ស័ក្ដិ​ត្រឹម​ស័ក្ដិ​៥​ដែរ មិន​ពាក់​ធំ​ជាង​នឹង​នោះទេ ព្រោះថា ពេលនោះ​កំពុងតែ​អតិផរណា​ស័ក្ដិ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា សូម​កុំមក​ព្យាយាម​បំបែក​ផ្ទៃក្នុង គណបក្ស​ប្រជាជន​កម្ពុជា ហើយ​អ្នក​ត្រូវ​ចាំ អ្នក​កាន់តែ​បំបែក​ផ្ទៃក្នុង គណបក្ស​ប្រជាជន​កម្ពុជា គឺ​អ្នក​ទេ​ដែល​បែកបាក់​ផ្ទៃក្នុង​ខ្លួនឯង ដូច្នេះ​សូមកុំ​បំបែក​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​សោះ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​ហ៊ាន​ធ្វើ​» ។​សម្ដេច​តេ​ជោ​បន្ដទៀតថា បក្សប្រឆាំង​ចំនួន​ប៉ុន្មាន​ហើយ ដែល​ចង់​បំបែក​គណបក្ស​ប្រជាជន ប៉ុន្ដែ​ទី​ចុង​បំផុត លទ្ធផល គឺ​បែក​ខ្លួនឯង​ទាំងអស់ ហើយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថា «​ខ្ញុំ​នឹង​បន្ដធ្វើ​កិច្ចការងារ​នេះ ដោយ​មិន​ទុក​ឲ្យ​អ្នកឯង​រួចខ្លួន​នោះទេ​»​។​a hun pejey a hun pejey1 a hun pejey2 a hun pejey3