» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32293 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599712 នាក់

អតីត​ថៅកែ​នាំចូល​ស្រា​បៀរ​ចេញ​សែក​សង​គេ​អត់លុយ​មិនត្រូវ​តុលាការឃុំខ្លួន​ទេ​

!

​ភ្នំពេញ ៖​បុរស​ម្នាក់​ជា​អតីត​ថៅកែ​នាំ​ស្រា​បៀរ ដែល​ត្រូវបាន​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាយ​សែក​ស្អុយ ១០.០០០ ដុល្លារ​អាមេរិក​បញ្ជូន​មក​តុល​ការ​បាន​មួយ​ដង្ហើម​ចង្រឹត​ត្រូវបាន​ដោះលែង​វិញ​កាលពី​រសៀល​ថ្ងៃទី​៨ ខែមិថុនា​ដោយ​អយ្យការ ។​a boss check fake1 

​អតីត​ចៅ​កែ​នាំ​ស្រា​បៀរ​ពី​ក្រៅប្រទេស​មក​លក់ និង​ចែកចាយ​លើ​ទីផ្សារ​ក្នុងស្រុក ពេលនេះ​ធ្លាក់ខ្លួន​ជំពាក់​បំណុល​គេ​១ ម៉ឺន​ដុល្លារ​មានឈ្មោះ ឡោ សុជាតិ អាយុ ៤២ ឆ្នាំ មុខរបរ នៅផ្ទះ មាន​លំនៅ​ផ្ទះ​លេខ​២២២ ផ្លូវ​៥៨ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ នាំខ្លួន​ឡើង​តុលាការ កាលពី​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ការចោទប្រកាន់​ពីបទ​.​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​”​សែក​ស្អុយ​” ។

​ការនាំ​ខ្លួន​បុរស​ខាងលើ​ឡើង​តុលាការ​នោះ ត្រូវបាន​សមត្ថកិច្ច​ប​ង្ហើ​ប​ឲ្យ​ដឹងថា ជាការ​អនុវត្តតាម​ដីកា​បញ្ជា​ឲ្យ​ចូល​ចូលខ្លួន របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយយោង ទៅតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ មាស វិវឌ្ឍន៍ ភេទ​ស្រី អាយុ ៣១ ឆ្នាំ ។ កាលពី​ថ្ងៃទី​៣ ខែ ឧសភា ឆ្នាំ​២០២២ ឈ្មោះ ឡោ សុជាតិ បាន​ទំនាក់ទំនង​ទៅ​ជនរងគ្រោះ​ជា​ជនជាតិ​ម៉ាឡេស៊ី និង​ជា​ថៅកែ​របស់​ឈ្មោះ មាស វិវឌ្ឍន៍ ដើម្បី​ដាក់ទុន​រកស៊ី​ជាមួយគ្នា​នូវ​ទំហំ​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​អាមេរិក ។

​ដោយមាន​ការជឿ​ទុក​ចិ​ត្ដ​ថៅកែ​របស់​ឈ្មោះ មាស វិវឌ្ឍន៍ បានប្រគល់​ប្រាក់​តាម​ការព្រមព្រៀង​ឲ្យ​ទៅ​ឈ្មោះ ឡោ សុជាតិ គ្រប់​ចំនួន ខណៈ​ពេលនោះ​ឈ្មោះ ឡោ សុជាតិ ក៏បាន​ធ្វើ​កិច្ចសន្យាធានា​អះអាងថា នឹង​សង​ទៅ​ដើមបណ្តឹង​គ្រប់​ចំនួន​ឲ្យ​វិញ​ក្នុង​រយៈពេល​ខ្លី​បំផុត ។ បន្ទាប់ពី​ព្រម​ព្រៀម​គ្នា​ហើយ​ឈ្មោះ ឡោ សុជាតិ បានចេញ​មូល​ប្រទាន​ប័ត្រ​មួយ​សន្លឹក របស់​ធានា​គារ ABA ឲ្យ​ទៅ​ថៅកែ​របស់​ឈ្មោះ មាស វិវឌ្ឍន៍ សម្រាប់​ទៅ​ដកយក​ប្រាក់​នោះ ។​ដល់​ថ្ងៃ​កំណត់​ថៅកែ​របស់​ឈ្មោះ មាស វិវឌ្ឍន៍ បាន​យក​មូលប្បទានប័ត្រ​ខាងលើនេះ​ទៅ​បើកប្រាក់​នៅ​ធនាគារ ABA ស្រាប់តែ​ខាង​ធានា​គារ​ឆ្លើយតប​ថា គណនី​នេះ​គ្មាន​សាច់ប្រាក់​ទេ ពោលគឺ សែក​ស្អុយ ។

នៅពេល​ដឹងថា មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ឈ្មោះ មាស វិវឌ្ឍន៍ បាន​ទំនាក់ទំនង​ទៅ​ឈ្មោះ ឡោ សុជាតិ តាម​គ្រប់​មធ្យោបាយ​តែ​ជនសង្ស័យ​បានគេច​វេស និង​បិទ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន ។ ដោយ​អស់ជំនឿ​ទុកចិត្ត​ក្នុងការ​ស្វែងរក​ជនសង្ស័យ ដើម្បី​ដោះស្រាយ​បំណុល ទើប​ជនរងគ្រោះ​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​គេ​មិនដឹងថា​តើ អតីត​ថៅកែ​នាំចូល​ស្រា​បៀរ ដែល​ធ្លាក់ខ្លួន​ជាប់បំណុលគេ​១ ម៉ឺន​ដុល្លារ​រូបនេះ​ត្រូវបាន ដោះលែង ឲ្យ​ទៅផ្ទះ​វិញ​បាត់​ហើយ​នោះ​មាន​តំកល់​លុយ​ធានា​និង​បង់​សេវា​ជូន​តុលាការ​ដែរ​ឬ​អត់​នោះទេ​? ៕a boss check fake 

​