» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4942 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695113 នាក់

បញ្ឈរជើង​រាជអាជ្ញា​រង​ខេត្តកំពង់ធំ​ម្នាក់​ព្រោះ​កាង​ការ​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​លិច​ទឹក​

​ភ្នំពេញ​៖ លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​ក្រសួងយុត្តិធម៌ បានសម្រេច​ចេញ​លិខិត​ផ្អាក​មុខងារ ជា​បណ្តោះអាសន្ន​ព្រោះ​កាង​ការរំលោភ​ដីធ្លី​លិច​ទឹក​។​a court ang (1) 

​លិខិត​របស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា​៖ «​ក្រសួងយុត្តិធម៌​បានទទួល​នូវ​លិខិត​ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ជូនដំណឹង​ស្តីអំពី​ការចោទប្រកាន់​លើ​ឈ្មោះ ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​កាប់ឆ្ការ​គាស់ ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​​ឬ​ហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ប្រ​ពឹ​ត្ត​នៅ​ចំណុច​បឹង​អាត្រា​ព្រួល ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា​២៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៩៨ នៃ​ច្បាប់​ស្តីពី​ជលផល​» ។​

​ពាក់ព័ន្ធ​ករណីបែបនេះ គឺមាន​ប្រភពពី​អាជ្ញាធរ​ក្នុង​ខេត្តកំពង់ធំ​បានឱ្យដឹង​ផងដែរ​ថា ៖ ដីព្រៃ​លិច​ទឹក និង​ដី​ជម្រក​ត្រី​ពង​កូន​ខាងលើនេះ ត្រូវបាន​គេ​បំផុស​ឱ្យមាន​ចលនា​ចុះទៅ​ឈូសឆាយ​កាលពី​ថ្ងៃទី​១៣ ខែមេសា កន្លងទៅនេះ ។ ដី​នោះ​ដែល​គេ​ឈូសឆាយ​រំលោភ​យក​នោះ​មាន​ទំហំ​ប្រមាណ​ជា ១០​ហិកតា ។​
​សូមបញ្ជាក់ថា ចលនា​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក និង​ដី​ត្រី​ពង​កូន​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប​កំពុងមាន​សក​ម្ម​ភាព​ផុលផុស​ខ្លាំង ។

បើតាម​ប្រភពពី​មន្ត្រីជលផល​មិន​ត្រឹមតែ​នៅក្នុង​ខេត្តកំពង់ធំ​នោះទេ នៅក្នុង​ខេត្តសៀមរាប នៅ​ខេត្តកំពង់ឆ្នាំង ក៏​កំពុងមាន​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក និង​ដីព្រៃ​ត្រី​ពង​កូន​នេះ​យ៉ាង​ផុលផុស​ផងដែរ ។​​ប្រភព​ខ្លះ​អះអាងថា ការ​រុករាន​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ទាំងនោះ មានការ​ចូលរួម​ពី​មន្ត្រី​មានអំណាច​នៅ​ថ្នាក់​ក្រសួង និង​នៅតាម​បណ្តា​ខេត្ត​ថែម​ទៀតផង ។​

​ឯកឧត្តម ជិន ម៉ា​លីន​អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធ​មិ បញ្ជាក់ថា នេះ​ជា​បែបបទ​រដ្ឋបាល​កាលណា​មន្ត្រី​ណាមួយ​ជាប់​បណ្តឹងអាជ្ញា ឬ​ស្ថិតក្នុង​ដំណើរ​នីតិវិធីតុលាការ​ច្បាប់​តម្រូវឱ្យ​ផ្អាក​ការងារ​សិន​ដើម្បី​ជា​ប្រយោជន៍​នៃ​ការស៊ើបអង្កេត​បើ​រកឃើញ​កំហុស​ត្រូវ​បញ្ចប់​តំណែង​លប់ឈ្មោះ​ចេញពី​ក្របខណ្ឌ និង​ទទួលទោស​តាម​ការសម្រេច​របស់​តុលាការ​បើ​មិនមាន​កំហុស​ទេ​នឹងត្រូវ​អនុញ្ញាត​ឱ្យចូល​បំពេញការងារ​វិញ​ដូចដើម​។

ពាក់ព័ន្ធ​បញ្ហា​នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក​កម្លាំង​គ​ណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បាន​ចុះទៅ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៩​នាក់​រួមជាមួយ​គ្រឿងចក្រ​ជាច្រើន​គ្រឿង ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​សម្បត្តិ​របស់​រដ្ឋ ដែល​បច្ចុប្បន្ន​មនុស្ស​ទាំងអស់នោះ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ហើយ​។​

ប្រជាជន​និង​មន្ត្រីរាជការ​តាម​មន្ទីរ​ជុំវិញ​ខេត្ត កង​ដូចជា​កងកម្លាំង ជំនាញ បាន​សំដែង​នូវ​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​យុ​ត្តិ​ធ​ម៍ សម្រេច​ផ្អាក​មុខងារ​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ពីបទ​ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​ព្រោះ ជា​គំរូ​ដល់​អ្នក​ឯទៀត​ជៀស​អោយ​ឆ្ងាយ​និង​អំពើ​ល្មើសច្បាប់ ពិសេស​អ្នកច្បាប់​បាន​ប្រព្រឹត្ត​បំពាន​ច្បាប់​គឺ​បង្កើន​ទំងន់​នៃ​បទល្មើស​៕a court ang a court anga 


​