» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6623 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696794 នាក់

មានជនជាតិវៀតណាមប្រមាណ២០នាក់លួចចូលមកជីកមាសនៅចំណុចភ្នំតូចខេត្តស្ទឹងត្រែង?

 

ខេត្តស្ទឹងត្រែង ថ្ងៃទី 26 ខែឧសភាឆ្នាំ 2026 យោងតាមប្រភពវិជ្ជាសហគមន៍និងប្រជាពលរដ្ឋនៅក្នុងភូមិតាឡែស្ថិតនៅក្នុងស្រុកសៀមប៉ាងឲ្យដឹងថាមានក្រុមឈ្មួញនិងអ្នកកាងកំពុងតែរត់ការអោយជនជាតិវៀតណាមចូលជីករ៉ែមាសនៅចំណុចភ្នំតូចស្ថិតនៅក្នុងស្រុកសៀមប៉ាង។ជនជាតិវៀតណាមកំពុងតែជីករ៉ែមាសនោះមានមិនតិចជាង២០ នាក់ទេបូករួមអ្នកយាមផ្លូវផង។a mine steung 

យោងតាមប្រភពប្រជាពលរដ្ឋដែលនៅចំណុចភ្នំតូចនោះបាននិយាយថាកន្លែងដែលគេជីករ៉ែមាសនោះគឺមានសមត្ថកិច្ចកម្លាំងប្រដាប់អាវុធជាអ្នកចូលការពារឲ្យជនជាតិវៀតណាមជីកមាសកន្លែងទីតាំងនៅចំណុចយាមការលេខយូធីអឹម 48P 687689 1555114ផងដែរ?។

គេមិនឃើញមានលោកនាយកដែនជម្រកវេីនសៃសៀមប៉ាងនិងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងអើពើករណីយ៍យួនចូលជីករ៉ែមាសនោះទេ។ប្រភពពីប្រជាពលរដ្ឋនៅភូមិតាឡែបានបញ្ជាក់មកក្រុមការងារអង្គភាពកាសែតថាបើសមត្ថកិច្ចបរិស្ថានអូរកាសៀបធ្វើដំណើរទៅបង្ក្រាបនៅចំណុចខាងលើនោះមិនឆ្ងាយនោះទេយ៉ាងយូរបំផុត ត្រឹម១៥ទៅ២០នាទីបើរដូវប្រាំងវិញអត់ភ្លៀង 10 នាទីតែប៉ុណ្ណោះ។ព្រោះកន្លែងដែលជនជាតិវៀតណាមជីករ៉ែមាសនេះគឺនៅក្នុងទឹកដីស្រុកសៀមប៉ាងព្រំប្រទល់នៃស្រុកវេីនសៃខេត្តរតនគិរី ។

ជុំវិញករណីយ៍មានជនជាតិវៀតណាមចូលទៅជីករ៉ែមាសនៅទីតាំងចំណុចដូចខាងលើនេះប្រភពពីមន្ត្រីមួយរូបសុំមិនប្រាប់ឈ្មោះនៅក្នុងស្រុកសៀមប៉ាងនិយាយថា៖អ្នកដែលដឹងច្បាស់ជាងគេគឺប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងនិងមេបញ្ជាការរាជអាវុធហត្ថខេត្តស្ទឹងត្រែង?។

ប្រជាពលរដ្ឋនៅភូមិតាឡែបានបញ្ជាក់ឲ្យដឹងថាអ្នកដែលដឹងអង្គហេតុច្បាស់គឺមេបញ្ជាការរាជអាវុធហត្ថស្រុកសៀមប៉ាងនិងលោកអភិបាលស្រុកសៀមប៉ាងតែម្ដងព្រោះទីតាំងនោះគ្រាន់តែម៉ាស៊ីនកិនថ្មនិងម៉ាស៊ីនបូមមាសមិនតិចជាង 10 គ្រឿងនោះទេ។ប្រជាពលរដ្ឋប្រជាសហគមន៍ភូមិតាទ្បែបានប្រាប់ថាសុំឲ្យអាជ្ញាធរនៅក្នុងស្រុកវេីនសៃរួមទាំងកម្លាំងស្នាក់ការសៀមប៉ាងជួយដាក់កិច្ចអន្តរាគមន៍ផង។

ព្រោះបើពឹងខាងខេត្តស្ទឹងត្រែងប្រហែលជាគេត្រូវដងត្រូវផ្លែគ្នាអស់ហើយ?។មិនដឹងថាតើឯកឧត្តមនៃអភិបាលខេត្តរតនគិរីនិងឯកឧត្តមនៃគណៈអភិបាលខេត្តស្ទឹងត្រែងដឹងរឿងនេះដែរឬអត់នោះទេព្រោះខាងកាសែតមិនអាចសុំការពន្យល់បាន។a mine steung1 a mine steung4 a mine steung5