» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4647 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428090 នាក់

គណៈសង្ឃ​នាយក​បំភ្លឺ​រឿង​ជន្លៀស​សង្ឃ​ចេញពី​វត្ត​ពោធិ​លង្កា​ទោះបី​មានការ​អង្វរ​ក៏ដោយ​

​សៀមរាប​៖ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាងថា​ការបិទ​វត្ត​ពោធិ​លង្កា កាលពីពេល​ថ្មីៗ​នេះ បណ្តាលមកពី​ការដឹកនាំ គ្រប់គ្រង​គណៈសង្ឃ​ក្នុងនេះ មិនមាន​សាមគ្គីភាព បង្ក​ជា​ក្រុម​បក្ខពួក អនាធិបតេយ្យ មិន​គោរព​ធម៌​វិន័យ​បាត់បង់​សណ្តាប់ធ្នាប់​និង​អភិសមាចារ​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​និង​សេចក្ដីថ្លៃថ្នូរ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។a monk por3

​សេចក្តីបំភ្លឺ​របស់​គណៈ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ខ្លឹមសារ​ថា ករណី​វត្ត​ពោធិ​លង្កា​គឺ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ចេញ​សេចក្តីសម្រេច​លេខ ១០៧/២៣ ស​.​ន​.​ក​.​ជ​.​ចុះ​ថ្ងៃទី​២៧​ខែកញ្ញា​២០២៣ ស្តីពី​ការបញ្ចប់​មុខដំណែង​គណៈសង្ឃ​វត្ត​ពោធិ​លង្កា​(​ពោធិ៍​លើ​)​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ និង​សេចក្តីជូនដំណឹង​របស់​សាលា​គណ​ខេត្តសៀមរាប​លេខ​០៨០/២៣ ស​.​ជ​.​ណ​. ចុះ​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ដីពី​ការអនុវត្ត សេចក្តីសម្រេច​របស់​គ​ណៈ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខាងលើ​។​

​ទាក់ទង​រឿងនេះ គណៈសង្ឃ​នាយក និង​ក្រសួង​ធម្មការ​និង​សាសនា សូមបញ្ជាក់​ពី​មូលហេតុ​ជូន​សាធារណមតិ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ក៏ដូចជា​ក្រុម​អ្នក​សារពត៌មាន​ឱ្យបាន​ជ្រាបថា កន្លងមក​ការដឹកនាំ គ្រប់គ្រង​គណៈសង្ឃ​ក្នុង​វត្ត​ពោធិ​លង្កា​នេះ មិនមាន​សាមគ្គីភាព បង្ក​ជា​ក្រុម​បក្សពួក អនាធិបតេយ្យ មិន​គោរព​ធម៌​វិន័យ​បាត់បង់​សណ្តាប់ធ្នាប់​និង​អភិសមាចារ​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​និង​សេចក្ដីថ្លៃថ្នូរ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។ ទោះបី មានការ​អប់រំ​ទូន្មាន​ច្រើនលើកច្រើនសារ​យ៉ាងណាក៏ដោយ នៅតែ​ប្រព្រឹត្ត​មិនបាន​ត្រឹមត្រូវ​តាម​វត្ត​ប្រណិប័តន៍ ថែមទាំង​បង្ក​ជា​ជម្លោះ និង​បង្កើត​នូវ​ទោស​បញ្ញត្តិ​ធ្ងន់ធ្ងរ​ក្នុង​ផ្លូវ​វិន័យ​ព្រះពុទ្ធសាសនា​ថែម​ទៀតផង​។

​គណសង្ឃ​បញ្ជាក់ថា​៖​ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​ការប្រតិបត្តិ​ធម៌​វិន័យ​ឱ្យបាន​ល្អប្រសើរ និង​បំពេញ​សទ្ធា​ជ្រះថ្លា សមជា​ស្រែ បុណ្យ​ដ៏​ប្រពៃ​របស់​ពុទ្ធបរិស័ទ ចាំបាច់​ត្រូវ​រៀបចំ​រដ្ឋបាល​គ្រប់គ្រង​វត្ត​ឡើងវិញ ស្របតាម​ពុទ្ធានុញ្ញាត​និង​ពុទ្ធ​ប្បញ្ញត្តិ ធ្វើយ៉ាងណា​ឱ្យ​វត្ត​នេះ​ក្លាយទៅជា​បូជនីយដ្ឋាន គួរ​ជាទី​គោរពបូជា ទើប​តម្រូវឱ្យ​មានការ​និមន្ត និង​អញ្ជើញ ព្រះសង្ឃ អាចារ្យ និង​ដូនជី​ទៅ​ស្នាក់អាស្រ័យ​នៅតាម​បណ្តា​វត្ត​ផ្សេងៗ​ជា​បណ្ដោះអាសន្ន ក្រោយពី​បញ្ចប់​សង្ឃកម្ម​និង​កិច្ចការរដ្ឋបាល​រួចរាល់ ទើប​អនុញ្ញាតឱ្យ​ចូលមក​ស្នាក់អាស្រ័យ​នៅ​ជា​ប្រក្រតី​ឡើងវិញ ។

​ដូច្នេះ​សូម​សាធារណមតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស កុំ​មានការ​យល់ច្រឡំ ឬក៏​បំភ្លៃ​ខុសពី​ការពិត​ខាងលើ​។ មិនតែប៉ុណ្ណោះ​សូម​ចូលរួម​ផ្សព្វផ្សាយ​សេចក្តីសម្រេច របស់​គណៈសង្ឃ​ឱ្យបាន​ជ្រួតជ្រាប​និង​ទូលំទូលាយ ដើម្បី​ចៀសវាង​ការយល់ច្រឡំ​និង​ទប់ស្កាត់​អត​តិ​ជន​មួយចំនួន​យក​បញ្ហា​នេះ​សម្រាប់​កេងចំណេញ​ផលប្រយោជន៍​ផ្ទាល់ ខ្លួន ឬ​បម្រើ​ផលប្រយោជន៍ខាង​ផ្នែក​នយោបាយ​.

​សូមបញ្ជាក់ថា​៖ ព្រះសង្ឃ​ប្រមាណ​១៤០​អង្គ​គង់នៅ​វត្ត​ពោធិ​លង្កា រួម​នឹង​អ្នក​ស្នាក់អាស្រ័យ​នៅ​វត្ត​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ជន្លៀស​ចេញពី​វត្ត​កាលពី​ថ្ងៃទី​១៣​វិច្ឆិកា​កន្លងទៅ​។ ភ្លាមៗ​ក្រោយពី​ចេញ​សេចក្ដីប្រកាស​របស់​សាលា​គណ​ខេត្តសៀមរាប​បណ្តេញ​ចៅអធិការ​និង​គ្រូសូត្រឆ្វេង​ស្តាំ​ចោល គេ​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដូចជា​ប៉ូលីស និង​សន្តិសុខ បាន​ចុះទៅ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីនោះ​ភ្លាមៗ​ផងដែរ​បើទោះបី​មានការ​អង្វរក​ពី​ព្រះសង្ឃ​ទាំង​ជាង​១០០​អង្គ​ថា​សុំ​ឲ្យ​ដាក់​ថ្នាក់ដឹកនាំ​សង្ឃ​ថ្មី​មក​កុំ​បណ្តេញ​ព្រះអង្គ​ដែល​គ្មាន​កំហុស​ដូច​របប​ប៉ុលពត​ក៏ដោយ​៕a monk por a monk por1 a monk por2