» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11096 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982132 នាក់

ខែ​ទី​៦​ប៉ូលិស​ហុងកុង​ឈានដល់​ការបាញ់​គ្រាប់​ពិត​លើ​បាតុករ

 

​ហុងកុង​៖​ទីក្រុង​ហុងកុង​ចូលដល់​ខែ​ទី​៦​នៃ​ការធ្វើ​បាតុកម្ម​តវ៉ា បានធ្វើ​ឲ្យ​ទីក្រុង​នេះ​ប្រែក្លាយ ពី​ទីក្រុង​សេដ្ឋកិច្ច​ឈានមុខ មកជា​ទីក្រុង​ចលាចល ហើយ​ការតវ៉ា​កាន់តែ​តានតឹង​ក្នុងពេល​សម​ត្ត​កិច្ច​ប៉ូលិស ឈានដល់​ការប្រើ​គ្រាប់​ពិត​បង្ក្រាប​។​a hong po1 

​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​បាន​រាយការណ៍​ឲ្យ​ដឹងថា ក្នុងការ​បង្ក្រាប​ក្រុម​បាតុកម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ូលិស​ហុងកុង​បាន​បាញ់រះ​ទៅលើ​ក្រុមបាតុករ ហោចណាស់​មាន​មនុស្សម្នា​ក់បាន​រងរបួស ដោយ​ការបាញ់​កាំភ្លើង​ដោយ​ប្រើ​គ្រាប់​ពិត​។​​រូបភាព​វីដេអូ បានបង្ហាញ​ពី​អ្នក​តវ៉ា​ម្នាក់​ដែល​ដេក​នៅក្នុង​ថ្លុកឈាម​ដោយ​បើកភ្នែក​ធំ ៗ ហើយ​វីដេអូ​នេះ ត្រូវបាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​បាន​បង្ហាញថា​ប៉ូលីស​ក៏បាន​បាញ់ថ្នាំ និង​បង្ក្រាប​ស្ត្រី​ម្នាក់​នៅក្បែរនោះ​ផងដែរ ខណៈដែល​ក្រុមបាតុករ​បាន​គប់​សំរាម​លើ​សមត្ថកិច្ច​។​

នៅក្នុង​ថ្ងៃ​ច័ន្ទ ទី​១១​វិច្ឆិកា​ដដែល គឺមាន​បាតុករ​មួយរូប​ទៀត ត្រូវគេ​ដុត​ឆេះ​ខ្លួន​។ តាម​វីដេអូ​ដែល​គេ​បង្ហោះ​ផ្សាយ គឺ​ឃើញ​សកម្មភាព​ថា បុរស​ម្នាក់​បាន​ចាក់​សាំង​ទៅលើ​បុរស​ម្នាក់ទៀត ដែលមាន​ម៉ាស់​បិទមុខ​ពណ៌​ខ្មៅ ហើយក៏​ដុត​បណ្តាលឱ្យ​ឆេះ​ភ្លាម​ឡើង​។ ភ្លាមៗ ប៉ូលិស​បាន​ចោទប្រកាន់​មនុស្ស​ប្រុស​ម្នាក់​ដែល​ចាក​ប្រេងសាំង​លើ​បាតុករ ថា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ហិង្សា​ដុត​ខ្លួន​មនុស្ស​បែបនេះ និង​ចាត់ទុក​អំពើ​នេះ ជា​បទល្មើស​កុប្បកម្ម​។​

​អំពើហិង្សា​ទាំងនេះ គឺជា​ទម្ងន់​បន្ថែមទៀត នាំ​ឱ្យគេ​គិតដល់​ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​បាតុករ ធ្វើឱ្យ​បុរស​វ័យ​២២​ឆ្នាំ​ម្នាក់ ធ្លាក់​ពី​អាគារ​ចំណត​ឡាន កម្ពស់​៥​ជាន់ និង​ដែល​ទើបតែ​ស្លាប់​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ក្នុង​សង្កាត់​សឹង​ក្វាន់​អូ​។ គ្រោះថ្នាក់​បាត់បង់​ជីវិត​នេះ កើតឡើង​ដោយសារតែ​រូបគេ​ប្រឹង​រត់គេច​ពី​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែករ​បស់​ប៉ូលីស​។​

​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១០​វិច្ឆិកា ភាពវឹកវរ​បានកើត​មាននៅ​ទី​ទាំង​ទីក្រុង​ហុងកុង ដោយ​ប៉ូលិស​បាន​បាញ់​គ្រាប់​បែកផ្សែង​ហើយ​ពួក​អ្នកប្រឆាំង​តវ៉ា បាន​បិទផ្លូវ​និង​វាយបំផ្លាញ​ហាង​ទំនិញ​ចំពេល​ពួក​បាតុករ​បញ្ចេញ​កំហឹង​ចំពោះ​ការស្លាប់​របស់​សកម្មជន​និស្សិត​ម្នាក់​និង​ការចាប់ខ្លួន​ពួក​សមាជិកសភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

កាលពី​ថ្ងៃ​សៅរ៍ ប៉ូលិស​បានប្រកាស​អំពី​ការចាប់ខ្លួន​សមាជិកសភា​៦​នាក់​ចំពោះ​ការរារាំង​ការជួបជុំ​មួយ​កាលពី​ខែឧសភា តែ​ពួកគេ​បាន​បង់ប្រាក់​ធានា​ខ្លួន​នៅក្រៅ​ឃុំ​។​កាលពី​ថ្ងៃ​សុក្រ ពួក​អ្នក​តវ៉ា​ប្រឆាំង​បាននាំគ្នា​កាន់ទុក្ខ​សព​និស្សិត​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​របួស​ពី​ការធ្លាក់​ពី​យានដ្ឋាន​មួយ​ក្នុងពេល​រត់គេច​ពី​ការបង្ក្រាប​របស់​ប៉ូលិស​។​

​មនុស្ស​ជាង​៣.៣០០​នាក់​ត្រូវបាន​ចាប់ខ្លួន​ចាប់តាំងពី​ការចាប់ផ្តើម​ចលនា​ប្រឆាំង​តវ៉ា​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​មក​។​ក្រុមអ្នកតវ៉ា​មានការ​ខឹងសម្បារ​ចំពោះ​អ្វីដែល​ពួកគេ​មើលឃើញថា​ជា​ភាព​សាហាវឃោរឃៅ​របស់​ប៉ូលិស និង​ការជ្រៀតជ្រែក​ដោយ​ទីក្រុង​ប៉េកាំង​នៅក្នុង​សេរីភាព​របស់​អតីត​អាណានិគម​អង់គ្លេស​ដែល​ធានា​ដោយ​រូបមន្ត​“ ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” ដែល​ត្រូវបាន​អនុវត្ត​នៅពេលដែល​ទឹកដី​នេះ​បាន​វិលត្រឡប់​ទៅរក​ការគ្រប់គ្រង​របស់​ចិន​ក្នុង​ឆ្នាំ ១៩៩៧​។​

​សូមបញ្ជាក់ថា ហុងកុង​កំពុង​ស្ថិតក្នុង​ភាពវឹកវរ​បណ្តាលមកពី​ការតវ៉ា​ប្រឆាំង​អស់​ពេល​៦​ខែ ក្រោយពី​វា​បានចាប់ផ្តើម​នៅ​ខែមិថុនា ដោយ​ដំបូង​តវ៉ា​អំពី​ច្បាប់​បត្យាប័ន​តែ​ពួក​បាតុករ​បង្កើន​ការទាមទារ​និង​តវ៉ា​តវ៉ា​ប្រឆាំង​របស់គេ​ទោះជា​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ត្រូវបាន​លុបចោល​ហើយ​ក្តី​។​a hong po2 a hong po a hong po3