» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31720 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599139 នាក់

UN ថ្កោល​ទោសយ៉ាង​ខ្លាំង​ ចំពោះការវាយប្រហារតាម​អាកាស​របស់​យោធាមីយ៉ាន់ម៉ា ​ដោយ​សម្លាប់​ជន​ស៊ីវិល​ ៥០នាក់

 

 

មីយ៉ានម៉ា៖អង្គការ​សហប្រជាជាតិ​(UN) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង​កាលពីថ្ងៃអង្គារ ចំពោះ​សេចក្តីរាយការណ៍​ដែល​ថា ការវាយប្រហារតាម​ផ្លូវអាកាសដោយ​កងទ័ពមីយ៉ាន់ម៉ា​នៅជិតព្រំដែនប្រទេសបង់ក្លា​ដែស ​បានសម្លាប់​មនុស្ស ៥០ នាក់ និងធ្វើឱ្យមនុស្សជាច្រើន​នាក់ទៀតរង​របួសធ្ងន់ធ្ងរ​។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Reuters ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៦ ។ 

អ្នកនាំពាក្យរបស់​អង្គការសហប្រជាជាតិបានលើកឡើង​ថា អំពើហិង្សានៅតែបន្តកើត​មាន​នៅក្នុងរដ្ឋរ៉ាក់ឃីន (Rakhine) ប្រទេសមីយ៉ាន់ម៉ា ​បានបង្ហាញយ៉ាងច្បាស់​ថា បច្ចុប្បន្ននេះមិនទាន់មាន​លក្ខខណ្ឌសម​ស្រប​សម្រាប់ការវិលត្រឡប់​ដោយសុវត្ថិភាពរបស់​ជនភៀសខ្លួននោះ​ទេ​។a un miyanma 

អ្នក​នាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាន​ថ្លែងក្នុងកិច្ចប្រជុំព័ត៌មានមួយ​នៅទីក្រុងញូវយ៉កថា៖ «ការវាយប្រហារ​តាមផ្លូវអាកាស​ចុងក្រោយនេះ បានធ្វើឱ្យគេមើលឃើញ​យ៉ាងច្បាស់នូវ​ស្ថានភាពជាក់ស្តែង​នោះ»។

ដោយ​ដកស្រង់សម្តីរបស់អគ្គលេខាធិការអង្គការសហប្រជា​ជាតិ លោក Antonio Guterres លោក Dujarric បាន​មានប្រសាសន៍ថា៖ «អគ្គ​លេខាធិការថ្កោលទោសយ៉ាងខ្លាំង​ ចំពោះការវាយប្រហារទាំង​នោះ​ និងអំពាវនាវ​ឱ្យភាគីទាំងអស់បញ្ឈប់អំពើហិង្សា​ជាបន្ទាន់ ព្រមទាំង​ការពារជនស៊ីវិល និងគោរពតាមកាតព្វកិច្ចរបស់ខ្លួន​ក្រោមច្បាប់អន្តរជាតិ»។

គួរ​បញ្ជាក់​ថា កងទ័ពអារ៉ាកាន់(Arakan Army) កំពុងប្រយុទ្ធ​ជាមួយ​កងទ័ពមីយ៉ាន់ម៉ា បានឱ្យដឹងថា ការវាយ​ប្រហារតាមផ្លូវអាកាសកាលពី​ថ្ងៃចន្ទ នៅទី​ប្រជុំជន Kyauktaw ស្ថិតនៅជាប់​ព្រំដែនជាមួយប្រទេស​បង់ក្លាដែស បណ្តាលឱ្យមនុស្ស ៥០នាក់ស្លាប់ និងយ៉ាងតិច​ ៥៨នាក់រងរបួស។តួលេខទាំងនេះ​ត្រូវបានបញ្ជាក់ដោយ លោក Wai Hun Aung ជា​បុគ្គលិក​ជំនួយមនុស្សធម៌ក្នុងតំបន់។ការវាយប្រហារនេះបានកើតឡើងពេលដែលមានការបញ្ជូនជនភៀសខ្លួនមីយ៉ានម៉ាដោយបង្ខំពីប្រទេសម៉ាឡេស៊ី។

អាជ្ញាធរម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ បាននិរទេសពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ១,៥០០ នាក់ រួមទាំងកុមារផងដែរ ឱ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ ដែលនេះជាដំណាក់កាលដំបូងនៃផែនការរួមគ្នាជាមួយមីយ៉ាន់ម៉ា ក្នុងការបញ្ជូនមនុស្សសរុបរហូតដល់ ៥,០០០ នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។អាជ្ញាធរ​ទាំង២(ម៉ាឡេស៊ីនិងមីយ៉ានម៉ា) ​ពុំ​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ត្រូវ​បញ្ចូន​ទៅជើងទីមួយ​នេះ មាន​ជនជាតិ​​រ៉ូហ៊ីងយ៉ា ប៉ុន្មាន​នាក់ទេ។ ​តែបើតាមកិច្ចព្រមព្រៀង​ដែល​អ្នក​សារព័ត៌មាន​អន្តរជាតិទទួល​បាន គឺ រដ្ឋអំណាច​ទីក្រុង​ណៃពិដោនិង​គូឡាឡាំពួរ បាន​ឯកភាពគ្នា​បញ្ជូន​ជនអន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា ប្រមាណ ៥ ០០០ នាក់​ ទៅភូមា​។ ពោល​គឺ​ស្មើ​នឹង​ពាក់​កណ្តាលនៃចំនួន​ជនជាតិ​ភូមា​ជាប់ឃុំក្នុង​មន្ទីរ​ឃុំឃាំង​រដ្ឋបាល​ នៅ​ម៉ាឡេស៊ី។ ​​​

បើតាមទីភ្នាក់ងារព័ត៌មាន Bernama ក្នុងចំណោមអ្នកដែលត្រូវបញ្ជូនត្រឡប់ មានបុរស ១,៣៧០ នាក់ ស្ត្រី ៧៩ នាក់ ក្មេងប្រុស ២០ នាក់ និងក្មេងស្រី ៧ នាក់ ដែលមានអាយុចន្លោះពី ៨ ដល់ ៦០ ឆ្នាំ។ កាលពីព្រឹកថ្ងៃអង្គារ ក្បួនរថយន្តក្រុងជាច្រើនគ្រឿងបានដឹកអ្នកទាំងនោះទៅកាន់កំពង់ផែក្នុងរដ្ឋ Perak ដើម្បីឡើងនាវាចម្បាំង ២ គ្រឿង និងនាវាមន្ទីរពេទ្យ ១ គ្រឿងរបស់កងទ័ពជើងទឹកមីយ៉ាន់ម៉ា ដែលបានចូលចតរង់ចាំទទួល។

ថ្វីបើម៉ាឡេស៊ីអះអាងថា ការវិលត្រឡប់នេះធ្វើឡើងដោយស្ម័គ្រចិត្តក៏ដោយ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) និងក្រុមសិទ្ធិមនុស្សនានា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែមីយ៉ាន់ម៉ាកំពុងបន្តកើតមានសង្គ្រាមស៊ីវិល។a miyanma refugy