» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1333 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300253 នាក់

រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន!

 

ប្រទេសថៃ៖រដ្ឋមន្ត្រីការបរទេសថៃ លោក សីហាសាក់ ភួងកេតកែវ នៅថ្ងៃអង្គារ ទី១២ ខែឧសភា ​បានផ្លាស់ប្តូរជំហរ​ជាថ្មីម្ដងទៀត​ ជុំវិញការចរចាដែនសមុទ្រជាមួយកម្ពុជា ​ ដោយបានត្រឡប់ទៅប្រើប្រាស់ភាសា​នាយករដ្ឋមន្ត្រី លោក អាណុទីន ឆានវីរៈកុល ទាក់ទងនឹងការប្រើយន្ដការ​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាក្របខ័ណ្ឌសម្រាប់ការចរចានាពេលអនាគតដដែលវិញ។a seyha uncole 

ការផ្លាស់ប្តូរជំហរចុះឡើងនេះ បានកើតឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ជាសាធារណៈដែលផ្ទុយគ្នាបន្តបន្ទាប់ នៅក្នុងជួររដ្ឋាភិបាលថៃ ជុំវិញការសម្រេចចិត្តរបស់កម្ពុជាក្នុងការស្វែងរក «ការចរចាដោយ​បង្ខំ​» នៅក្រោមច្បាប់ UNCLOS បន្ទាប់ពីទីក្រុងបាងកកបានដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ស្តីពីតំបន់ទាមទារត្រួតគ្នានៅសមុទ្រ ដែលគេស្គាល់ជាទូទៅនៅថៃថា MOU 44។ទា

 

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថៃ នៅវិមានរដ្ឋាភិបាល នៅថ្ងៃទី១២ ខែឧសភា លោក សីហស័ក្តិ បានលើកឡើងថា ​ថៃនឹងពិភាក្សាលើបញ្ហាដែនសមុទ្រជាមួយកម្ពុជា តែនៅក្រោមក្របខ័ណ្ឌ UNCLOS ប៉ុណ្ណោះ ហើយលោកបានសង្កត់ធ្ងន់ថា កោះគុត “គឺជារបស់ថៃយ៉ាងច្បាស់ណាស់”។

យោងតាមរបាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន The Nation Thailand លោក សីហស័ក្តិ បានថ្លែងថា ថៃមិនទទួលស្គាល់នូវអ្វីដែលគេរាយការណ៍ថា កម្ពុជាបានព្យាយាមចុះបញ្ជី MOU 44 ជាភស្តុតាងពាក់ព័ន្ធនឹងខ្សែបន្ទាត់ព្រំដែនសមុទ្រ ដែលត្រូវបានចោទប្រកាន់ថាបានកាត់តាមកោះគុត​នោះទេ។

លោក សីហស័ក្តិ បាន​ឱ្យដឹង​ថា៖ «ចំពោះ MOU 44 យើងបានលុបវា​ចោល​រួចហើយ។ ថៃ និងកម្ពុជា នឹងបើកការចរចានៅក្រោមច្បាប់ UNCLOS ប៉ុណ្ណោះ​»។លោកបានបន្ថែមថា រាល់បញ្ហាព្រំដែនសមុទ្រត្រូវតែដោះស្រាយក្នុងក្របខ័ណ្ឌ «វិធាននៃច្បាប់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ» នៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ជាក្របខ័ណ្ឌច្បាប់ដូចគ្នាដែលកម្ពុជាបានលើកយកមកប្រើ ចាប់តាំងពីថៃបានដកខ្លួនចេញពីកិច្ចព្រមព្រៀងទ្វេភាគីមក។

រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានប្រកាសផងដែរថា ប្រសិនបើព្រំដែនសមុទ្រត្រូវបានគូសឡើងក្រោមគោលការណ៍ UNCLOS «វានឹងកាន់តែច្បាស់ថា កោះគុត​ គឺជារបស់ថៃរួចទៅហើយ»។

សុន្ទរកថារបស់លោក បានបង្ហាញពីការផ្លាស់ប្តូរ​សម្តីមិន​ទៀង​ទាត់​ បើធៀបនឹងសេចក្តីថ្លែងការណ៍ដែលលោកបានធ្វើ កាលពីមួយថ្ងៃមុន។កាលពីថ្ងៃទី១១ ខែឧសភា លោក សីហាសាក់ បានព្យាយាមផ្ដាច់ខ្លួនជាសាធារណៈពីការជំរុញរបស់កម្ពុជាសម្រាប់ «ការចរចាដោយ​បង្ខំ​»​ នៅក្រោមនីតិ​សមុទ្រ​ UNCLOS ដោយបានបដិសេធចំពោះការលើកឡើងថា ទីក្រុងបាងកកបានទទួលយក ឬយល់ព្រមលើដំណើរការនេះ។

នៅក្នុងការផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយថៃ លោកបានសង្កត់ធ្ងន់ថា ត្រូវតែមាន​ការ​ចរចាទ្វេភាគីជា​មុន​ ហើយបានថា ការចរចា​ដោយ​បង្ខំ​មិនអាចដំណើរការទៅបានឡើយ ប្រសិនបើគ្មានការព្រមព្រៀងគ្នាទៅវិញទៅមក។

លោកបាននិយាយនៅពេលនោះថា៖ «ចំណុចចាប់ផ្តើមដែលសមស្របបំផុត គឺសម្រាប់ប្រទេសថៃ និងកម្ពុជា ក្នុងការចរចាដោយផ្ទាល់ និងប្រើប្រាស់ឱ្យអស់នូវលទ្ធភាពនៃការចរចាទ្វេភាគី មុននឹងពិចារណាលើយន្តការផ្សេងទៀតនៅក្រោមអនុសញ្ញានេះ»។លោក សីហាសាក់ ក៏បានរិះគន់ផងដែរចំពោះអ្វីដែលលោកហៅថាជា «សេចក្តីថ្លែងការណ៍ឯកតោភាគីរបស់កម្ពុជា» និងបានព្រមានទីក្រុងភ្នំពេញ កុំឱ្យព្យាយាមស្វែងរកផលចំណេញក្នុងការចរចា មុនពេលការពិភាក្សាជាផ្លូវការបានចាប់ផ្តើម។

ទាក់ទងជំហរលោកសីហាសាក់នៅថ្ងៃទី១២ឧសភាសម្ដេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្តាញសង្គមថា កាលពីថ្ងៃម្សិលមិញ ១១ ឧសភា ២០២៦ មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុសារណះយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បង គួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។

ប្រសិនបើការចុះផ្សាយនេះជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថា (វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៊ីគ្នា។សម្ដេចតេជោបានបញ្ជាក់ថា៖«ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ខ្ញុំសូមរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ»។

 

ការកត់សម្គាល់សម្តីលោកសីហាសាក់រដ្ឋមន្ត្រីការបរទេស ហាក់ដូចជាផ្ទុយនឹងសេចក្តីថ្លែងការណ៍កាលពីមុនរបស់នាយករដ្ឋមន្ត្រី លោក អាណុទីន ឆានវីរៈគុល ដែលបានសម្តែងការស្វាគមន៍ជាសាធារណៈចំពោះការពិតដែលថា ប្រទេសទាំងពីរនឹងត្រូវធ្វើការនៅក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិតែមួយ បន្ទាប់ពីការលុបចោល MOU 44 របស់ថៃ។កាលពីថ្ងៃទី៦ ខែឧសភា លោក អាណុទីន ត្រូវបានគេរាយការណ៍ថា បាននិយាយថា បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ «ប្រទេសទាំងពីរឥឡូវនេះនឹងដំណើរការនៅក្រោមសំណុំច្បាប់ដូចគ្នា»។

នាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយថា៖ «ប្រទេសថៃលែងមាន MOU 44 ទៀតហើយ ដូច្នេះរាល់ការពិភាក្សានៅពេលក្រោយ ច្បាប់ និងក្របខ័ណ្ឌថ្មីត្រូវតែត្រូវបានព្រមព្រៀងគ្នាជាមុន»។ក្រោយមក លោក អាណុទីន បានបញ្ជាក់ថា លោកបានជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជា ​លោក​ ហ៊ុន ម៉ាណែត ដោយផ្ទាល់ អំពីការដកខ្លួនរបស់ថៃ ក្នុងអំឡុងពេលជំនួបនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុង សេប៊ូ កាលពីថ្ងៃទី១១ ខែឧសភា។

យោងតាមលោក អាណុទីន លោក​ ហ៊ុន ម៉ាណែត បានឆ្លើយតបថា កម្ពុជា «គ្មានជម្រើសផ្សេង» ក្រៅពីស្វែងរកការចរចា​ដោយ​បង្ខំ​នៅក្រោមនីតិ​សមុទញរ​ UNCLOS នោះទេ។ នាយករដ្ឋមន្ត្រីថៃបានបន្ថែមថា ថៃគាំទ្រការប្រើប្រាស់គោលការណ៍ UNCLOS ពីព្រោះការចរចានាពេលអនាគតនឹងត្រូវធ្វើឡើងក្រោមក្របខ័ណ្ឌច្បាប់រួមមួយ។

ឡូវ លោក សីហាសាក់ ហាក់ដូចជានាំក្រសួងការបរទេសឱ្យមកស្របតាមជំហរមុនរបស់លោក អាណុទីន វិញ ដោយទទួលស្គាល់យ៉ាងច្បាស់នូវ UNCLOS ជាមូលដ្ឋានសម្រាប់ការពិភាក្សានាពេលអនាគត។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ​ ហ៊ុន ម៉ាណែត បានសម្តែងការសោកស្តាយចំពោះការដកខ្លួនរបស់ប្រទេសថៃ ដោយបានពិពណ៌នាថា កិច្ចព្រមព្រៀង(MOU2001)នេះគឺជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលត្រូវបានទទួលស្គាល់ដោយភាគីទាំងពីរសម្រាប់ការចរចាដោយសន្តិវិធី។ កម្ពុជាដែលប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី ឥឡូវនេះ «គ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិ» ជាពិសេសយន្តការចរចា​ដោយ​បង្ខំ​ ដែលមានចែងនៅក្រោមច្បាប់ UNCLOS នោះទេ។a hun sey a sey hasak unclos