» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10234 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700405 នាក់

ឃាត់​ឡាន​ដឹកឈើ​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ ចំនួន ១៣ គ្រឿង​ពិនិត្យ​លិខិតស្នាម​លទ្ធផល​អត់​ប្រយោជន៍​!

​ខេត្តមណ្ឌលគិរី​៖ កាលពី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ​ឆ្នាំ ២០២១ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឃាត់​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ចំនួន ១៣​គ្រឿង នៅ​ចំណុច​អូរ​រមាស ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី សង្ស័យថា​ផ្ទុក​លើស​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​។​a lim royal1 

​រថយន្ត​ដឹកឈើ​ចំនួន ១៣​គ្រឿង​នេះ ដឹក​ចេញពី​ក្រុមហ៊ុន​នៅ​ស្រុក​កោះ​ញែក ជា​ប្រភេទ​ឈើ​អារ ដើម្បី​យកទៅ​ធ្វើការ​កែច្នៃ​នៅ​ទីតាំង​របស់​ក្រុមហ៊ុន​ស្ថិតក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ​។​​លោក ហៀ​ង សុ​ភ័​ក្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា​, ពិតជា​មាន​ករណី​ឃាត់​រថយន្ត​ទាំង ១៣​គ្រឿង​នោះ​មែន ដោយ​ខាង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​និង​ក្រសួង រាយការណ៍​ថា​, អាចមាន​ការផ្ទុក​លើស​ពី​លិខិតអនុញ្ញាត​រដ្ឋបាល​ព្រៃឈើ​។

លោក​បន្តថា​, ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ប៉ុន្តែ​ការដឹកជញ្ជូន​នេះ សមត្ថកិច្ច​បាន​រាយការណ៍​មក​ថា​, ផ្ទុក​លើស​ប៉េសេ ដូច្នេះ​ទាំង​សមត្ថកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រូវធ្វើ​ការពិនិត្យ​វាស់វែង ឲ្យ​បាន​ត្រឹមត្រូវ បើ​ផ្ទុក​តាម​លិខិតអនុញ្ញាត​នោះ គឺ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដឹកចេញទៅ​ទីតាំង​គោលដៅ​របស់ខ្លួន​វិញ ហើយ​ខាង​ក្រុមហ៊ុន​ក៏បាន​សហការ​ជាមួយនឹង​សមត្ថកិច្ច ជំនាញ ក៏ដូចជា​ខាង​តុលាការ​ផងដែរ​។​

​តំណាង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បានបញ្ជាក់​ប្រាប់​កាសែត ថា​, ក្នុងករណី​ធ្វើការ​វាស់វែង​នេះ ក៏​ជា​ចំណុច​ល្អ​ផងដែរ ដើម្បី​បញ្ជាក់ថា​ក្រុមហ៊ុន​ដឹកជញ្ជូន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​ផ្ទុក​តាម​ការកំណត់​រប​ស់​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​ជៀសវាង មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​តាម​ដងផ្លូវ តែងតែ​ធ្វើ​ការឃាត់​ដោយ​គ្មាន តួនាទី​ច្បាស់លាស់ រំខាន​ដល់​ការដឹកជញ្ជូន​មួយរយៈ​កន្លងមកនេះ​។​

ឈើ​ទាំងអស់នេះ ដឹក​ចេញពី ព្រៃ​សម្បទាន​របស់ខ្លួន​នៅឯ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​យកទៅ​ទុក​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​ធ្វើការ​កែច្នៃ យកទៅ​ផ្គត់ផ្គង់​អោយ​ក្រុមហ៊ុន​ជា​ដៃគូ​នៅ​ខេត្ត​ព្រះសីហនុ​។​គេ​មិនដឹងថា​តើ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​បាន​ឈើ​ពី​ខាង​ណា​មក​ទេ​ព្រោះ​បើ​គិតពី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​វា​គ្មាន​ឈើ​សម្រាប់​កាប់​ដឹក​រាប់​សឹ​ប​ឡាន​ចឹ​ង​ទេ​!?​។​a lim royal 

​