» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12056 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702227 នាក់

តារាចម្រៀង​ស្រី​នៅ​កំពង់ស្ពឺ​ម្នាក់​ត្រូវគេ​ព្រួត​វាយ​របួស​ភ្នែក​សម​ត្ត​កិច្ច​ចាប់​ជនសង្ស័យ​មិនទាន់បាន​


ខេត្តកំពង់ស្ពឺ​៖ អ្នកចម្រៀង​ស្រី​នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ​ម្នាក់​ឈ្មោះ កង ឧស្សា​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃទី​២៤ ខែកុម្ភៈ ត្រូវបាន​ជន​មួយក្រុម​មាន​ប្រុស​មាន​ស្រី​ព្រួត​គ្នា​វាយ​រហូត​បែក​ភ្នែក​បែក​មុខមាត់​មើលទៅ​គួរ​ឲ្យ​សង្វេគ​នៅ​អាហា​ដ្ឋា​ន​យី​យោ​ហេង​ហេង​នៅ​ទី​រួម​ខេត្តកំពង់ស្ពឺ​។​a beat singer2 

​តារាចម្រៀង​វ័យ​៣២​ដែល​រងគ្រោះ បាន​បញ្ជាក់ថា ថ្ងៃកើតហេតុ​ខាងលើ​នាង​និង​ប្អូនស្រី រួមទាំង​មិត្ត​ភ​កិ្ដ ២​នាក់​ផ្សេងទៀត​បាន​ចូលទៅ​ទទួលទាន​អាហារ​នៅ​ហាង​ខាងលើ​នា​តំបន់​ផ្សារ​រាត្រី​ខេត្តកំពង់ស្ពឺ ដែលមាន​ក្រុម​នាង​មួយ​តុ និង​ក្រុម​មួយ​ផ្សេងទៀត​ប្រមាណ​៥​ទៅ​៦​នាក់​ដែរ​។ នាង​ថា ដោយសារ​ពីមុន​ប្អូនស្រី​នាង និង​នារី​ម្នាក់​ក្នុង​ក្រុម​ផ្សេង​នោះ​ធ្លាប់មាន​ទំនាស់​នឹង​គ្នា​ទើប​លេចចេញ​ការ​ដៀមដាម​ផ្លែផ្កា​ពី​សំណាក់​ក្រុម​ម្ខាង​ទៀត​រហូត​ក្រុម​នោះ​គប់​កែវ​ក្នុង​ហាង​អស់​៣​ទៅ​៤​ដង ប៉ុន្តែ​នាង​មិន​ចង់​តបត​ព្រោះតែ​មិន​ចង់​មានរឿង ។

នាង រៀបរាប់​ទាំង​អួលដើមករ ថា​ដោយ​អត់ទ្រាំ​នឹង​ការជេរប្រមាថ​ដៀមដាម​កាន់តែខ្លាំង​នាង​ក៏​គប់​កែវ​មួយ​ចោល​រហូត​មាន​បុរស និង​នារី​ដែល​នៅ​ភាគី​ម្ខាង​ទៀត​បាន​ស្ទុះ​មក​វាយ​នាង​រហូតដល់​បែក​មុខ​បែក​មាត់ និង​ត្រូវ​ត្រង់​ភ្នែក​ជា​ដំណំ ហើយ​ប្អូន​នាង​ក៏ត្រូវ​ក្រុម​ម្ខាង​ទៀត​វាយ​រហូត​របួស​ដៃ​ផងដែរ​។ ក្រោយពេល​កើតហេតុ​ក្រុម​ម្ខាង​ទៀត​នោះបាន​ចាក​ចេញពី​កន្លែងកើតហេតុ ខណៈ​បុរស ដែល​បាន​វាយ​មកលើ​នាង​បាន​រត់​គេចខ្លួនបាត់​។

សម​ត្ថិ​កិច្ច​បានមក​ដល់​កន្លែង​កើតហេតុ​និង​សាកសួរ​ក៏បាន​ស្គាល់​មុខសញ្ញា ដែរ​ប៉ុន្តែ​នៅ​មិនទាន់​អាច​ស្វែងរក​ជនបង្ក​មក​ដាក់ទោស​បាន​នៅឡើយ​ទេ​មកដល់ពេលនេះ​។ នាង​ថា​នាង​ចង់បាន​យុត្តិធម៌​ព្រោះតែ​ពេលនេះ​នាង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ភ្នែក​របស់​នាង​នៅតែ​ហូរឈាម​បើទោះបីជា​បាន​ជួប​គ្រូពេទ្យ និង​ឲ្យ​បន្ត​តាមដាន ដែល​នាង​បារម្ភ​ខ្លាំង ខណៈដែល​ការងារ​ច្រៀង​តាម​កម្មវិធី​ផ្សេង​ក៏​នាង​ខកខាន​រកប្រាក់​ចំណូល​ផងដែរ​។a beat singer a beat singer1

​