» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5519 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056748 នាក់

មនុស្ស​៥​នាក់​ស្លាប់​ទៀតហើយព្រោះ​ពុល​ស្រាស​នៅ​ក្រចេះ​!


​ខេត្តក្រចេះ ៖ នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ គិត​ត្រឹម​វេលា​ម៉ោង ៦​យប់ ថ្ងៃទី​២០ ខែតុលា​នេះ មាន​មនុស្ស​ស្លាប់​កើនឡើង​ដល់ ៥​នាក់​ហើយ ក្នុងចំណោម​អ្នកពុល​ដែល​ត្រូវបាន​បញ្ជូនមក​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តក្រចេះ​សរុប​៧៨​នាក់ ។ a wine kro 

ករណី​ពុល​ស្រា ស​នេះ លោក ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុងចំណោម​អ្នកពុល​ទាំងនោះ គិត​ត្រឹម​ថ្ងៃនេះ មាន​៤២​នាក់ បាន​ធូរស្រាល ហើយ​វិល​ត្រលប់​ទៅផ្ទះ​វិញ ។ ដោយឡែក​សំណាក​ស្រា ស ដែល​មន្ត្រី​ជំនាញ​យកមក​ពិសោធន៍​ត្រូវបាន លោក ឈ្នាង សុ​វុត្ថា អះអាងថា មិនទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ ។​

​សូម​រំលឹកថា ករណី​ពុល​ស្រា ស នេះ​បាន​ផ្ទុះឡើង នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ នៅ​ល្ងាច​ថ្ងៃទី ១៨ តុលា ២០១៨ នេះ​ក្រោយពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាងលើ​បញ្ចប់​ការដក​ស្ទូង​ហើយ បាននាំគ្នា​ទទួលទាន​ស្រា ស ដែល​ផលិត​នៅក្នុង​ភូមិ​របស់គាត់ ដែល​បណ្តាលឱ្យមាន​អ្នកពុល​ស្លាប់​ភ្លាមៗ ៣ នាក់​នា​ថ្ងៃ​ដំបូង ។​សម​ត្ត​កិច្ច​បាន​ឃាត់ខ្លួន​មាន​សិប្បកម្ម​ផលិត​ស្រា​ខាងលើ​និង​ដកហូត​ស្រា​និង​មេ​ផលិត​ស្រា​មួយចំនួន​បញ្ចូនទៅ​តុលាការ​។​

​គួរ​បញ្ជាក់ដែរថា ករណី​ពុល​ស្រា ស ក្នុងស្រុក​សំបូរ​ខេត្តក្រចេះ​នេះ​កើតមាន​ជា​ញឹកញាប់ ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុងឆ្នាំនេះ ក្នុងស្រុក​សំបូរ មិនមែនជា​លើក​ទី ១​ទេ ប៉ុន្តែ មន្ទីរ​ពាក់ព័ន្ធ​ហាក់បីដូចជា មិនមាន​ចំណាត់​ការណ៍​អ្វី​សោះ ទៅលើ​ទីតាំង បិទ ឬ​ផលិត​ស្រា ស ក្នុង​ខេត្ត​នេះ​សោះ​មិនដឹងថា​មកពី​ហេតុ​អី​? ៕a wine kro1 a wine kro2 a wine kro3