» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7452 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697623 នាក់

ស្រីក្មេង​ខ្មែរឥស្លាម​ពីរ​នាក់​១​ថ្ងៃ​ជួញ​គ្រឿងញៀន​៣​គីឡូក្រាម​ត្រូវបាន​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​៧​គីឡូក្រាម​

 

​ភ្នំពេញ ៖ នារី​ខ្មែរ​–​ឥស្លាម​ចំនួន​២​នាក់ រួម​នឹង​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE ជាង​៧​គីឡូក្រាម និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួន ទៀត ដែលមាន​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក​ត្រូវបាន​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ ចាប់ខ្លួន​និង​រឹបអូស​។​a drug girl 

នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នា​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​លោក​វរៈសេនីយ៍ឯក យិន បញ្ញា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​បទបញ្ជា​ពី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​សហការ​ពី​ប្រជាពលរដ្ឋ​ផង​នោះ នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ស៊ើបអង្កេត​អស់​រយៈពេល មួយខែ​ទើប​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ពីរ​នាក់ និង​គ្រឿងញៀន​ជាង​ប្រាំពីរ​គីឡូក្រាម​នេះ កាលពី​ថ្ងៃទី​២៦ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ នៅ​ចំណុច ផ្លូវ ៩៣ ភូមិ ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ក្មេង​ដែលជា​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​១. ឈ្មោះ ហ៊ីម ពៅ ភេទ ស្រី ជនជាតិខ្មែរ​ឥស្លាម​អាយុ ២៥​ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ផ្ទះ​លេខ​៣៦H ផ្លូវ ៩៣ ភូមិ ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ ។ ២.​ឈ្មោះ ហ៊ីម ជុ អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ ដូចគ្នា ។​
​លោក​វរៈសេនីយ៍ឯក យិន បញ្ញា​រិ​ទ្ធ បញ្ជាក់ថា ស្ត្រី​ទាំងពីរ​នាក់​នេះ​បាន​ប្រើប្រាស់ និង​រត់ពន្ធ​គ្រឿងញៀន​មួយ​យប់​មួយថ្ងៃ​ចាប់ពី​២​ទៅ​៣​គីឡូក្រាម​។

សូមបញ្ជាក់ថា នៅ​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានធ្វើការ​រឹបអូស​បាន​គ្រឿងញៀនបាន ជិត​ពីរ​រយ​គីឡូក្រាម ហើយនឹង​ត្រូវយក​កម្ទេច​ចោល​នាពេល​ខាងមុខនេះ​។កំណើននៃការបង្ក្រាបនេះចង់មិនចង់បង្ហាញថាស្រុកខ្មែរយើងជំនួញគ្រឿងញឪនកាន់តែខ្លាំងក្លាហើយ!។a drug girl1 a drug girl2 

​