» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8325 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698496 នាក់

នគរបាលបង្ហាញមុខជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំ រិតទារប្រាក់ និងអំពើឃា តក ម្មក ប់ចាក់ស៊ីម៉ង់លុប

 

ភ្នំពេញ៖ ថ្ងៃទី៣មិថុនាសមត្តកិច្ចបានបង្ហាញជនសង្ស័យករណីចាប់ជំរិតទារប្រាក់ និងអំពើឃា ,តកម្ម គិតទុកជាមុនដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៥នឹង១០នាទី។a killer 

ក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣នឹង៣០នាទី ។នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថាជនរងគ្រោះចំនួន ២នាក់៖

១-ឈ្មោះ តាំង សុីម៉េង ភេទប្រុស (ភេទទីបីកែទៅស្រីរួច) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិ៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភំ្នពេញ។២-ឈ្មោះ អែម គីមស្រ៊ុន ភេទប្រុស (ភេទទីបី) អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បុខរបរ បេីកបររថយន្តតាក់សុី ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។ មន្ត្រីការិយាល័យនគរបាល បានសហការជាមួយខណ្ឌ ច្បារអំពៅ និងខណ្ឌជ្រោយចង្វារស្រាវជ្រាវ រកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើ ក,ប់ក្នុងរណ្តៅលូ មានចាក់បេតុងពី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ ខែង សង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ របស់មេក្លោងឈ្មោះ លី វ៉ៃតា ភេទប្រុស ឆ្នាំកំណើត ១៩៨៣ សញ្ជាតិ ខ្មែរ (គេចខ្លួន)។

បន្ទាប់​ពី​ភ្ញាក់ផ្អើល​សមត្ថកិច្ច​ក៏​បាន​គាស់​យក​សាកសព​ត្រួតពិនិត្យ​សមត្ថកិច្ច រក​ឃើញ​ពូថៅ​ដង​ឈើ​១,​ដំបង​ដែក​វាយ​កូន​បាល់​១,​ស្លាបព្រា​បៀក​ស៊ីម៉ង់ត៍​១,​ថង់កៅស៊ូ​ស​ថ្លា​,​ខ្សែភ្លើង និង​ជ័រ​រិ​ត​ដែល​បាន​កប់​ជាមួយ​សព​ជន​រង​គ្រោះ​នៅ​ក្នុង​រណ្ដៅ​អណ្ដូង​លូ​ដោយ​ចាក់​បេតុង​ពីលើ​។តាម​ការ​ពិនិត្យ សាកសព​ឈ្មោះ អែម គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស​មាន​ស្នាម​របួស​ដាច់​រយះ​នៅ​ក​ន្លា​ក់ជើង​ខាងឆ្វេង ជំរៅ​ដល់​ឆ្អឹង ដាច់​ស​សៃ​ឈាម​។ចំណែក​សាកសព​ឈ្មោះ​តាំង ស៊ី​ម៉េ​ង ហៅ​ឡី​ឡី​ភេទ​ស្រី (​ប្រុស​កែ​ភេទ​ស្រី​) ត្រូវ​ឃាតករ យក​ខ្សែភ្លើង​ចង​ព័ទ្ធ​ជុំវិញ ក​,​កំភួនដៃ​ខាងឆ្វេង​និង​ជើង​ទាំង​២ ចងរិត​ខ្សែ​ជ័រ​។

បន្ទាប់​ពី​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​លោក ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​បាន​ថា សាកសព​ឈ្មោះ អែម គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស ស្លាប់​ដោយ របួស​កាប់​ដាច់​ស​សៃ​ឈាម​ទាំងអស់​នៅ​ក​ន្លា​ក់ជើង​ខាងឆ្វេង និង​សាកសព​ឈ្មោះ តាំង ស៊ី​ម៉េ​ង ភេទ​ស្រី (​ប្រុស​កែ​ភេទ​ស្រី​) ស្លាប់​ដោយ រិ​ត ក សម្លាប់ ជា​ករណី​ឃាតកម្ម​។​

 

ជនសង្ស័យមានចំនួន ៤នាក់៖១-ឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិ ខ្មែរ។២-ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ។៣-ឈ្មោះ WONG YENLONG ភេទប្រុសអាយុ៣១ ជនជាតិចិន ។៤-ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ ជនជាតិចិន ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ០៤ នាក់ បានឆ្លើយសារ ភាព ពួកខ្លួនបានចាប់ជនរងគ្រោះទាំងពីរខាងលើ មកប្រគល់ឲ្យជនជាតិ ភូមា ០៤ នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។a china kill1 a killer1