» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5554 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695725 នាក់

ខេត្តកំពង់ស្ពឺ​បើក​កន្លែង​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ខ្នាត​ធំ​

 

​ខេត្តកំពង់ស្ពឺ ៖ ក្រោយ​<​ព្រឹត្តិការណ៍ ២០​កុម្ភៈ​> កម្ពុជា​រកឃើញ​អ្នកពាក់ព័ន្ធ​ក៏ ដូចជា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ជា​បន្តបន្ទាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ រយៈពេល​តែ ៦​ថ្ងៃ​កន្លងមកនេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​រហូត​ទៅដល់ ២៣៤​នាក់ ជា​បរិមាណ​មួយ ដែល​ធ្វើ​ឲ្យ​ក្រសួងសុខាភិបាល​មានការ​ព្រួយបារម្ភ​ជាខ្លាំង ព្រមទាំង​បាន​ដាស់តឿន​ឲ្យ​ប្រជាជន​ទាំងអស់​នាំគ្នា​អនុវត្ត ៣​ការពារ និង ៣​កុំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។a co speu2 

សម្រាប់​ការត្រៀម កាលពី​រសៀល​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក កំពង់ស្ពឺ​ខ្ញុំ បាន​សរសេរ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ថា​៖​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ​កម្ពុជា​-​កូរ៉េ ស្ថិតនៅ​ក្នុងភូមិ​ផ្គង់ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ ផ្តល់​ជាទី​តាំង​សម្រាប់​ការព្យាបាល​ផង និង​ការធ្វើ​ច​ត្តា​ឡឺ​ស័ក​ផង ព្រោះថា​ទីតាំង​នេះ​មាន​លក្ខណៈ​អំណោយផល​ក្នុងការ​គ្រប់គ្រង ខ្យល់អាកាស​ល្អ ពិសេស​មាន​ចំងាយ​សមស្រប​ពី​ភូមិ​ប្រជាជន​។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ដែលជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​កូ​វីដ​១៩​ខេត្តកំពង់ស្ពឺ ក៏បាន​សរសើរ​ទីតាំង​នេះ​មាន​លក្ខណៈ​អំណោយផល​ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ពីព្រោះ​មាន​ប្រព័ន្ធ​ទឹក ភ្លើង​ល្អ កន្លែង​ហាត់ប្រាណ ពិសេស​បន្ទប់​ស្នាក់នៅ​ដែលមាន លក្ខណៈ​អំណោយផល​ងាយ​បំពាក់​សម្ភារៈ និង​ងាយ​អនុវត្ត​បច្ចេកទេស​ព្យាបាល​ជំងឺ​របស់​ក្រសួងសុខាភិបាល ជាង​ទីតាំង​បំរុង​ទុក​ផ្សេងៗ​ក្នុង​ខេត្ត​។

ទីតាំង​នេះដែរ ត្រូវបាន​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងសុខាភិបាល​រួមមាន ឯកឧត្តម​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង លោកជំទាវ យស់ សម្បត្តិ និង​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ព្រមទាំង​សហការី បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​នេះ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ផងដែរ​។ យ៉ាងណាក៏ដោយ សូម​បងប្អូន​កុំ​មើលស្រាល​ស្ថានការណ៍ ហើយ​ប្រកាន់យក​វិធាន ៣​ការពារ​(​ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត​) និង ៣​កុំ (​កុំទៅ​កន្លែង​មនុស្ស​ច្រើន កុំ​នៅ​កន្លែង​បិទ​ជិត កុំ​ប៉ះពាល់​គ្នា​) ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​៕a co speu a co speu1 

​