» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7598 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697769 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខាប្រកាស​ភ្នាល់​ដាក់​តំណែង​ប្រ​ធា​សហ​ព​ន្ធ័គីឡា​បាល់ទាត់​

​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​ការប្រកួត​បាល់ទាត់​ស៊ី​ហ្គេម​មុននេះ​ដោយ​កម្ពុជា​បាន​ត្រឹម​ស្មើ​ហ្វីលីពីន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ពី​ភាពមិន​ពេញចិត្ត​សោះឡើយ ដោយបាន​បញ្ជាក់ថា​លោក​នឹង​លាលែង​ចេញពី​តំណែង​ជា​ប្រធាន​សហព័ន្ធ ប្រសិនបើ​កម្ពុជា​ឆ្លង​មិន​ផុត​វគ្គ​ចែក​ពូ​ល​នៅលើ​ទឹកដី​របស់ខ្លួន​។​a ball sao 

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖ ” កិត្តិយស​ត្រូវ​ផ្សារភ្ជាប់ និង​ការទទួលខុសត្រូវ​! បន្ទាប់ពី​ប្រទេស​កម្ពុជា​សម្រេចចិត្ត​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា sea games លើក​ទី ៣២​ខ្ញុំបាទ​បាន​ប្រឹងប្រែង លះបង់​គ្រប់បែបយ៉ាង​ប្រើពេល​ជាង ១០ ឆ្នាំ​ដើម្បី​លើក​កិត្តិយស​ជាតិខ្មែរ​តាមរយៈ​វិស័យ​កីឡាបាល់ទាត់ ។ បើ​ការប្រកួត​ក្នុង​group ចែក​ពូ​ល​វិញ្ញាសារ​កីឡាបាល់ទាត់​បុរស​អាយុ ២២ ឆ្នាំ​មិនអាច​ឆ្លង​ផុត​ដើម្បី​ឈានទៅ​បន្ត​ប្រកួត​វគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ​នោះទេ ខ្ញុំបាទ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ដែល​កំពុងកាន់​ដំណែង​ជា​ប្រធាន​សហ​ព​ន្ធ័​កីឡាបាល់ទាត់​កម្ពុជា ( FFC ) សូម​លាឈប់​ពី​ប្រធាន​កីឡាបាល់ទាត់​ភ្លាម​។ ក្នុងករណីនេះ​កើតឡើង​ខ្ញុំ​ស្នើសុំ​គណៈកម្មាធិការ​ប្រតិបត្តិ​សហ​ព​ន្ធ័​កីឡាបាល់ទាត់​កម្ពុជា និង​អគ្គលេខាធិការដ្ឋាន​រៀបចំ​បើក​ធ្វើ​មហាសន្និបាត​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហ​ព​ន្ធ័​កីឡាបាល់ទាត់​ថ្មី ដើម្បី​បន្ត​ដឹកនាំ​សហ​ព​ន្ធ័​កីឡាបាល់ទាត់​កម្ពុជា​។ ខ្ញុំ​សូមទោស​ប្រិយមិត្ត​អ្នក​ស្រឡាញ់​កីឡាបាល់ទាត់​មេត្តា​អភ័យទោស ដែល​រូបខ្ញុំ​អសមត្ថភាព​មិនអាច​ដឹកនាំ​វិស័យ​កីឡា​មួយ​នេះ​ទទួលបាន​ជោគជ័យ​ជូន​ជាតិ​។”

​សូមជម្រាបថា ក្រោយ​ឆ្លងកាត់​ពីរ​ប្រកួត​ដំបូង​កម្ពុជា​នៅតែ​បន្ត​ឈរ​កំពូល​តារាង ដោយមាន ៤​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ការប្រកួត​ដំបូង​ឈ្នះ​ទី​ម័​រ​ខាងកើត និង​ស្មើ​ហ្វីលីពីន​នៅ​យប់​នេះ ខណៈ​ឥណ្ឌូណេស៊ី​ឈរ​នៅ​លេខ ២ មាន ៣​ពិន្ទុ​ក្រោយ​ឈ្នះ​ហ្វីលីពីន​ថ្ងៃ​បើកឆាក មី​យ៉ាន់​ម៉ា​ឈរ​លេខ ៣ មាន ៣​ពិន្ទុ​ក្រោយ​ឈ្នះ​ទី​ម័​រ​ខាងកើត​រសៀល​នេះ ដោយឡែក​ហ្វីលីពីន​មាន ១​ពិន្ទុ​ក្រោយ​ឆ្លងកាត់​ពីរ​ប្រកួត ចាញ់​មួយ និង​ស្មើ​មួយ ខណៈ​ទី​ម័​រ​ខាងកើត​ឈរ​បាត​តារាង គ្មាន​ពិន្ទុ​រាប់​ក្រោយ​ចាញ់ ២​ប្រកួត​ជាប់​គ្នា​។ កម្ពុជា នៅសល់​ការប្រកួត​សំខាន់ៗ​ក្នុង​ពូ​ល​ចំនួន ២​ប្រកួត​ទៀត​រួមមាន ការប្រកួត​ទល់នឹង​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​០៧ ខែឧសភា និង​ការប្រកួត​ចុងក្រោយ​ទល់នឹង​ឥណ្ឌូណេស៊ី នា​ថ្ងៃទី​១០ ខែឧសភា ដែល​ការប្រកួត​ទាំងពីរ​ធ្វើឡើង​នៅ​ម៉ោង ៧​យប់ នា​ពហុ​កីឡដ្ឋាន​អូឡាំពិក៕a ball sao1 
​