» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5341 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056570 នាក់

រដ្ឋាភិបាល​ចេញ​លុយ​ឱ្យកម្លាំង​ដោះមីន​ស៉ី​ម៉ាក់​ទាំង ២១០​នាក់ ដែល​ប៉ះពាល់​ដោយ​គម្រោង​ជំនួយ​អាមេរិក​ដើម្បី បន្ត​ភារកិច្ច​របស់ខ្លួន


​ភ្នំពេញ​៖ លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់មីន​ក​ម្ពុ​ជា (CMAC-​ស៉ី​ម៉ាក់​) បាន ឱ្យដឹងថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គាំទ្រ អនុញ្ញាតឱ្យ​អង្គភាព​ស៊ីម៉ាក់ កែសម្រួល​កម្លាំង​ទាំង​២១០​រូប ដែល​រង​ផលប៉ះពាល់​ដោយសារ​ការផ្អាក​គម្រោង​ជំនួយ​អាមេរិក ឱ្យ​បន្ត​ភារកិច្ច​របស់ខ្លួន​ក្នុង​អង្គភាព​បាន​ធម្មតា ។​a cmac staff2 

​ក្នុងឱកាស អញ្ជើញ​ជួប​សំណេះសំណាល​ផ្សព្វផ្សាយ​អំពី​ការកែសំរួល​កម្លាំង​និង​បុគ្គលិក​ស្ថិតនៅក្រោម​គម្រោង​ជំនួយ​របស់​សហរដ្ឋអាមេរិក​ដែល​គាំ​ទ្រមក​អង្គភាព​ស៉ី​ម៉ាក់ នា​ថ្ងៃ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​កងឯកភាព​កំចាត់មីន​ទី​៥ ខេត្ត​ត្បូងឃ្មុំ​លោក ហេង រតនា បញ្ជាក់ថា «​សម្តេច​មហា​បវរ​ធិបតី ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​បន្ត​គាំទ្រ​ពេញទំហឹង​អនុញ្ញាតិ​ឱ្យ​អង្គភាព CMAC រៀបចំ និង​កែសម្រួល​កម្លាំង​ចំនួន ២១០​នាក់ ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​ការផ្អាក និង​កាត់​រំសាយ​ក្នុង​គម្រោង​ជំនួយ​សហរដ្ឋ​អាម៉េរិក​នេះ នៅ​បន្ត​ភារកិច្ច​របស់ខ្លួន​ក្នុង​អង្គភាព​ជាធម្មតា ដើម្បី​បន្ត​អនុវត្តន៍​កិច្ចប្រតិបត្តិការ​បោសសម្អាត​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ជូន​ប្រជាពលរដ្ឋ​តាម​សំណូមពរ​»​។​

​ក្នុងនាម​ថ្នាក់ដឹកនាំ និង​មន្ត្រី​បុគ្គលិក​អង្គភាព CMAC ទាំងមូល លោក ហេង រតនា បាន​គោរព​ថ្លែងអំណរគុណ ចំពោះ​សម្តេច​មហា​បវរ​ធិបតី ដែល​តែងតែ​គិតគូរ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​។​​សូមជម្រាបថា អង្គការ​ដៃគូ​ដែល​ទទួលបាន​ជំនួយ​ពី​រដ្ឋា​អាមេរិក សម្រាប់​គាំទ្រ​ដល់​ការ​បោសសម្អាត គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ សំណល់​សង្គ្រាម បាន​ដោយ​ស្នើសុំ​អង្គភាព CMAC​ធ្វើ​ការរំសាយ​បុគ្គលិក និង​កម្លាំង​ប្រតិបត្តិការ ដែល​ស្ថិតនៅក្នុង​គម្រោង​ជំនួយ របស់​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២៥​។​

​ស៉ី​ម៉ាក់​បញ្ជាក់ថា ទោះបី​គ្មាន​ជំនួយ​របស់​អាមេរិក ក៏​កម្លាំង​ប្រតិបត្តិការ​របស់​អង្គភាព CMAC នៅតែ​បន្ដដំណើរ​ការប្រតិបត្តិ​ការ​ជាធម្មតា ដែល​កម្លាំង​ទាំងនេះ​គាំទ្រ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ផ្ដល់ជំនួយ​មានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (​គាំទ្រ​ដោយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង អូស្ដ្រាលី កាណាដា និង​ណូ​វែ​ល​ហ្សឺ​ឡង់​) អង្គការ​JMAS អង្គការ NPA អង្គការ APOPO និង​អង្គការ MAG៕a cmac staff a cmac staff1