» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9569 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699740 នាក់

ក្រសួងការបរទេស​ក​ម្ពុ​ជា ជំរុញ​ឱ្យ​ភាគី​ថៃ​រក្សា​ស្ថានភាព​ព្រុំដែន​ដូចដើម និង​ចូលរួម​ដោះស្រាយ​ជម្លោះ​ព្រំ ដែន​ខាងលើ តាមរយៈ​យន្តការ GBC និង JBC


​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​ការតវ៉ា​ជុំវិញ​សកម្មភាព​ពង្រីក​តំបន់​ជម្លោះ​ដោយ​យោធា​ថៃ និង​ជំរុញ​ឱ្យ​ភាគី​ថៃ​រក្សា​ស្ថានភាព​ដូចដើម និង​ចូលរួម​ដោះស្រាយ​ជម្លោះ​ព្រំ ដែន​ខាងលើ តាមរយៈ​យន្តការ GBC និង JBC​។​a rea treya 

​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះដែរ បានឱ្យដឹងថា ការ​រាយ​បន្លា​លួស សំណាញ់ របាំង និង​កង់ឡាន​ដោយ​យោធា​ថៃ កាលពី​ខែសីហា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ចំនួន​ពីរ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​បាន​បង្ក​នូវ​ទុក្ខលំបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​ត្រូវបាន​បណ្តេញ​ចេញពីផ្ទះ​សម្បែង​និង​ដីស្រែ ចម្ការ​របស់​ពួកគេ និង​កំពុង​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​ស្ថានភាព​នេះ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​បញ្ជាក់ ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ស្មារតី​មិត្តភាព ចំពោះ​វិវាទ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ទាំងអស់​តាមរយៈ​មធ្យោបាយ​សន្តិវិធី​ស្របតាម​ច្បាប់​អន្តរជាតិ​និង​បន្ត​ការរក្សា​ការប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ប្រកាន់​នូវ​ជំហរ​ជាគោលការណ៍​របស់ខ្លួន​ថា​ព្រំដែន​មិនត្រូវ​បាន​ផ្លាស់ប្តូរ​ដោយ​ការប្រើប្រាស់​កម្លាំង​បង្ខំ​នោះទេ​និង​ជំរុញ​ឱ្យ​ភាគី​ថែរក្សា​ស្ថានភាព​ដូចដើម និង​ចូលរួម​ដោះស្រាយ​ជម្លោះព្រំដែន​ខាងលើ​តាមរយៈ​យន្តការ​GBC និង JBC ដូចដែល​ភាគី​ទាំងពីរ​ឯកភាពគ្នា​៕

​ជាមួយគ្នានេះដែរ​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​គូសបញ្ជាក់ថា បញ្ហា​ដែល​អភិបាលខេត្ត​ស្រះកែវ​លើកឡើង​នោះ គឺពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ព្រំដែន និង​ការងារ​វាស់វែង ខណ្ឌសីមា បោះ​ប​ង្កោ​ល​ព្រំដែន​ដែលជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) និង​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំងពីរ​ស្របតាម​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ព្រំដែន ដែល​ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​១៩៩៥ និង MOU ឆ្នាំ​២០០០​។​
​

អភិបាលខេត្ត​បន្ទាយមានជ័យ​ចាត់ទុក​ការធ្វើសកម្មភាព​ណាមួយ​ដោយ​ឯកតោភាគី​ជាការ​បំពាន MOU ២០០០ និង​ជាការ​រំលោភ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​ស្មារតី​នៃ​កិច្ចប្រជុំ​វិ​សាម​ញ្ញាគ​ណៈ​ក​ម្មា​ធិ​ការ​ព្រំដែន​ទូទៅ (GBC) នា​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៥ ព្រមទាំង​ស្មារតី​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ (RBC) នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៥​។ ការណ៍​នេះ​ត្រូវបាន​អភិបាលខេត្ត​បន្ទាយមានជ័យ​បញ្ជាក់ថា គឺ​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​អាស្រ័យ​ផល​ក្នុង​តំបន់​នោះ​។​

​ក្នុង​លិខិត​ដដែល​នេះ លោក អ៊ុំ រាត្រី បានបង្ហាញ​ក្តីសង្ឃឹម​ថា បញ្ហា​ចម្រូងចម្រាស​នេះ​នឹង​ត្រូវមាន​ដំណោះស្រាយ​ល្អ​ប្រកបដោយ​សន្តិវិធី តាមរយៈ​គោលការណ៍​ច្បាប់​អន្តរជាតិ​នៅក្នុង​កិច្ចប្រជុំ GBC និង JBC នាពេល​ដ៏​ខ្លី​ខាងមុខ​។​​ចំពោះ​ករណី​ដែល​បាន​កើតឡើង​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ក្នុង​ថ្ងៃទី​៤​កញ្ញា​នេះ ដោយ​បញ្ជាក់ថា ភាគី​ថៃ​បានធ្វើ​សកម្ម​ភាពជា​ឯកតោភាគី ចាប់តាំងពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០២៥​មក​។ សកម្មភាព​បំពាន​របស់​ថៃ​នេះ​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​អះអាងថា កម្ពុជា​បាន​ព្យាយាម​ដោះស្រាយ​ដោយ​សកម្ម តាម​យន្តការ​គ្រប់លំដាប់​ថ្នាក់ និង​គ្រប់​មធ្យោបាយ​ការទូត ដើម្បី​តវ៉ា​ទៅកាន់​ភាគី​ថៃ​។​

​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល កម្ពុជា​បានធ្វើ​កំណត់​ទូត ៣​លើក​ទៅ​ក្រសួងការបរទេស​ថៃ និង​បាន​ប្រាប់​អង្គការ​អន្តរជាតិ​ជាច្រើនលើក រួមទាំង​អង្គការសហប្រជាជាតិ​ជាដើម​។ នេះ​មិនទាន់​រាប់បញ្ចូល​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ GBC ១​លើក កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់ភូមិ ភាគ​កម្ពុជា​-​ថៃ RBC ៤​លើក ការដាក់​កំណត់​ទូត​តវ៉ា ក្នុងនាម​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក JBC ទៅ​ថៃ ៣​លើក និង​ការដាក់​លិខិតតវ៉ា​របស់​អាជ្ញាធរ​ប​ន្ទា​យ​មានជ័យ ២​លើក​។​

​គួរ​ជ្រាបថា នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២៥ អភិបាលខេត្ត​ស្រះកែវ ប្រទេស​ថៃ​ចេញ​លិខិត​មួយ​ដោយ​ស្នើសុំ​កិច្ចសហការ​ពី​អភិបាលខេត្ត​បន្ទាយមានជ័យ​របស់​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៧០​គ្រួសារ ដែល​ថៃ​ចោទប្រកាន់ថា​បាន​ចូល​ទន្ទ្រាន​កាន់កាប់​ភូមិ​បាន​ណង​យ៉ា​កែវ​របស់​ថៃ​។​​ជាមួយគ្នា​នោះ អាជ្ញាធរខេត្ត​ស្រះកែវ​ក៏បាន​លើក​ស្លាក​សញ្ញា ៣​ផ្ទាំង ដែលមាន ៣​ភាសា គឺ​ភាសា​ថៃ ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​ដែលមាន​ខ្លឹមសារ​ព្រមាន​ពលរដ្ឋ​ខ្មែរ ឲ្យ​ចាក​ចេញពី​តំបន់​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ បើ​ពុំ​ដូច្នោះ​ទេ អាជ្ញាធរ​ថៃ​នឹង​ចាប់​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ដាក់ទោស​ជាប់គុក ៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៧​ម៉ឺន​បាត ឬ​ស្មើ​ប្រមាណ ២ ៣០០​ដុល្លារ​។សកម្ម​ពាប​របស់​អាជ្ញា​ធរ​ខេត្ត​ស្រះកែវ​ថៃ​នេះ​បង្ក​ឲ្យ​មាន​កំហឹង​ពឺ​ប្រជាពលរដ្ឋ​រហ​តួ​ត​មាន​ការចេញ​តវ៉ា​យ៉ាងសកម្ម​នួវ​ព្រឹក​ថ្ងៃ​ទឹ​៤​កញ្ញា​។​a rea trey a rea trey1 a rea trey2 a rea treya1 a rea treya2 a rea treya3 


​