» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12246 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702417 នាក់

តុលាការ​កំពុង​បន្ត​និតិ​វិធី​រឿង​សន្តិសុខ​ឯកជន​បន្លំ​ខ្លួន​ជា​កងកម្លាំងប្រដាប់អាវុធ​

 

​ភ្នំពេញ​៖​ប្រភពពី​តុលាការ​ឲ្យ​ដឹងថា​៖ លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៥ ខែកក្កដា​នឹង បន្ត​នីតិវិធី​សាកសួរ​ក្រុម​ជនសង្ស័យ​ចំនួន​៨​នាក់ ពាក់ព័ន្ធ​ករណី​ក្លែងខ្លួន​ជា​សមត្ថកិច្ច និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ក្នុងពេល​ខ្លួន​បំពេញ​មុខងារ​ជា​សន្តិសុខ​ឯកជន នៅ​ធនាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​a cout army 

​មនុស្ស​៨​នាក់​នេះ​ជាប់​ចោទថា​ពួកគេ​បាន​ប្រើប្រាស់​តួនាទី​ជា​កងកម្លាំង​នគរបាលជាតិ ជា​យោធា និង​កាន់កាប់​អាវុធ​ខុសច្បាប់ ដើម្បី​ទៅ​បម្រើការ​ជា​សន្តិសុខ​យាម​នៅមុខ ធនាគារ​ធំៗ​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ​ហើយ​ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ក្រសួងមហាផ្ទៃ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ក្រោយពី​បាន បើក​ការស្រាវជ្រាវ​រកឃើញ​ហើយ​ឃាត់ខ្លួន ។​

​ជនសង្ស័យ​ចំនួន​០៨​នាក់ ដែល​ត្រូវបញ្ជូន​ទៅកាន់​តុលាការ​រួមមាន​៖
​ទី​១៖ ឈ្មោះ សរ វិ​រៈ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​មេក្លោង បន្លំ​ខ្លួន​ជា​មេ​នគរបាល​ដើរ​ប្រកាស​ជ្រើសរើស​នគរបាល​ចូល​ក្របខណ្ឌ កងកម្លាំង​នគរបាលជាតិ និង​បំពាក់អាវុធ​ដោយមាន​លិខិត​បញ្ជា​បេសកកម្ម​ក្លែងក្លាយ ដល់​កម្លាំង​ដែល រូបគេ​ជ្រើស​បាន និង​បាន​បញ្ជូន​ពួក​ឲ្យ​ទៅធ្វើជា​សន្តិសុខ យាម​តាម​ធនាគារ​ខាងលើ​។​

​ទី​២៖ ឈ្មោះ ឃិត សុខឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​មេក្លោង បន្លំ​ខ្លួន​ជា​មេ​យោធា ដើរ​ប្រកាស​ជ្រើសរើស​នគរបាល​ចូល​ក្របខណ្ឌ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​បំពាក់អាវុធ ដោយមាន​លិខិត​បញ្ជា​បេសកកម្ម​ក្លែងក្លាយ ដល់​កម្លាំង​ដែល​រូបគេ​ជ្រើស​បាន និង​បាន​បញ្ជូន​ពួក​ឲ្យ​ទៅធ្វើជា​សន្តិសុខ យាម​តាម​ធនាគារ​។​​ទី​៣៖ ឈ្មោះ ឡូ​ច ម៉េង​ហួង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​។​
​ទី​៤៖ ឈ្មោះ វ៉ន សុ​ផានិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​។​​ទី​៥៖ ឈ្មោះ លី ឃាន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​។​

​ទី​៦៖ ឈ្មោះ ផុស សឿន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​។​​ទី​៧៖ ឈ្មោះ ក្រាក់ ទៀង ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​។​
​ទី​៨៖ ឈ្មោះ ឌិន ធុន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ សន្តិសុខ ការពារ​នៅ​គោលដៅ ធនាគារ​។​
​សូមបញ្ជាក់ថា កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​សរុប​ចំនួន​១២​នាក់ កាលពី​អំឡុង​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ នៅតាម​គោលដៅ ធនាគារ​ធំៗ​មួយចំនួន​។​

​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មួយចំនួន​ដូចជា​៖ អាវុធខ្លី​ចំនួន​១០​ដើម (​ម៉ាក​រ៉ូឡូ​ចំនួន​៣​ដើម​, ម៉ាក​កា​៥៩ ចំនួន​៣​ដើម​, ម៉ាក​កា​៥៤ ០៣​ដើម និង​ម៉ាក​MAC CAL 9mn ចំនួន​០១​ដើម​) វិទ្យុទាក់ទង ចំនួន​០៨​គ្រឿង និង​លិខិត​ប្រើប្រាស់​អាវុធ​ក្លែងក្លាយ រួមទាំង​សម្ភារ​មួយចំនួនធំ​។​

​