» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5395 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695566 នាក់

ចាប់​ចៅអធិការ​វត្តភ្នំ​បាក់​លើផ្សឹក​និង​ចាប់​ទៅ​នគរបាល​បន្ទាប់ពី​ស្រី​ជា​សង្សារ​ចោទថា​រំលោភ​!

 

​បន្ទាយមានជ័យ​៖​ព្រះសង្ឃ​ចៅអធិការ​វត្តភ្នំ​បាក់​លើ​ស្ថិតនៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រះនាម ព្រះគ្រូ​សោទរ ស្រិល វណ្ណា​ដែល​រង​ការរិះគន់​យ៉ាង​ព្រោងព្រាត​បន្ទាប់ពី​បែកធ្លាយ​វ​ឃ្លិប​វិ​ដេ​អូ​សកម្មភាព​អាវ៉ាសែ​កាលពី​ថ្ងៃទី​៤​មិន​ថុ​នា​ឆ្នាំ​២០១៨​ត្រូវបាន​ចាប់​ផ្សឹ្ក​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​៥​មិថុនា​ឆ្នាំ​២០១៨​។​monk_jey9

​ដំណោះស្រាយ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ទីវ​ត្ត​​អារាម​សមាធិ​ផល​(​វត្ត​លោក​យួន​)​ស្ថិតនៅ​​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមាន​គណកម្មការ​​អាចារ្យ គណៈសង្ឃ​ខេត្ត ក្រុង​ជាច្រើន​អង្គ​និង​
​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ចូលរួម​ដោះ​​ដោះស្រាយ​បញ្ហា​នេះ​។​monk_jey_(1)
​

​នារី ឈ្មោះ កែវ លី​តា អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត ដែលជា​តួអង្គ​ស្រី​ក្នង​ឃ្លិប​វិ​ដេ​អូ​ដែលមាន​វត្តមាន​ពេល​ផ្សឹក​លោកដែរ​បាន​រៀបរាប់​ប្រាប់ថា​៖ រវាង​គ្រួសារ​នាង និង​ព្រះ​តេជគុណ ស្រិល វណ្ណា នេះ បាន​ស្រលាញ់​រាប់អាន​គ្នា​ជិត​មួយឆ្នាំ​មកហើយ ។

ការស្រលាញ់​រាប់អាន​គ្នា​នេះ ធ្វើ​ឲ្យ​ព្រះ​តេជគុណ ស្រិល វណ្ណា តែង​និមន្ត​ចេញចូល​ផ្ទះ​នាង​ជា​ញឹកញាប់ រហូតដល់​បង្កើតជា​ចំណង​ស្នេហ៍​ជាមួយ​នាង តែ​មិន​បានធ្វើ​អ្វី​ឲ្យ​លើស​ប្រពៃណី​ទេ ។ ក្រោយមក​ក៏​ចេះតែ​បង្កើត​ឲ្យ​មាន​ភាពស្និទ្ធស្នាល​ខ្លាំង​ឡើង និង​មាន​អនុស្សាវរីយ៍​ជាច្រើន​ក្នុងការ​លេងសើច​នាំ​គ្នាថ​ត​រូប​ពេល​ចូលឆ្នាំ​ទុក​ក្នុង​ទូរស័ព្ទ​ជាច្រើន ដូចជា​រូប​ប្រឡែង​គ្នា​ក្នុង​កុដិ និង​ក្រឡុក​ខ្លា​ឃ្លោក​ជាដើម​។​monk_jey8

​នាង លី​តា បាន​រៀបរាប់​ទៀតថា នៅ​ថ្ងៃទី​១៨-១៩ ខែឧសភា​ឆ្នាំ ២០១៨ មុននេះ ព្រះ​តេជគុណ ស្រិល វណ្ណា បាន​និមន្ត​ពី​រាជធានី​ភ្នំពេញ​វិញ​ឲ្យ​អង្គរក្ស របស់លោក​ជូន​តាម​រថយន្ត​ទាំងយប់​ចូលទៅ​សុំ​ប៉ា​ម៉ាក់​សម្រាក​នៅផ្ទះ​នាង​មួយ​យប់ ក្រុមគ្រួសារ​នាង​ក៏​យល់ព្រម រួច​លោក​បាន​ដេញ​អង្គរក្ស​ឲ្យ​បើករថយន្ត​ទៅ​ដេក​នៅផ្ទះ​គេ​ចុះ​។

​នៅ​យប់នោះ ប្អូនប្រុស​នាង​ម្នាក់ និង ម្តាយ​ឪពុក គាត់​ដេក​នៅ​ជាន់​ក្រោម ឯ​ព្រះ​តេជគុណ ស្រិល វណ្ណា សឹង នៅលើផ្ទះ គ្រា​ដែល​នាង​ដេក​ក្នុង​បន្ទប់​លើផ្ទះ​ដោយឡែក​ដែរនោះ ។ លុះ​នៅវេលា​ម៉ោង​ប្រមាណ​២​យប់ សង្ឃ​អង្គ​នេះ​បាន​ចូលទៅ​បន្ទប់​របស់​នាង រួច​ចាប់រំលោភ​នាង​បានសម្រេច ហើយ​លួងលោម​ថា នឹង​សឹក​ចូល​ស្តីដណ្តឹង​នាង​រៀបការ​តាមច្បាប់ តែ​បាន​គំរាម​មិន​ឲ្យ​ប្រាប់​រឿងនេះ​ដល់​ម្តាយ​ឪពុក​នាង​ដាច់ខាត បើ​ពុំនោះសោត​ទេ​នាង​នឹង​ស្លាប់​ខាន​នៅ​ស្រុក ខ្មែរ ទើប​នាង​មិន​ហ៊ាន​ស្រែក ។ monk_jey1

លុះ​ពេល​ទៀបភ្លឺ សង្ឃ​អង្គ​នេះ បាន​ចាក​ចេញពីផ្ទះ​នាង​ទាំង ស្ងាត់ៗ ដោយ​មិន​ឲ្យ​ម្ចាស់ផ្ទះ​ដឹង​ឡើយ ។ ចាប់ពីពេលនោះ​មក​សង្ឃ​អង្គ​នេះ​បាន​បិទ​ទូរស័ព្ទ និង​បិទ​ហ្វេ​ស​ប៊ុ​ក​មិនដែល​ឃើញ​នៅក្នុង​វត្ត​ទេ​បានន័យថា​ចង់​គេច​ពីមុខ​នាង​ជា​រៀងរហូត ។​monk_jey

​នាង​បន្តថា ដោយសារតែ​អង្គ​នេះ​គេចវេស​មិន​មកជួប គួបផ្សំ​គេ​ប្រាប់ថា ទៅ​ដឹក​ស្រី​ថ្មី​ដើរលេង​ទៀត​ធ្វើ​ឲ្យ​នាង​ទ្រាំលែងបាន​ក៏​ដាច់ចិត្ត​បង្ហោះ​រូបភាព​អាស្រូវ​ទាំងឡាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​តែម្តងទៅ​ដើម្បី​ឲ្យ​គាត់​វិល​មក​ដោះស្រាយ​គ្នា​តាម​សម្រួល ។​ចំណែក​ចុងចោទ​ព្រះ​តេជគុណ ស្រិល វណ្ណា វិញ មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី​ក្រៅពី​សម្រក់​ទឹកភ្នែក​ហើយ​បដិសេធថា មិនបាន​ប្រព្រឹត្ត​បែបនេះ​ទេ​គឺជា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ព្រះអង្គ​តែប៉ុណ្ណោះ​។​សូម​បញ្ចា​ក់ថា​៖​នៅលើ​បណ្តាញ​សង្គម Facebook ស្ត្រី​ម្នាក់​ដែលមាន​អា​ខោ​ន​ឈ្មោះ MoTa Gimmick បាន​បង្ហោះ​សារ​ថា «​ស្គាល់​លោក​ម្នាក់នេះ​អត់ ខំ​គោរព​ជឿជាក់ តែ​ទីបំផុត​រត់តាម​ស្រី ដេក​ជាមួយ​ស្រី ហើយ​កុហកថា​ទៅ​មើលជំងឺ​នៅ​សុ​រិ​ន ប្រទេស​ថៃ » ។​

​ទោះបី​សង្ឃ​អង្គ​នេះ​បដិសេធ​ក៏ដោយ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ស្តាប់​អង្គហេតុ និង​អង្គច្បាប់​តាម​វិន័យ​សាសនា និង​ច្បាប់​រដ្ឋ ដោយបាន​តម្រូវ​ឲ្យ​សឹក​ជា​គ្រហស្ថ រួច​បាន​ចាប់​ដាក់​ខ្នោះ​ចាត់ការ​តាមច្បាប់ តាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ​នា​ព្រឹក​នោះ​តែម្តង​។តែបើតាមការសិក្សាវាមនិដេលទះដៃម្ខាងឭនោះទេព្រោះតាមរូបភាបបង្ហាញថាភាគិទាំងពីព្រមព្រៀងជាមួយគ្នាតើ៕

​