» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11572 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701743 នាក់

បំផ្លាញ​ស្រាថ្នាំ តាំង គួ​យ ជិត​៣​ម៉ឺន​ដប បន្ទាប់ពី​បានសម្លាប់​មនុស្ស​ជិត​១០​នាក់

 

​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​)​ដែល​កាល​មុន​មានឈ្មោះ​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បានធ្វើ​ពិធី​បំផ្លាញ​ស្រាថ្នាំ​យីហោ តាំង គួ​យ ជិត​៣​ម៉ឺន​ដប នៅ​មន្ទីរពិសោធន៍​ខ្នាតតូច ក​.​ប​.​ប​ខេត្តបន្ទាយមានជ័យ​។​មូលហេតុ​ស្រា​នេះ​ជា​ប្រភេទ​ស្រាថ្នាំ​មាន​ជាតិពុល​(​មេ​តា​ណុល​ខ្ពស់​) បង្ក​ឱ្យ​អ្នក​ផឹកស្លាប់​ជិត ១០​នាក់ នៅក្នុង​ខេត្តបន្ទាយមានជ័យ​។​a wine2 

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា ក​.​ប​.​ប ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្រាថ្នាំ​តាំង​គួ​យ​នេះ ត្រូវបាន​ប្រមូល​នៅតាម​ទីផ្សារ តាម​តូប ផ្ទះ ដែល​បាន​ដាក់តាំង​លក់ នៅក្នុង​ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត និង​ស្រុក​ម៉ាឡៃ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ចំនួន ២៣១៣​យួរ ស្មើនឹង ២៧៧៥៦​ដប ស្មើនឹង ១៣៨៧៨​លីត្រ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០២០​។​

​ស្រា​នេះ​មាន​សារធាតុ​មេ​តា​ណុល​ខ្ពស់​ហួស​កម្រិត​ដល់​ទៅ ១៤​ភាគរយ​។ សារធាតុ​មេ​តា​ណុល​នេះ អនុញ្ញាត​អាចដាក់​បានតែ​ក្រោម ០.២​ភាគរយ ប៉ុណ្ណោះ​នៅក្នុង​ស្រា​។ ដោយ​មេ​តា​ណុល​លើស​កម្រិត បាន​បង្កឱ្យមាន​សារធាតុពុល បានធ្វើឱ្យ​មនុស្ស​ដែល​ទទួលទាន​ស្លាប់​ចំនួន ៧​នាក់ ក្នុងនោះ​មាន​ជនជាតិ​ថៃ ១​នាក់​បាន​ស្លាប់ និង​មាន​អ្នករងរបួស​ជាច្រើន​នាក់ នៅក្នុង​ខេត្តបន្ទាយមានជ័យ​។​ក្នុងករណីនេះ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យ​បំផ្លាញចោល​ស្រាថ្នាំ​ស្របតាម​នីតិវិធី ៕a wine1 

​