» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11140 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701311 នាក់

ភាពក្រីក្រ​១​ថ្ងៃ​កម្មករ​ជីក​រ៉ែ​មាស​៣​នាក់​បាន​ស្លាប់​

​ព្រះវិហារ​៖ កម្មករ​ជីក​រុករក​រ៉ែ​ខុសច្បាប់​ចំនួន​០៣​នាក់​បាន​ស្លាប់​​ក្នុង​ថ្ងៃ​តែ​០១ ដោយសា​ខ្យល់គរ នៅ​ចំនុច​តំបន់ភ្នំ​អន្លុង ភូមិ​រំដេង​​ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២ ។​
​ជនរងគ្រោះ​ទី​០១ មានឈ្មោះ ទាវ បុរី ភេទ​ប្រុស អា​​យុ​៣៧ ឆ្នាំ មុខរបរ​កម្មករ​រ៉ែ​មាស ជនរងគ្រោះ​ទី​០២​មានឈ្មោះ យ៉​ន យឿន ភេទ​ប្រុស អាយុ​35 ឆ្នាំ​​ជនរងគ្រោះ​ទាំង​០២ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​
​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ ស្លាប់​ដោយសា​​ខ្សែភ្លើង​ឆក់ សុ​ី​ឈ្នួល​ជីក​រ៉ែ​មាស​អោយ​ថៅកែ ឈ្មោះ ធី គ​ន្ឋា ។​a mine vihea3 

​ជនរងគ្រោះ​ទី​០៣ មានឈ្មោះ ប៉ែន ស្រេង អាយុ​៥៣ ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ ភូមិ​ខ្សាច់​ទុក ឃុំ​​ជ្រោយ​បន្ទាយ ស្រុក​ព្រែ​ប្រសព ខេត្តក្រចេះ​​បាន​ស្លាប់​ដោយសា​ខ្យល់គរ តែ​ប្រជាជន​ប្រាប់​​ថា​ស្លាប់​ដោយសា​ខ្សែភ្លើង​ឆក់ ជា​កម្មករ​រ៉ែ​ថៅកែ​​ឈ្មោះ​ឆ​យ ។​​លោក ជឹម សុផល ជា​​សមា​ជឹ​ក​ក្រុម​ព្រឹក្សា ឃុំ​រមទម នឹង​ត្រូវជា​បងថ្លៃ​សព​ឈ្មោះ​ទាវ បុរី បានអោយដឹងថា ប្អូនថ្លៃ​របស់​​ខ្លួន បាន​ទៅ​ស៊ីឈ្នួល​ជីក​រ៉ែ​មាស អោយ​ថៅកែ​
​ឈ្មោះ ធី គ​ន្ឋា បាន​ស្លាប់​ភ្លាមៗ​ក្នុង​រណ្តៅ​ជីក​មាស បន្ទាប់ពី​ត្រូវ​ខ្សែភ្លើង​ឆក់ លោក ជឹម សុផល​​បាន​សំណូមពរ ទៅ​អាជ្ញាធរ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត​ជួ​​យ​មាម​វិធានការ​ទប់ស្កាត់​ការជីក​មាស​បែប​អ​នា​ធឹ​ប​តេ​យ្យ នឹង​សុំអោយ​ថៅកែ​មាស​ឈ្មោះ ធី គ​ន្ឋា ទទួលខុសត្រូវ​នៅ​ចំពោះមុខ​ច្បាប់ ។​

​លោក ហោ ប៊ុន ហ៊ួ​រ អភិបាលស្រុក​រវៀង បាន​ដឹកនាំ​ក្រុមការងារ​ស្រុក យក​គ្រឿងឧបភោគ​បរិ​ភោ​​ក​នឹង​ប​ច្ច​យ័​យកទៅ​ចូល​បុណ្យសព លោក ហោ​​ប៊ុន​ហ៊ួ បានអោយដឹងថា ករណី​ស្លាប់​ជនរងគ្រោះ​​ទាំង​០២​នាក់ មិនទាន់​ដឹងថា​ស្លាប់​ដោយសា​អ្វី​ទេ រង់​​ចាំ​ក្រុមចម្រុះ​ខេត្ត​ក្នុងនោះ​មាន​ស្ថាប​ន័​អយ្យការ​​អម​សាលាដំបូង​ខេត្ត ចុះមក​តាមដាន​ស៉ើ​ប​អង្កេត​​នឹងធ្វើ​កោសល្យ​វិ​ច្ច​យ័ ដើម្បីអោយ​ប្រក​ដ​ថា​ស្លាប់​​ដោយសា​អ្វី ជាមួយគ្នា​នោះ​ផងដែរ លោក ហោ​​ប៊ុន​ហ៊ួ បាន​ប្តេជ្ញា​ថា នឹង​បង្ក្រាប​អោយអស់​ការជីក​​មាស​បែប​អ​នា​ធឹ​ប​តេ​យ្យ មិន​ទុកអោយ​សល់​លើ​យ ។​​មហាជន​នៅក្នុង​ស្រុក​រវៀង តែងតែបាន​រិះគន់​​ឥត​សំចៃមាត់​ទៅ​មន្ទីរជំនាញ អាជ្ញាធរ​ដែនដី នឹង​​សម្ត​កិច្ច​ថា បណ្តែតបណ្តោយ​អោយ​កើតរឿង​ជីក​​មាស​អ​នា​ធឹ​ប​តេ​យ្យ ចុះមក​ម្តង​មិនដែល​ឃើញ​​បង្ក្រាបបាន​ស្អី​ជា​ដុំកំភួន ដោយសា​បក្សពួក​ពុករលួយ ប្រជាពលរដ្ឋ​រិះគន់​បែបនេះ ដោយសា​​ថា អាជ្ញាធរ សមត្ថកិច្ច​នឹង​មន្ទីរជំនាញ អោយ​ថៅ​​កែ​ជីក​មាស​ធ្វើបាន​ទាល់តែ​ថៅកែ​នោះ​ជា​ខ្សែ​ស្រ​​ឡាយ​ឬ​មាន​លុយ​សូកប៉ាន់ ទើប​ប្រក​បរបរ​ជីក​មាស​ប្រ​ព្រិត​ទៅបាន​ស្រួល បើ​គ្មាន​បក្សពួកៗ​គ្មាន​​លុយ​មិនអាច​ធ្វើបាន​លើ​យ ។​

​លោក ស៊ន់ ចន្ទ​រក្សា ប្រធាន​មន្ទីរ​រ៉ែ​នឹង​ថាមពល​​បានអោយដឹងថា កន្លងមក​មន្ទីរជំនាញ ធ្លាប់​ចុះ​​ទៅ​អប់រំ​ធ្វើ​កិច្ចសន្យា អោយ​បញ្ឈប់​ការជីក​ករ​កាយ​រុករក​រ៉ែ​មាស​ដោយ​ខុសច្បាប់ តែ​ពួកគាត់​​ឈប់​បានតែ​ជំនាញ​ចុះទៅ​ដល់ ពេល​ជំនាញ​ដក​​ពួកគាត់​លួច​ធ្វើ​ដរ​ដែល ការបង្ក្រាប​បទល្មើស​ធ​ន​​ធាន​ធម្មជាតិ​រ៉ែ​មាស​ដូច​វែក​ចក​អ​ញ្ជឹ​ង​ដែរ​?៕a mine vihea a mine vihea1 a mine vihea2 

​