» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5187 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695358 នាក់

អ្នក​បេះ​ត្រកួន​ប្រទះឃើញ​សព​បុរស​ម្នាក់ មាន​របួស​ជាច្រើន ក្នុង​ស្រះ​មួយ ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ​

​ភ្នំពេញ ៖ ស​.​ពបុរ​សម្នាក់ ត្រូវបាន​អ្នកអុំទូក​បេះ​កញ្ឆែត បាន​ប្រទះឃើញ​អណ្តែត​ក្នុង​ស្រះ​ទឹក កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិតនៅក្នុង​រណ្តៅ​ដី​ស្រះ​ទឹក​មួយកន្លែង ក្បែរផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ទទួលបាន​ព័ត៌មាន​ថា មា​នស​.​ព​អណ្តែត​នៅក្នុង​ទឹកស្រះ​រួចហើយនោះ កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​ចាក់អង្រែ​ក្រោម បាន​ចុះទៅ​ចំណុច​ខាងលើ និង​បាន​រាយការណ៍​បន្តទៅ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បន្ទាប់មក​ក៏​ឃើញ​មាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ចុះទៅ​ទីតាំង​ខាងលើ និង​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹក​ស​.​ព ដើម្បី​យកទៅ​ពិនិត្យថា តើ​ករណី​ខាងលើ​ជា​ករណី​អ្វីមួយ​ឲ្យ​ពិតប្រាកដ​។a die man

​ជុំវិញ​ការប្រទះឃើញ​សព​ជន​ជាតិចិន​នេះ ត្រូវបាន​គេ​ដាក់​ការ​សន្និដ្ឋានថា ជា​សព​របស់​ជនរងគ្រោះ​ដែល​ធ្លាក់​ពីលើ​ខុន​ដូរ​ជាន់​ទី​៣ បណ្ដាល​ឲ្យ​របួសធ្ងន់ នៅវេលា​ម៉ោង​ប្រមាណ​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២២ ចំណុច​ក្នុង​បន្ទប់​លេខ​៣០៣ និង​៣០៤ អាគារ​លេខ​១៧២ ផ្លូវ​លេខ​១៦៧ ភូមិ​៣ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។ ប៉ុន្ដែ​នៅពេល​ជនរងគ្រោះ​ធ្លា​ក់មក គេ​ប្រទះឃើញ​ជនជាតិ​ចិន​ដូចគ្នា ដឹក​តាម​រថយន្ដ​ចេញទៅ​បាត់ ដោយ​គេ​គិតថា ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​តែ​ផ្ទុយទៅវិញ ជនរងគ្រោះ​មិនត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នោះឡើយ ពោល​ជនជាតិ​ចិន​ដូចគ្នានេះ បាន​យក​ជនរងគ្រោះ​ទៅ​បោះចោល​នៅ​បឹង​កំប្លោក​ទៅវិញ ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ MA HONGCUN អាយុ​៣៨​ឆ្នាំ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​៤១០៩២៨១៩៨៤០៨០៨០៦១៣ ពុំ​ស្គាល់​កន្លែង​ស្នាក់នៅ​ពិតប្រាកដ​។​ប្រភពពី​សន្តិសុខ​យាម​នៅ​អាគារ​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​០២៖៣០​នាទី ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២២ ខ្លួន​បាន​ដើរ​ត្រួតពិនិត្យ​នៅ​បរិវេណ​ជុំវិញ​អាគារ ពេលនោះ​ក៏​ស្រាប់តែ​ប្រទះឃើញ មាន​មនុស្ស​ប្រុស​ម្នាក់​ដេក​ផ្កាប់មុខ​នៅ​ចំហៀង​អាគារ មាន​ហូរឈាម​ចេញពី​ក្បាល​។ ពេលនោះ​ខ្លួន​បាន​ទាញ​ទូរស័ព្ទដៃ​មក​ថតរូប​ទុក រួច​បាន​មើលទៅ​ខាងលើ​ឃើញ​បង្អួច​បន្ទប់​នៅ​ជា​ន់ទី​៣ (​បន្ទប់​លេខ​៣០៣) បើក​ហើយ​ភ្លើង​បន្ទប់​បើក រួច​ក៏មាន​ជនជាតិ​ចិន​មាន​គ្នា​៣​នាក់ និង​ខ្មែរ​ម្នាក់ ដែលជា​អង្គរក្ស​របស់​ជនជាតិ​ចិន បាន​ចុះមក​ក្រោម ហើយ​អ្នក​ទាំងនោះ​ក៏បាន​ចាប់​លើក​ជនរងគ្រោះ​ដាក់​លើ​រថយន្ត​របស់​ពួកគេ​បើក​ចេញទៅ​បាត់​។​​សមត្ថកិច្ច​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល និង​ខ្លួនប្រាណ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ជនសង្ស័យ​៤​នាក់ យក​ពី​កន្លែង​ធ្លាក់​ពីលើ​អគារ ទៅ​ទម្លាក់ចោល​ក្នុង​ទឹក​បឹង​ផ្លូវ​៦០​ម៉ែត្រ​។ បច្ចុប្បន្ន​ត្រូវបាន​ដ​ម្ក​ល់​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ រង់ចាំ​ទាក់ទង​ទៅ​ស្ថានទូត​ស្វែងរក​គ្រួសារ​មក​ទទួលយក​៕a die man1 


​