» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5099 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695270 នាក់

សម្តេច​ក្រឡាហោម​សម្ពោធ​សមិទ្ធិផល​ស្នងការ​នគរបាល​រាជធានី​ដែល​សង់​មិន​ប្រើ​លុយ​រដ្ឋ​!

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២​កាត់​ខ្សែបូ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​ថ្មី របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​កសាង​ដោយ​មិន​ប្រើ​លុយ​រដ្ឋ​។​a kheng police2 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​រាយការណ៍​ថា​ចាប់ពី​ឆ្នាំ​១៩៧៩ មន្ទីរ​នគរបាល​ក្រុងភ្នំពេញ ដែល​ប្រែក្លាយ​មកជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​ទីតាំង​ស្ថិតនៅលើ​វិថី​ប៉ាស្ព័រ កែង​ផ្លូវ​លេខ​១៥៤ ស្ថិតនៅ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ដោយ​ពិនិត្យឃើញ​ស្ថានភាព​អគារ​រដ្ឋបាល​ដែលមាន​ស្រាប់​(​សំណង់​បាន​ពី​ការដោះដូ​ច​ទីតាំង​ខាងលើ​) មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិនអាច​ធានា​ដល់​ការបំពេញភារកិច្ច និង​បន្ទាប់ពី​បានទទួល​គោលការណ៍​ឯកភាព​និង​គាំទ្រ​ពី សម្ដេច​ក្រឡាហោម លោក​បាន​ខិតខំ កៀរគរ​ថវិកា​ពី​សប្បុរសជន​នានា​ដើម្បី​គាំទ្រ​ដល់​ការសាងសង់ រហូត​នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩ សំណង់​អគារ​ចំនួន​២ ត្រូវបាន​ចាប់ផ្តើម​សាងសង់​។​

សូមបញ្ជាក់ថា​បើតាម​សេចក្តីរាយការណ៍​ប្រភព​ថវិកា​និង​ការចំណាយ​អគារ​រដ្ឋបាល អគារ​សាលប្រជុំ រួមទាំង​ការបំពាក់​សម្ភារៈ​បច្ចេក​ទេស ការរៀបចំ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ជុំវិញ​អគារ បាន​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង ១៤​លាន​ដុល្លារ​អាមេរិក ដោយ​មិនបាន ប្រើប្រាស់​ថវិការដ្ឋ​នោះទេ​។ ថវិកា​ចំណាយ​ទាំងនេះ មួយផ្នែក​បានមកពី​ថវិកា​របស់​អង្គភាព​តាម រយៈ​ការសម្រួល​ទីតាំង​ចំនួន​២​កន្លែង និង​មួយផ្នែក​ទៀត​បានមកពី​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស ។

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បាន​សម្ដែង​ការកោតសរសើរ​ដោយស្មោះ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន លើ​ការងារ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ​និង​សុវត្ថិភាព​សង្គម​ជូន​ប្រជាពលរដ្ឋ​និង​សង្គមជាតិ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ឆន្ទៈ​មោះមុត និង​ទទួលបាន​លទ្ធផល​ជោគជ័យ​ជា​បន្តបន្ទាប់ ជាពិសេស នៅថ្ងៃនេះ​យើង​បានឃើញ​ជាក់ស្ដែង​ទាំងអស់គ្នា​នូវ​អគារ​ទំនើប​និង​ធំ​ស្កឹមស្កៃ ដែលជា​សមិទ្ធផល​ថ្មី​មួយ​មិន​ធ្លាប់មាន ក្នុង​ប្រវត្តិ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​សម្រេចបាន​នូវ​ការសាងសង់​អគារ​នេះ​ទុក​សម្រាប់​បម្រើឱ្យ​ផលប្រយោជន៍​សាធារណៈ និង​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ទាំងមូល​។

​សម្ដេច​ក្រឡាហោម​បន្ថែមថា កងកម្លាំង​នគរបាលជាតិ​ត្រូវ​ដើរតួនាទី​ជា​កម្លាំង​សហការ​ផង និង​ជា​កម្លាំង​ស្នូល​ផង​។ ដើម្បី​បំពេញ​តួនាទី​នេះ​បានល្អ កងកម្លាំង​នគរបាលជាតិ​របស់​យើង​ត្រូវតែ​ធ្វើកំណែទម្រង់ និង​ធ្វើ​ទំនើបកម្ម​ជា​ចាំបាច់​ឱ្យមាន​លក្ខណៈសម្បត្តិ​សមស្រប​ដែលជា​ទី​ទុកចិត្ត មាន​ភាពជឿជាក់ និង​ការពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ​។ ហេតុនេះ​នៅពេល​បំពេញ ភារកិច្ច​ទទួលខុសត្រូវ​របស់ខ្លួន កងកម្លាំង​នគរបាល​ត្រូវ​ដើរតួនាទី​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ពោល គឺ​មិនមែន​ដើរតួនាទី​ជា​អ្នកត្រួតត្រា សំឡុត គំរាមកំហែង ប្រជាពលរដ្ឋ​ឱ្យ​ភ័យខ្លាច​នោះទេ​។ ជា​សត្យានុម័ត កាលណា​ប្រជាពលរដ្ឋ​ខ្លាច​អាជ្ញាធរ ខ្លាច​នគរបាល គាត់​ពិតជា​ស្អប់​យើង គេច​មុខ ពី​យើង​និង​មិន​សហការ​ជាមួយ​យើង​នោះទេ​។ ដូចនេះ យើង​ត្រូវ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់ និង​ពេញចិត្ត​យើង ដើម្បី​ទទួលបាន​ការគាំទ្រ​និង​កិច្ចសហការ​ល្អ​ពី​គាត់ ព្រមទាំង​ធ្វើឱ្យ «​ប្រជាពលរដ្ឋ​ម្នាក់​ក្លាយជា​នគរបាល​ម្នាក់​»​។

​សម្ដេច បានផ្ដល់​អនុសា​ន៍​ណែនាំ​មួយចំនួន​បន្ថែមទៀត ដល់​អគ្គស្នងការ​ដ្នា​ន​នគរបាលជាតិ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​នគរបាល​ខណ្ឌ រដ្ឋបាល​ខណ្ឌ រដ្ឋបាល​សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បន្ត​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​ក្នុង​ការផ្ដល់​សេវាសាធារណៈ​គ្រប់​ប្រភេទ ជាពិសេស​សេវា​រដ្ឋបាល ដើម្បី​ទទួលបាន​ជំនឿ​ទុកចិត្ត​និង​ការពេញចិត្ត​ពី​ប្រជាពលរដ្ឋ​។​សម្ដេច​បាន​ណែនាំ​ឱ្យ បន្ត​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស លួច ឆក់ ប្លន់ ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ខ្ពស់​និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើស​គ្រឿងញៀន ដែល​កំពុងតែ​រីក​រាលដាល​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា​យើង ជាពិសេស ក្នុង​ដែនដី​សង្កាត់​និង​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ បន្ត​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ​បន្ថែមទៀត​នៅតាម​សង្កាត់​និង​ខណ្ឌ ជាពិសេស​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នានា ឱ្យមាន​ប្រសិទ្ធភាព សំដៅ​កាត់បន្ថយ​អត្រា​របួស ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យនៅ​ក្នុង​កម្រិត​ទាប​បំផុត​។​

​សម្ដេច​បាន​ជំរុញ​ឱ្យ​បន្ត​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​អនាចារ ការជួញដូរ​មនុស្ស ជាពិសេស​ស្ដ្រី​និង​កុមារ អំពើហិង្សា​ក្នុង​គ្រួសារ​និង​ក្មេង​ទំនើង តាម​សង្កាត់​និង​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ បន្ត​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​កើត​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ប្រកប ដោយ​គុណភាព​និង​ប្រសិទ្ធភាព ដើម្បី​ចូលរួមចំណែក​ក្នុង​ការផ្ដល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ បន្ត​រក្សា​អនាម័យ​ស្អាត ដោះស្រាយ​បញ្ហា​សំរាម​និង​បញ្ហា​លូ​ស្ទះ រក្សា​សោភ័ណភាព និង​បរិស្ថាន​ល្អ តាម​សង្កាត់​និង​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ បន្ត​យកចិត្តទុកដាក់​និង​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្ដរាយ​ផ្សេងៗ ជាពិសេស​អគ្គិភ័យ និង​សហការ​ជាមួយ​ក្រសួង​ជំនាញ​ក្នុង​ការបង្ការ​និង​ទប់ស្កាត់​រាល់​ជំងឺឆ្លង​រា​ត ត្បា​ត​កាច​សាហាវ​គ្រប់​ប្រភេទ ឱ្យមាន​ប្រសិទ្ធភាព​។

​សម្ដេច​បាន​ថែ្ល​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី​ទាំងអស់ ដែល​បានរួម​ចំណែក​ក្នុងការ​ជួយឧបត្ថម្ភ​គ្រប់បែបយ៉ាង ដល់​ការសាងសង់​អគារ​នេះ​បានបញ្ចប់​ដោយ​ជោគជ័យ តាម​ផែនការ​និង​គម្រោង​ប្លង់​ស្ថាបត្យកម្ម​ដែល​បានកំណត់ និង​ចាត់ទុក​កាយវិការ​សប្បុ​រស​នេះ​ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​វប្បធម៌​ដ៏​ល្អ​ក្នុងការ​ចែករំលែក​ធន​ធាន មនសិកា​ស្នេហា​ជាតិ ព្រមទាំង​ជួយ​លើកកម្ពស់​កិត្យានុភាព ឧត្ដមភាព និង​ប្រសិទ្ធភាព​ការងារ​របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ស្របតាម​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​រាជធានី​ភ្នំពេញ ក្នុង​យុគសម័យ​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្រោម​ដំបូល​នៃ​សន្តិភាព​។a kheng police a kheng police1 a kheng police3 a kheng police4 a kheng police5 

​