» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1187 នាក់

ម្សិលមិញ 8911 នាក់

សរុប 18580034 នាក់

ការវិនិយោគ​របស់​វៀ​ត​ណា​ម​នៅ​ឡាវ កើន​ដល់​ជាង ៥,៥ ប៊ី​លាន​ដុល្លារ​ច្រើនជាង​ស្រុក​ខ្មែរ​?!

 

​ប្រទេស​វៀត​ណា​៖​ទំហំ​នៃ​ការវិនិយោគ​របស់​វៀត​ណា​ម​នៅក្នុង​ប្រទេស​ឡាវ បាន​កើន​ឡើងដល់ ៥,៥ ប៊ី​លាន​ដុល្លារ ក្នុង​គម្រោង​ចំនួន​២៥៦​។ នេះ​បើតាម​ទិន្នន័យ ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​វៀតណាម ដែល​ប្រទេស​ទាំង​២​បាន​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ផែនការ​សហប្រតិបត្តិកា​រ​វៀតណាម​-​ឡាវ ឆ្នាំ ២០២៤ និង​បានកំណត់​ទិសដៅ​យុទ្ធសាស្ត្រ​សម្រាប់​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី​ឆ្នាំ ២០២១-២០២៥​។a vn invest lao 

​កាសែត Laotian Times ចុះផ្សាយ​កាលពីដើម​ខែកញ្ញា​ថា ចាប់តាំងពី​ឆ្នាំ ២០២១ មក ប្រទេស​ឡាវ​បានផ្តល់​អាជ្ញាប័ណ្ណ​វិនិយោគ​សម្រាប់​គម្រោង​វៀតណាម សរុប​ចំនួន ៨៦៩,៩ លាន​ដុល្លារ​។ ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ ២០២៤ ឡាវ​បានអនុម័ត​គម្រោង​ថ្មី​របស់​វៀតណាម​ចំនួន ៦ ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន ៣៣៩ លាន​ដុល្លារ​។ យោងតាម​រដ្ឋមន្ត្រីក្រសួង​ផែនការ និង​វិនិយោគ​ឡាវ និង​ជា​ប្រធាន​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ឡាវ​-​វៀតណាម លោក Phet Phomphiphak គម្រោង​ទាំងនេះ​គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន​ដូចជា ការជីក​យក​រ៉ែ អគ្គិសនី និង​សុខាភិបាល​។​ប្រទេស​ទាំង​២ កំពុង​បន្ត​យ៉ាងសកម្ម​លើ​គម្រោង​សហប្រតិបត្តិការ​ថ្មីៗ រួមទាំង​ផ្លូវ​ល្បឿន​លឿន​វៀងចន្ទន៍​-​ហាណូយ និង​ផ្លូវ​រថភ្លើង Vientiane-Tha Khek-Tan Ap-Vung Ang ខណៈ​ក៏​កំពុង​ផ្តោតលើ​ការអភិវឌ្ឍ​កំពង់ផែ Vung Ang ទី​១ ទី​២ និង​ទី​៣ ក្នុងប្រទេស​វៀតណាម ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ឡាវ ដែលជា​ប្រទេស​គ្មាន​ដែនសមុទ្រ​។

​លោក Phet Phomphiphak បានលើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​វៀតណាម និង​ឡាវ ដើម្បី​គ្រប់គ្រង​ការវិនិយោគ ដោះស្រាយ​បញ្ហា និង​ត្រួតពិនិត្យ​ការបណ្តាក់ទុន​រួមគ្នា​។ អនុរដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​វិនិយោគ​វៀតណាម លោក Tran Quoc Phuong ក៏បាន​លើកឡើង​ផងដែរ ពី​ការសម្របសម្រួល​យ៉ាងសកម្ម​រវាង​ប្រទេស​ទាំង​២ ទោះបី​មាន​បញ្ហា​ប្រឈម​ជា​សាកល​ក៏ដោយ​។​

​ដោយឡែក​សម្រាប់​កម្ពុជា​គម្រោង​វិនិយោគ​ដោយ​វិនិយោគិន​វៀតណាម នៅ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ មាន​ចំនួន​២០៨​គម្រោង ជាមួយនឹង​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន ២,៩១​ពាន់​លាន​ដុល្លារ​។ នេះ​យោងតាម​ការ​របាយការណ៍​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។​​លោក ង្វៀន ហ៊ុយ​តាំង ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​កម្ពុជា ក្នុង​បទសំភាសន៍​ជាមួយ​ទី​ភ្នា​ក់​សារព័ត៌មាន​កម្ពុជា (AKP) បាន​លើកឡើងថា គម្រោង​វិនិយោគ​ដោយ​វៀតណាម ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ទាំង​១០ ដែលមាន​ការវិនិយោគ​ច្រើនជាងគេ​បំផុត​ក្នុងប្រទេស​កម្ពុជា​។​​ការវិនិយោគ​របស់​វៀ​ត​ណា​ម​នៅ​កម្ពុជា ភាគច្រើន​ផ្តោតលើ​វិស័យ​កសិកម្ម ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និង​ទូរគមនាគមន៍ ។​

​ការបង្ហាញ​ពី​តួលេខ​នេះ ធ្វើឡើង ស្រប​ពេលដែល​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម អបអរ​ការភ្ជាប់​ទំនាក់​ទំនង​ការទូត​ខួប​ទី ៥៧ ឆ្នាំ​។​​បើតាម ឯកអគ្គរដ្ឋទូត​វៀត​ណា​ម កម្ពុ​ជាមាន​គម្រោង​វិនិយោគ ចំនួន ៣៥ នៅក្នុង​ប្រទេស​វៀតណាម ដែលមាន​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន ៧៥,៧៦​លាន​ដុល្លារ​។​​ជាមួយនឹង​ទំហំ​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​ទាំងពីរ​កំពុង​ខិតខំ​សម្រេច​ឱ្យបាន​គោលដៅ ២០​ពាន់​លាន​ដុល្លារ នាពេលខាងមុខ​ដូច​ការរំពឹងទុក​រប​ស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​

​លោក ង្វៀន ជី​យុង រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​វិនិយោគ​វៀតណាម បាន​លើកឡើងថា កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​វៀតណាម​បាន​បោះទុន​វិនិយោគ​ធំ​បំផុត​។ គម្រោង​វិនិយោគ​នៅ​កម្ពុ​ជាមាន​ចំនួន ២០០​គម្រោង ដែលមាន​ទុនវិនិយោគ​ចំនួន ២.៩​លាន​ដុល្លារ​អាមេរិក ចំណែក​គម្រោង​វិនិយោគ​របស់​កម្ពុជា​នៅ​វៀតណាម​មាន​ចំនួន ២៨​គម្រោង ដែលមាន​ទឹកប្រាក់​ប្រមាណ ៧៨ លាន​ដុល្លារ​អាមេរិក​។ វិស័យ​ដែល​វៀតណាម​ផ្ដោតលើ​ការវិនិយោគ​មានដូចជា វិស័យ​ទេសចរណ៍ សុខាភិបាល និង​ផ្សេងៗ​ទៀត​។​​លោក ប៉ាន សូរ​ស័ក្តិ កាល​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹងថា ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​នាំចេញ​ទៅ​វៀតណាម មានដូចជា កៅស៊ូ​ធម្មជាតិ សំលៀកបំពាក់ សម្ភារៈ​អេឡិចត្រូនិក និង​គ្រឿងបន្លាស់ ផ្លែឈើ​និង​គ្រាប់​ធញ្ញជាតិ ស្បែកជើង នាឡិកា ថ្នាំជក់​ឆៅ ម៉ូ​ទ័​រ​អគ្គីសនី កាហ្វេ និង​តែ ជាដើម​។​

​តាម​លោក​រដ្ឋមន្ត្រី​ពា​ណិ​ជ្ចក​ម្ម​កម្ពុជា​ឲ្យ​ដឹងថា ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា​៖​ភាគី​ទាំងពីរ​កម្ពុជា​វៀតណាម​បាន​បង្កើតឡើង​នូវ​កិច្ចព្រមព្រៀង​មួយចំនួន​ដូចជា កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម និង​កិច្ច​ខឹ​ត​ខំប្រឹងប្រែង​មួយចំនួនទៀត ដូចជា​ការបង្កើត​ផ្សារ​ព្រំដែន ដែលមាន​ទីតាំង​នៅជាប់​ព្រំដែន កម្ពុជា​-​វៀតណាម ជាដើម​។
​លោក ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មានប្រសាសន៍ថា កម្ពុជា​ជា​ប្រទេស​ជាប់​លំដាប់ថ្នាក់​ទី​២​ក្នុងចំណោម ៧៨​ប្រទេស ដែល​វៀតណាម​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​។ លោក ផាម មិញ​ជិ​ញ​បាន​សង្កត់ធ្ងន់ថា ពាណិជ្ជករ និង​វិនិយោគិន​វៀតណាម​ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា ត្រូវតែ​គោរព​អនុវត្ត​ច្បាប់​ប្រទេស​ទាំងពីរ​ឱ្យបាន​ម៉ឺងម៉ាត់​។ រចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ នៅមានកម្រិត ដែលជា​ឧបសគ្គ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។a vn invest cambodia a vn invest