» រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ » ប្រមុខ​ក្រសួងមហាផ្ទៃ បញ្ជូន​ថ្នាក់ដឹកនាំ​នគរបាល​មួយក្រុម ចេញទៅ​ប្រចាំ​ការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែល​កំពុង​ដឹកនាំ​នគរបាល​ការពារ​ព្រំដែន​ជាមួយ​កងទ័ព​! » ថៃ​បិទ​ច្រករបៀង​មួយចំនួន ជា​បណ្តោះអាសន្ន​ជាមួយ​កម្ពុជា​បន្ទាប់ពី​ក្រសួងការពារជាតិ​ថៃ​ប្រគល់​សិទ្ធ​ឲ្យ​យោធា​ចាត់ការ​ » បង្ក្រាប ទីតាំង​ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ នូវ​វីដេអូ​អាសអាភាស​មួយកន្លែង ឃាត់ខ្លួន​មនុស្ស ១២​នាក់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 603 នាក់

ម្សិលមិញ 8123 នាក់

សរុប 16902313 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន​អំពាវនាវ ឱ្យ​បញ្ចប់​សកម្មភាព​ឆ្លា​ង​ឆ្លើយ​រឿង​អ្នកកាសែត​និង​អ្នក​ជួយ​លើ​ស្ពាន​ជ្រោយចង្វារ និង​រឿង​គ្រូ​កាត់សក់​សិស្ស​

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៦​មករា​នេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យលាភី​នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន សរុប​ចំនួន​៣២៣២​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ល្មម​បញ្ចប់​សកម្មភាព​អ្នកកាសែត​លើ​ស្ពាន​ជ្រោយចង្វារ ដែលជា​សកម្មភាព​មួយ​ខុសឆ្គង​មិនអាច​ទទួលយកបាន​និង​បញ្ចប់រឿង​គ្រូ​កាត់សក់​សិស្ស​ទ​ដែលមាន​ការជជែក​វែក​ញែក​គ្នា​ផងដែរ​។​សម្តេច​ចាត់ទុកថា​ករណី​យ៍​នេះ​គ្រូ​ត្រូវធ្វើ​ការណែនាំ​ដោយ​មិនត្រូវ​អនុវត្តន៍​ចឹ​ង​ទេ​។​a hun rithy3 

​សម្តេច​តេ​ជោ បាន​ជំរុញ​ឱ្យ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ហៅ​អ្នកកាសែត​Online​ទាំងអស់ ទៅ​ទទួល​ការអប់រំ​បន្ថែម ចៀសវាង​ការកើតឡើង​បាតុភាព​ផ្សេងៗ​នៅក្នុង​សង្គម ដូច​ករណី​អ្នកកាសែត​Online​ម្នាក់ ដែល​ហួងហែង​រឿង​សកម្មភាព​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វារ​កាលពីពេល​ថ្មីៗ​នេះ​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​បែបនេះ បន្ទាប់ពី​បាន​ចូលធ្វើ​អ​ធិ​ប្យា​យ​គាំទ្រ​សំណេរ​របស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​ប្រតិកម្ម​ក្នុង​ហ្វេ​ស​ប៊ុ​ក​។ ក្នុងនាម​លោក ជា​ប្រជាពលរដ្ឋ​ម្នាក់ លោក​ស​សុខា​បានលើកឡើង​ពី​បញ្ហា ការជជែក រវាង​អ្នកសារព័ត៌មាន Online និង​អ្នកដំណើរ​ជួយសង្គ្រោះ ជនរងគ្រោះ ដែល​លោក​មានបំណង​សំខាន់ ចង់ឱ្យ​ខ្មែរ មាន​វប្បធម៌ ចេះ​ជួយ​គ្នា ។ សម្តេច​មានប្រសាសន៍ថា​, ខ្ញុំ​សូម​អរគុណ​និង​កោតសរសើរ​ចំពោះ​អ្នក​បាន​ជួយ​ដែល​នេះ ជា​វប្បធម៌​ដ៍​ល្អ​នៃ​ជាតិ​សាសន៍​យើង​។

​សូម​រម្លឹកថា ​ប្រធានបទ​លើក​ម៉ូតូ​ដួល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វារ នៅតែ​បន្ត​ជជែក​គ្នា​ទាំង​ស្រប និង​ប្រឆាំង​។ តាម​ការកត់សម្គាល់ ខ្ញុំ​ឃើញ​មតិ​ប្រឆាំងនឹង​ជំហរ​របស់​អ្នក Live​ផ្ទាល់​ច្រើនជាង​ការគាំទ្រ​។ ក្នុងនាម​ប្រជាពលរដ្ឋ​ម្នាក់លោកសូសុខាបានបញ្ជាក់ថា៖ ខ្ញុំ​ក៏​សូម​បញ្ចេញមតិ​ខ្លះៗ​ដែរ​។​ទី​១.​យើង​ថា បងប្រុស​ដែល​ឃើញ​ម៉ូតូ​ដួល ហើយ​គាត់​ស្ទុះ​ទៅ​ជួយ​លើក​ខុស​ក៏​អាច​ថា​បាន​។ តែ​យើង​គួរ​គិត ឬ​រកឱ្យឃើញ​ជាមុន​ថា តើ​គាត់​មាន​ចេតនា​បែបណា​? ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ ដែល​គាត់​ស្ទុះ​ទៅលើ​ក​នោះ​ក្នុងស្ថានភាព​ដូចម្ដេច និង​កាយវិការ​របស់គាត់​មាន​ទម្រង់​ប្រឆាំងនឹង​សមត្ថកិច្ច​ជំនាញ​ឬ​យ៉ាងណា​? តាម​ខ្ញុំ​យល់ ពេលដែល​គាត់​កំពុងបើក​ម៉ូតូឌុប​ប្រពន្ធ​បីកូន​តូច​នៅ​នឹង​ដៃ អារម្មណ៍​គាត់​អាច​ត្រឹមតែ​គិតថា អ្នករងគ្រោះ​បើក​ដួល​ខ្លួនឯង​ដោយ​យថាហេតុ​ណាមួយ ដោយ​គាត់​ខ្លាច​ឡាន​និង​ម៉ូតូ​ផ្សេងៗ​មក​បុក​បន្ថែម​ពីលើ​ជាដើម​។ ខ្ញុំ​ថា បើ​យើង​បន្ទោស​ឬ​ដាក់​កំហុស​លើ​គាត់ ហាក់ដូចជា​យើង​នាំគ្នា​បំផុស​ឬ​លើកទឹកចិត្ត​ឱ្យ​បោះបង់​វប្បធម៌​ជួយ​យកអាសា​គ្នា​ទៅវិញ​។ ជារួម ក្នុងស្ថានភាព​នោះ​បើសិនជា​យើង​វិញ យើង​ក្ដី មហាជន​ក្ដី គិត ឬ​មើលឃើញថា​ជា​ករណី​ដួល​ដោយ​ខ្លួនឯង ដែល​គួរ​ចុះជួយ​ជាដើម​។

​ទី​២.​ជាការ​ពិត រឿង​ជំនាញ​វាស់វែង​របស់​នគរបាល​ចរាចរណ៍​ជា​រឿង​ត្រឹមត្រូវ ដែល​ត្រូវ​វាស់វែង​គូស​គំនូស​សម្គាល់​ទីតាំង​យាន​បង្ក​និង​យាន​រងគ្រោះ ដើម្បី​កំណត់ថា​ភាគី​ណា​ខុស​ភាគី​ណា​ត្រូវ​។ ប៉ុន្តែ​យើង​ក៏​ដាក់​ជា​សំណួរ​ដែរ​ថា តើ​ពេលនោះ​បងប្រុស​ដែល​លើក​ម៉ូតូ​នោះបាន​ឃើញ​វត្តមាន​នគរបាល​ចរាច​រណ៍​ដែរ​ទេ​? ដូច​ខ្ញុំ​លើកឡើង​ខាងលើ ប្រហែលជា​ពេលនោះ គាត់​មិនបាន​ឃើញ​នគរ​បាលច​រាច​រណ៍​មាន​វត្ត​មាននៅ​ទីនោះ និង​ឃើញ​សភាព​ធម្មតា ដែល​គាត់​មិនអាច​បើក​ហួស ឬ​ឃើញ​ស្លាប់​មិន​ជួយ​នោះទេ​។ តែ​ខ្ញុំ​មិន​សន្មត​ថា ពេលនោះ​គ្មាន​វត្តមាន​នគរ​បាលច​រា​ចរណ៍​នោះឡើយ​។ ដូច្នេះ ការដែល​ពុំបាន​ដឹង ពុំបាន​ឃើញ ហើយ​មានបំណង​យកអាសា​គ្នា ខ្ញុំ​ថា ជា​រឿង​ល្អ​ទៅវិញ​។ ក្រៅតែពី​ការវាស់វែង​បាញ់​គំនូស នៅមាន​ធ​ម្យោ​បាយ​ច្រើន​ទៀត​ដែល​អាច​ប្រមូល និង​បង្ហាញ​ភស្ដុតាង​បាន ដូចជា កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែងកើតហេតុ​បើសិន​ជាមាន​, ស្លាកស្នាម​នៅ​កន្លែងកើតហេតុ​, ចម្លើយ​របស់​ភាគី​, អ្នកឃើញ​ហេតុការណ៍ និង​វីដេអូ ដែល​អ្នក Live បាន​ទៅដល់​មុនគេ​នោះ​…​សុទ្ធតែ​អាច​យក​ធ្វើជា​មូលដ្ឋាន​បាន​។​

​ទី​៣.​ចំពោះ​អ្នក Live ផ្ទាល់​វិញ ជាការ​យល់​តិចតួច​របស់ខ្ញុំ យើង​គប្បី​ប្រកាន់យក​តួនាទី ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុងនាម​អ្នកសារព័ត៌មាន​អាជីព​ស្របច្បាប់​។ ពោលគឺ ផ្ដល់ព័ត៌មាន​ពិត​ទាន់​ហេតុការណ៍ និង​តាម​ព្រឹត្តិការណ៍​ជាក់ស្ដែង ដោយ​ពុំ​អាច​ដើរតួ​ជា​សមត្ថកិច្ច ។​ឬ​ឈ្លោះប្រកែក​វែកញែក​តឹងសរសៃក​ដាក់​ជាមួយ​នរណាម្នាក់​នោះឡើយ​។ ក្នុងនោះ ក្នុងនាម​អ្នកសារព័ត៌មាន មាន​តួនាទី​ផ្ដល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ឱ្យ​អ្នកទស្សនា​បានដឹង និង​ថ្លឹងថ្លែង​តាមរយៈ​ការអត្ថាធិប្បាយ​ហេតុការណ៍​ដែល​ខ្លួន​ឃើញ​ពិត​, សម្ភាស​ភាគី​ទាំងសងខាង​, សម្ភាស​អ្នកឃើញ​ហេតុការណ៍​, សម្ភាស​សមត្ថកិច្ច​,​សម្ភាស​បងប្រុស​ដែល​ស្ទុះ​ទៅលើ​ក​ម៉ូតូ​ដួល​នោះ​…​។ ម្យ៉ាងវិញទៀត បើ​យើង​ចង់​ផ្ញើ​សារ​ជូន​មហាជន​ថា ការលើក​យាន​ករណីបែបនេះ បណ្ដាលឱ្យ​ប៉ះពាល់​ដល់​ជំនាញ ឬ​បាត់ដាន​ក្នុង​ការរក​អ្នក​ខុស​អ្នក​ត្រូវ គប្បី​បង្វែរ​សំណួរ​ទៅ​សួរ​សមត្ថកិច្ច​ជំនាញ​ដែលមាន​វត្ត​មាននៅ​ទីនោះ​ឱ្យ​លោក​ពន្យល់​វិញ​។ ចៀសវាង​យើង​នៅតែ​តាម​ថត តាម​លើក​ហេតុផល តាម​ពន្យល់​បងប្រុស​អ្នក​លើក​ម៉ូតូ​ឥត​ឈប់ ក្នុងខណៈពេល​គាត់​បាន​លើកដៃ​សូមទោស​និង​បញ្ជាក់​ពី​ចេតនា​សុចរិត​របស់គាត់​ម្ដង​ហើយ​ម្ដងទៀត​។

​ទី​៤.​សរុបសេចក្ដី​ទៅ គួរ​លើកកម្ពស់​ឬ​បំផុស​វប្បធម៌​ជួយ​គ្នា​។ ក្នុងករណី​ដែល​ការជួយ​ណាមួយ​ដោយស្មោះ តែ​ខុសពី​ជំនាញ​របស់​សមត្ថកិច្ច ហើយគ្នា​សូមទោស គួរ​កុំ​ដេញដោល​បន្ត​។ តាម​ខ្ញុំ​មើល​វីដេអូ ខ្ញុំ​ឃើញ​គាត់​លើកដៃ​សុំទោស​៤-១០​ដង និង​ដោយ​ចិត្ត​ស្មោះ​។ អ៊ីចឹង រឿង​ហួសហើយ ឱ្យ​វា​ហួស​ទៅ តើ​ឱ្យ​បក​ក្រោយ​យ៉ាងម៉ិច​នឹង​កើត​។ មែនទែនទៅ ខ្ញុំ​មិន​កាត់សេចក្ដី​អី​ទេ តែ​តាម​វីដេអូ ភាគី​ខាង​អ្នក Live ទៅវិញ​ទេ ដែល​សង្ខើញ​និង​តឹងសរសៃក ចំណែក​ខាង​បងប្រុស​លើក​ម៉ូតូ​គាត់​ព្យាយាម​ពន្យល់​អំពី​ចេតនា​សុចរិត​របស់គាត់​ដោយ​សម្ដីសម្ដៅ​និង​កាយ​សម​ទំនង​។ ចំពោះ​សមត្ថកិច្ច​ជំនាញ ករណី​ទទួល​ព័ត៌មាន​គួរ​ស្រូត​ចុះ​សម្របសម្រួល​អន្តរាគមន៍​កន្លែងកើតហេតុ​ធ្វើការ​តាម​ជំនាញ​ឱ្យ​លឿន​តាម​ដែល​អាច​ធ្វើបាន ហើយ​បើ​អាចធ្វើ​បាន​ទៀត​នោះ គួរ​ការពារ​ឬ​ហ៊ុំព័ទ្ធ​កន្លែងកើតហេតុ​ជាដើម​។ ក្នុងនាម​អ្នកសារព័ត៌មាន​គប្បី​បំពេញភារកិច្ច​របស់ខ្លួន​ស្របតាម​ច្បាប់ ជំនាញ ក្រមសីលធម៌​វិជ្ជាជីវៈ កុំឱ្យ​ហួស​ដែន​សមត្ថកិច្ច​។ ខ្ញុំ​គាំទ្រ​ចំពោះ​ការជួយ​យកអាសា​គ្នា តែ​ដើម្បី​ការពារ​ខ្លួន សូម​បងប្អូន​ពិនិត្យ​តាម​សភាព​ជាក់ស្ដែង ចៀស​វាស​ធ្វើ​គុណ​បាន​ទោស​។ យើង​គប្បី​ឈ្វេងយល់​ពីគ្នា និង​ឈានទៅ​យោគយល់​គ្នា​តាមរយៈ​ហេតុផល កុំ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា ឬ​ធ្វើ​ដើម្បី​ផលប្រយោជន៍​ណាមួយ​។ ទោះយ៉ាងណា យើង​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​វប្បធម៌​ជួយ​គ្នា​! ។​

​បន្ទាបពី​មានការ​ណែនាំ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អំពី​ករណី​លើក​ម៉ូតូ​ដួល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វារ ដែល​បង្កើត​ទៅជា​ការជជែក​រក​ខុសត្រូវ​រវាង​អ្នកសារព័ត៌មាន​ផ្សាយ​ផ្ទាល់​ពី​ទីនោះ និង​អ្នក​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​។ ក្នុងករណីនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើឱ្យ​បញ្ចប់​ត្រឹមនេះ​នៅ​ពេ​ឡ​ព្រឹក​ពេល​ល្ងាច លោកស្រី គឹម សុធា ហៅ លី ណា ចាងហ្វាង អង្គភាព​គេហទំព័រ www.st-tvfb.com លោក សុវណ្ណ សុខា បាន​នាំ លោក សុវណ្ណ​រិ​ទ្ឋី និង​បុគ្គលិក​មួយចំនួន បាន​ទៅសុំ​ឱ្យ លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ជួយ​នាំសារ​នូវ​ពាក្យសុំ​អត់អោន អភ័យទោស​ពី រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ក៏ដូចជា​រៀមច្បង​ជា​អ្នកសារព័ត៌មាន ចំពោះ​ការប្រព្រឹត្ត​ជ្រុលជ្រួស​ពី​បន្ទាត់​វិជ្ជាជីវៈ​នាពេល​កន្លងទៅ​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី លោក ផុស សុវណ្ណ ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣​។

​លោក សុវណ្ណ រិទ្ធី អ្នករាយការណ៍​ព័ត៌មាន​អន​ឡាញ ធ្លាប់​ជាប់ពន្ធនាគា​រកា​លពី​ឆ្នាំ​២០២០ ដោយ​តុលាការ​ចោទ​ពីបទ ញុះញង់ ក្រោយពី​លោក​បាន​ដកស្រង់​សម្តី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​អំឡុង​កម្ពុជា​ជួប​វិបត្តិ​កូ​វីដ​-១៩ ថា «​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​»​។​​បទ​ចោទ​នេះ​ធ្វើឱ្យ​លោក រិទ្ធី ជាប់ពន្ធនាគារ​ប្រមាណ​ជា​៦​ខែ ក្នុងចំណោម​ទោស​១៨​ខែ ក្រោយពី​តុលាការ​ផ្តន្ទាទោស​ដោយ​កាត់​តម្រឹម ក្រោយពី​លោក​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​។​ទោះជា​យ៉ាងណា​លោក សុវណ្ណ រិទ្ធី អ្នករាយការណ៍​ព័ត៌មាន​អន​ឡាញ​ក្រោយពី​ចូល​ប្រកបការងារ​វិញ​ក៏បាន​ជួយ​សង្គម​ច្រើន​ផងដែរ​។​a hun rithy