» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4978 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428421 នាក់

សម្តេច​ក្រឡាហោម​សខេង​បង្ហើប​ពី​មូលហេតុ​រំលាយ​គណបក្សនយោបាយ​មួយ​!

 

​ភ្នំពេញ​៖ អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​តុលាការ​កំពូល​រំលាយ​កាលពី​ថ្ងៃ​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយសារ​បក្ស ប្រឆាំង​ការបោះឆ្នោត​កាលពី ឆ្នាំ​២០១៣ ហើយ​កៀងគរ​ប្រជាពលរដ្ឋ​ពី បណ្ដា​ខេត្ត​នានា ឲ្យ​ប្រមូល​ផ្ដុំគ្នា​ឡើងមក​ធ្វើបាតុកម្ម នៅ​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដួលរំលំ​អ្នកឈ្នះឆ្នោត ។​នេះ​បើតាម​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ a sar kheng PV1 

​ក្នុង​ពិធីបុណ្យ​បញ្ចុះ ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ក្រាំង​ចេតិយ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​៖ មាន​អ្នកខ្លះ​ចង់​នាំយក​កម្ពុជា ទៅរក​ភ្លើងសង្គ្រាម​ឡើងវិញ ។

​សម្ដេច​ក្រឡាហោម​វាយតម្លៃថា ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា មានការ​បោះឆ្នោត ២​ដង ដែល​ល្អ​បំផុត គឺ​ឆ្នាំ​២០១២ បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ គ្មាន​អ្នកណា​របកស្បែក​ម្នាក់​ទេ ។​ឆ្នាំ​២០១៣ ក៏​ដូចគ្នា​ដែរ ហើយ​បោះឆ្នោត​ឆ្នាំ​២០១៨ ក៏​អត់​មាន​មនុស្ស​ស្លាប់ យើង​ក៏​ចាត់ទុកថា ល្អ​ដែរ ។ “​ដល់​ហើយ​មាន អា​គណបក្ស​មួយ​នោះ ឥឡូវ​រំលាយ​បាត់​ហើយ ម៉េច​បាន​រំលាយ មិនមែន​នៅ​ស្ងៀមៗ​រំលាយ​ទេ វា​មាន​ហេតុ មាន​ផលរប​ស់វា ។

រំលាយ​ដោយសារ​អី ដោយសារ​គេ​បោះឆ្នោត ល្អ​ម្ល៉ឹងៗ អត់​មាន​មនុស្ស​ស្លាប់ អត់​មានអី​ផង អន្តរជាតិ​ទទួលស្គាល់ ពេញ​ពិភពលោក នៅ​ឆ្នាំ​២០១៣ តែ​មក​គៀងគរ​ប្រជាពលរដ្ឋ ពី​ព្រៃវែង​ផង ពី​កំពង់ចាម ពី​ភ្នំពេញ កណ្ដាល កំពង់ស្ពឺ ជាដើម ។​ល​។ ដើម្បី​ទៅធ្វើ​បាតុកម្ម បំផ្លាញ់​ការបោះឆ្នោត ហើយ​ផ្ដួល​អ្នក​ដែល​ឈ្នះឆ្នោត​” ។​

​សម្ដេច​បន្តថា “​យើង​សួរថា អាហ្នឹង​វា​ប្រជា​ធិ​តេ​យ្យ​ទេ វា​អត់​ប្រជាធិបតេយ្យ​ទេ ហើយ​ផ្ដួល​ទៅ សួរថា​ខ្មែរ​យើង​បាន​សុខ​ទេ អ្នកនោះ​ឡើងមក​ជំនួស អ្នក​ដែល​ត្រូវ​ដួល ឧបមា​ថា គេ​ផ្ដួល​គណបក្ស​ប្រជាជន​ចុះ សួរថា គណបក្ស​ប្រជាជន​សុខចិត្ត​ទេ គឺ​អត់​សុខចិត្ត​ទេ ពីព្រោះថា បោះឆ្នោត​ខ្លួន​ឈ្នះ ហើយ​បោះឆ្នោត​យ៉ាង​ល្អ តាម​ស្តង់ដារ​អន្តរជាតិ ហើយ​ដល់​គេ​មក​បំផ្លាញ​លទ្ធផល មក​ផ្ដួល​យើង​សួរថា​សុខចិត្ត​អត់ អត់​សុខចិត្ត ។ អត់​សុខចិត្ត​មានអី មានតែ​ប្រឆាំង ដល់​ប្រឆាំង​វា​មិន​ទៅ​វឹកវរ​បែកបាក់​ស្រុកទេស សារជាថ្មី រឿងនេះ​ហើយ​ដែល​គណបក្ស​មួយ​នោះ ត្រូវ​ប្រឈម​ការរំលាយ​” ។​បញ្ហា​នេះ​សម្ដេច បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ កុំ​គាំទ្រ​។​

​សូមបញ្ជាក់ថា​៖​លោក​កឹម​សុខា​មេគណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​នគរបាល​ចាប់ខ្លួន​ទាំង​កណ្តាល​អា​ធ្រា​ត​ថ្ងៃទី​២២​កញ្ញា​ឆ្នាំ​២០១៧​យកទៅ​ឃុំ​នៅ​គុក​ត្រពាំង​ផ្លុ​ង​ដោយ​ចោទថា​ក្បត់ជាតិ​ដោយ​ផ្អែក​តាម​ខ្សែ​វិ​ដេ​អូ​និយាយ​នៅ​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៣​ថា​អាមេរិក​បង្រៀន​ឲ្យ​ធ្វើ​បដិវត្តន៍​បែប​យូ​ហ្គោ​ស្លា​វី​?​។​

ក្រោយមក​ក៏មាន​គណបក្ស​ហ្វុ​ស៊ិនប៉ិច​ដែលរ​កមួយ​ជើងម៉ា​ក្នុង​សភា​គ្មាន​គ្មាន​នោះបាន​ដាក់​ពាក​ក្យ​ប្តឹងទៅ​ក្រសួងមហាផ្ទៃ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ក្រសួងមហាផ្ទៃ​ហើយ​ក្រសួងមហាផ្ទៃ​បាន​ប្តឹងទៅ​តុលាការ​កំ​ពំ​ពូ​ល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១៦​វិច្ឆិកា​ឆ្នាំ​២០១៧​ព្យួរ​ធ្វើ​នយោបាយ​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​និង​ក្រោយមក​ក្រសួងមហាផ្ទៃ​និង​គជប​ដកយក​កៅ​មា​ជិ​ក​ក្រុមប្រឹក្សាឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៥០០០​នាក់​បាត់​ចែក​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​និងកៅអីតំណាងរាស្រ្៥៥កៅអីតឲ្យទៅគណបក្សហ្វុស៊ិនប៉ិចបាត់​។​ដល់ពេល​បោះ​ឆ្នោតឆ្នាំ២០១៨​គណបក្ស​ប្រជាជន​កម្ពុជា​ស៊ី​ផុយ​!​។​

ទាក់ទង​បញ្ហា​ឈ្នះ​១០០​ភាគរយ​នេះដែរ​សម្ដេច​ក្រឡាហោម​សខេង​ឲ្យ​ដឹងថា​៖ ដល់ពេល​រំលាយ​ហើយ ចោទថា​កម្ពុជា ងាក​ទៅរក​របប​ឯក​បក្ស គឺមាន​បក្ស​តែមួយ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ កម្ពុ​ជាមាន​គណបក្សនយោបាយ​ជិត ៥០​គណបក្ស ហើយ​មាន​អង្គការក្រៅរដ្ឋាភិបាល​ជាង ៥០០០​អង្គការ ។​

សម្ដេច​ថ្លែង​បញ្ជាក់ថា ប្រជាធិបតេយ្យ​កម្ពុជា នៅតែមាន​មូលដ្ឋានគ្រឹះ​រឹងមាំ មិន​ដូច​អ្នក​មួយចំនួន លើកឡើងថា កម្ពុជា​បាត់បង់​លទ្ធិប្រជាធិបតេយ្យ ឬ​ដើរ​ថយក្រោយ​ឡើយ ។​ប្រសាសន៍​ម​ស្តេច​ក្រឡាហោម​សខេង​មិនដឹងថា​តើ​សហគមន៍​អឺរ៉ុប​ដែល​ចោទថា​កម្ពុជា​បាន​ដើរ​ថយក្រោយ​រឿង​រំលោភ​សិទ្ធមនុស្ស​និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​យលស្រប​តាម​ដែរ​ឬ​អត់​នោះទេ​?៕a sar kheng PV