» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4919 នាក់

ម្សិលមិញ 6501 នាក់

សរុប 13953474 នាក់

ឈ្មួញសម្រុក​ដឹក​ជ​ញ្ជួ​ន​ធ្យូង​ឆ្លងដែន​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀងព្រំដែន អូរ​លាវ

ខេត្តក្រចេះ​៖​មន្ត្រី​ច្រករបៀង​ព្រំដែន​អូ​រល​វ​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ រត់ពន្ធ​ដឹក​ជ​ញ្ជួ​ន​ធ្យូង​ឆ្លងដែន​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង អូរ​លាវ ស្ថិត​ក្នុងភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​គគ្រឹក​គ​គ្រឹ​ង បន្ទាប់ពី​បោះឆ្នោត​ឃុំ​/​សង្កាត់​រួច​។​a chacaol 

នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ ពួក​ឈ្មួញ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ធ្យូង​សំរុក​ដឹក​ចេញ​ទាំងយប់​ទាំង​ថ្ងៃ​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨ គឺ​ចេញពី​ចំណុច ភ្នំ​គុ​ស​ស្ថិតនៅ​ក្នុងភូមិ​ឡរ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ដឹក​កាត់​តាម​រង្វង់​មូល ទីរួមស្រុក​ស្នួល ខេត្តក្រចេះ យកមក​លក់​ឱ្យ​ឈ្មួញ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ការពារ​ព្រំដែន អូរ​លាវ ។ តាម​ប្រភព​ច្បាស់ការ​បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា ការដឹកជញ្ជូន​ធ្យូង​រត់ពន្ធ​ឆ្លងដែន តាម​ចំណុច​ខាងលើនេះ​នេះ​គឺមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ទើប​ក្រុម​ឈ្មួញ​អាច​រត់ពន្ធ​នាំ​ធ្យូង​ចេញ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​ដោយ​រលូន សមត្ថកិច្ច​មិន​អើពើ​បែប​នេះនោះ​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សកម្មភាព​នេះ​គឺ​បាន​កើតមាន​ជាង ២​ខែ​មកហើយ​។​ក្រុម​ឈ្មួញ​ទាំង​នោះបាន​ប្រើប្រាស់​រថយន្ត​សាំង​យ៉ុង​កែឆ្នៃ ដឹកជញ្ជូន​ធ្យូង​ទាំងយប់​ទាំង​ថ្ងៃ មិន​ក្រោម​ពី ២០ គ្រឿង​នោះទេ តែ​មិនដែល​ឃើញ សមត្ថកិច្ច​ឈរជើង​តាម​ដងផ្លូវ​ជាតិ​លេខ​៧ និង​សមត្ថកិច្ច​ដែលមាន​ភារកិច្ច​ឈរជើង​ការពារ​បទល្មើស​តាម​ព្រំដែន ព្រមទាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ ទប់ស្កាត់ ឬ​បង្ក្រាបបាន​ម្តងណា​ឡើយ ។ ឯ​លោក ខៀវ ប៉ូ​លីន ប្រធាន​ច្រក​ការពារ​ព្រំដែន អូ​លាវ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើ​ទៀត បាន​រក្សា​ភាព​ស្ងៀមស្ងាត់ បាន​បណ្ដែតបណ្ដោយ​ឱ្យ​ពួក​ឈ្មួញ ធ្វើ​សកម្មភាព​លួច​រត់ពន្ធ នាំ​ធ្យូង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាងសកម្ម ។

មហាជន​បាន​រិះគន់​ចំៗ ទៅលើ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ ថា​ការមិន​បង្ក្រាប​បែបនេះ​ជុំវិញ​នឹង​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ខាងលើនេះ លោក ខៀវ ប៉ូ​លីន ដែលជា​ប្រធាន​ប៉ុស្តិ៍នគរបាល ការពារ​ព្រំដែន​ប្រចាំការ​ច្រក​អូរ​លាវ សព្វថ្ងៃនេះ​វិញ​សម្ងំ​ដេកលក់​ឱ្យ​ឈឹង​តែម្ដង ធ្វើ​ពុត​ដូចជា​មិនឃើញ​មាន បទល្មើស​ធ្យូង​ខុសច្បាប់​ដឹក​ឆ្លងដែន​ទៅ​វៀតណាម តាម​ច្រក​លោក​អញ្ចឹង ។ មិនតែប៉ុណ្ណោះ បាន​រអ៊ូរទាំ​ខ្សឹបៗ​ថា ៖ សកម្មភាព​ពួក​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង​រត់ពន្ធ​ឆ្លងដែន​ខាង​លើក​នេះ រូបលោក មិនមាន​ការ ជាប់​ពាក់ព័ន្ធ នឹង​លាប​សក្ការៈ​អ្វី​នោះទេ ហើយ​គាត់ បាន​អះអាងថា​៖ ក្រុម​មេ​ឈ្មួញៗ ទាំងនោះ​បានធ្វើ​ការបង់​ក្បាល​រថយន្ត​ឲ្យ​ទៅ​ថ្នាក់លើ ដោយ​ខ្លួនឯង​រួចរាល់​អស់​ទៅហើយ រាល់ថ្ងៃនេះ ចំណែក​រូបគាត់​ជា​ប្រធាន​ច្រក​បានត្រឹមតែ​ដឹងៗ និង​ឃើញៗ​ដូច​ទីងមោង​តែប៉ុណ្ណោះ ។​ចំណែក​លោក នាង ចំរើន ទាហាន មាន​ទួល​នាទី​ជា​មេ​ទិស ប្រចាំការ​នៅ​តំបន់​ខាងលើនេះ​ផងដែរ ភ្នាក់ងារ​យើង មិនអាច​សុំ​ការបំភ្លឺ​បានទេ​នូវ ជុំវិញ​ការរត់ពន្ធ ដឹកជញ្ជូន​ធ្យូង ឆ្លងដែន​ខុសច្បាប់​ទៅ​លក់​នៅ ប្រទេស​វៀតណាម ច្រក អូ​តា​លាវ នេះ​បានទេ​ដោយ ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែ​មិន​លើក​។​a chacaol1 a chacaol2